• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សំណង់លូបង្ខាំងទឹកប្រៃនៅកោះតឹងគ្វី៖ ម្ចាស់ការទប់ទល់ជាមួយអាកាសធាតុប្រែប្រួល

17/02/2022 21:03

កោះតឹងគ្វី (ភូមិតឹងគ្វី ១ តឹងគ្វី ២) ឃុំអាងភូតឹង ស្រុកកូវកែ ស្ថិតនៅកណ្តាលទន្លេហូវ នេះជាតំបន់ជំនាញដាំឈើ ហូបផ្លែ មានផ្ទៃដីជាង ៨៥០ ហិកតា។ ប៉ុន្មានឆ្នាំជិតៗនេះ អាស្រ័យជះឥទ្ធិពលរបស់អាកាសធាតុប្រែប្រួល ទឹកប្រៃពីទន្លេជ្រាបចូលជ្រៅដល់តំបន់កោះតឹងគ្វី បណ្តាលឲ្យជះឥទ្ធិពលដល់ចម្ការឈើហូបផ្លែ។ ជាពិសេសនៅឆ្នាំ ២០១៦-២០១៧ ទឹកប្រៃបង្កឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អ្នកចម្ការនៅកោះតឹងគ្វី។

តាមការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែ កោះតឹងគ្វីបច្ចុប្បន្នមានប្រឡាយ ០៩ ខ្សែសម្រាប់បង្ហូតទឹកពីទន្លេហូវចូល អាស្រ័យមិនទាន់ម្ចាស់ការបានក្នុងការបង្ខាំងទឹកប្រៃ រក្សាទុកទឹកសាប ម៉្លោះហើយពេលមានទឹកប្រៃជ្រាបចូលពីទន្លេដល់តំបន់កោះម៉ី (ស្រុកតាឱន ខេត្តវិញឡុង) តាមទន្លេហូវ បណ្តាលឲ្យទឹកប្រៃជ្រាបចូលសព្វទូទាំងតំបន់កោះតឹងគ្វីតាមបណ្តាប្រឡាយ។ ដើម្បីបង្ខាំងទឹកប្រៃ រក្សាទុកទឹកសាបនៅកោះតឹងគ្វី ឆ្នាំ ២០២១ លូបង្ខាំងទឹកប្រៃ ទឹកជំនន់ ០៤ កន្លែងសម្រាប់បម្រើការផលិតកសិកម្មលើភូមិសាស្រ្តកោះតឹងគ្វីបានផ្សព្វផ្សាយ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសម្រេចសារវន្ត រួមមានសំណង់លូបាំងសា បាំងលឿង  C1 និង C3 សរុបទុនវិនិយោគជាង ៤០ ពាន់លានដុង នេះជា ០៤/០៩ សំណង់លូស្ថិតក្នុងគម្រោងការបង្ខាំងទឹកប្រៃ និងទឹកជំនន់អាស្រ័យដោយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញធ្វើម្ចាស់វិនិយោគ។

លូបង្ខាំទឹកប្រៃ។​  រូបថត៖ ហ៊ឺវហ្វេ

លោកកាវវ៉ាំងភូ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងភូតឹងបានឲ្យដឹង៖ ការកសាងលូបង្ខាំងទាំង ០៤ លើកោះតឹងគ្វី ថ្វីត្បិតមិនទាន់បិទភ្ជិត ១០០% ដើម្បីបង្ខាំងទឹកប្រៃក៏ដោយ ប៉ុន្តែរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាទុកទឹកសាប និងម្ចាស់ការបានប្រភពទឹកបម្រើផ្ទៃដីដាំឈើហូបផ្លែ ​ ១០០ ហិកតាបានទទួលផលផ្ទាល់ពីបណ្តាសំណង់ខាងលើ។ ពេលទឹកប្រៃជ្រាបចូល និងជ្រាបចូលជ្រៅដល់កោះម៉ីស្ថិតនៅខាងចុងកោះតឹងគ្វីនិងបញ្ជូនទឹកប្រៃជ្រាបចូលជ្រៅតាមបណ្តាប្រឡាយ ម៉្លោះហើយ រយៈពេលខាងមុខ ចំពោះស្ថានភាពអាកាសធាតុសព្វថ្ងៃកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ ទឹកប្រៃ ជ្រាបរហ័ស។ល។ ចំណែកលូដើមទង ០៥/០៩  កន្លែងក្រៅពីនោះនៅលើកោះតឹងគ្វី ខេត្តគប្បីប្រញាប់ផ្សព្វផ្សាយ និងសម្រេចជាសារវន្តដើម្បីបិទភ្ជិតបង្ខាំងទឹកប្រៃ ការពារចម្ការឈើហូបផ្លែផលិតផលពិសេសរបស់មូលដ្ឋាន។

អ្នកចម្ការឡេវ៉ាំងដែវ ស្នាក់នៅភូមិតឹងគ្វី ២ ឃុំអាងភូតឹង ស្រុកកូវកែបានឲ្យដឹង៖ រដូវផ្លែឈើឆ្នាំ ២០១៦-២០១៧ គ្រួសារមានដើមសាវម៉ាវជាង ៦០ ដើម (ស្មើនឹង ០,២ ហិកតា) ត្រូវខាតទាំងស្រុង អាស្រ័យទឹកប្រៃជ្រាបចូល ម៉្លោះហើយដើមសាវម៉ាវទាំងអស់រលួតក្តឹបជ្រុះអស់រលីង។ អាស្រ័យតំបន់ដីតឹងគ្វីជាតំបន់កោះ មានប្រឡាយច្រើន ម៉្លោះហើយប្រភពទឹកពីទន្លេហូវងាយជ្រាបចូលក្នុងចម្ការ។ អ្នកចម្ការ បើចង់ម្ចាស់ការ “កាត់ផ្ដាច់ទឹក” ពីប្រឡាយទាំងនេះលំបាកខ្លាំងណាស់ អាស្រ័យចំណាយថវិកាច្រើនក្នុងការកសាងលូទឹក។ ជាមួយការផ្សព្វផ្សាយកសាងលូទឹកទាំង ០៤ ក្នុងនោះ មានលូទឹកបាំងសា (ភូមិតឹងគ្វី ២) នៅផ្លូវទឹកជិតតំបន់ចម្ការរបស់គ្រួសារ ជួយបង្ខាំងទឹកប្រៃ និងរក្សាទុកទឹកសាបសម្រាប់អ្នកចម្ការនៅទីនេះ។

លោកឡេវ៉ាំងង៉្វាង ប្រធានគណៈកម្មការប្រជាជនភូមិតឹងគ្វី ២ ឃុំអាងភូតឹងបានឲ្យដឹង៖ ភូមិតឹងគ្វី ២ មាន ០២/០៤ លូទឹកកំពុងបានផ្សព្វផ្សាយដំណើរការកសាង។ ឆ្លងតាមរយៈ នោះ មានផ្ទៃដីចម្ការឈើហូបផ្លែជាង ៥០ ហិកតាកំពុងបានទទួលផលផ្ទាល់ពីសំណង់បង្ខាំងទឹកប្រៃ រក្សាទុកទឹកសាបនេះ។ បច្ចុប្បន្ន បណ្តាលូទឹកខាងលើបានសម្រេចកសាងជាសារវន្ត បង្ខាំងបានទឹកប្រៃពីខាងដើមកោះចូលមក។ ប្រសិនទឹកប្រៃជ្រាបចូលជ្រៅដល់ចុងកោះហើយនឹងជ្រាបផ្ទុយទៅវិញ។ អាស្រ័យហេតុនោះ អ្នកចម្ការនៅតឹងគ្វីសង្ឃឹមថារដ្ឋប្រញាប់ផ្សព្វផ្សាយកសាងបន្តបណ្តាលូដែលកសាងមិនទាន់បានសម្រេចដើម្បីអ្នកចម្ការនៅលើកោះស្ងប់ចិត្តទប់ទល់ជាមួយអាកាសធាតុប្រែប្រួល៕   

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.