• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សំណង់ផ្លូវកៅស៊ូភូមិហ្វាហ៊ឹង៖ កសាងសម្រេចអាស្រ័យដោយទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា”

27/04/2021 08:11

សំណង់ ផ្លូវកៅស៊ូភូមិហ្វាហ៊ឹង ឃុំម៉ីហ្វា ស្រុកកូវង៉ាង មានប្រវែងជិត ០,៩ គីឡូម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ ជាមួយនឹងទឹកប្រាក់វិនិយោគជាង ១,៨៥ ពាន់លានដុង។ នេះជាដងផ្លូវកសាងថ្មី ១០០% លើដីស្រែ ដីដាំដំណាំ។ ដោយមានគ្រួសារប្រជាជន ១៤ គ្រួត្រូវបាត់ដីពេលដែលសំណង់នេះដើរឆ្លង។ ហើយបណ្តាគ្រួសារទាំងនោះបានស្ម័គ្រចិត្តបរិច្ចាគដី និងដើមឈើ ដំណាំ ពេលសំណង់ដំណើរការកសាង។ល។ រួមចំណែកនាំយកយន្តូបនីយកម្ម ដឹកជញ្ជូនមុខទំនិញផលិតផល សម្ភារកសិកម្ម និងការធ្វើដំណើររបស់ប្រជាជនបានងាយស្រួល។

លេខាបក្សឃុំម៉ីហ្វា ត្រឹងវ៉ាំងរាំងបានឲ្យដឹង៖ ក្នុងការកសាងជនបទថ្មី គមនាគមន៍ជាលក្ខឋានមួយជួបការលំបាកពេលអនុវត្ត អាស្រ័យតម្រូវការវិនិយោគទុនច្រើន ប៉ុន្តែមូលដ្ឋាននៅជួបការលំបាក ការកេណ្ឌប្រមូលកម្លាំងប្រជាជនក៏មិនសូវបានងាយស្រួល។   

យោងទៅលើគោលលំនាំ “ ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនអនុវត្ត ប្រជាជនត្រួតពិនិត្យ ប្រជាជនទទួលផល” ក្រោយរយៈពេលមានគោលការណ៍ គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានបានចាត់តាំងយកយោបល់ប្រជាជន ពេលយល់ច្បាស់នូវកិច្ចការកសាងផ្លូវកៅស៊ូ ធារាសាស្ត្រដើម្បីឧបត្ថម្ភឲ្យប្រជាជននៅក្នុងឃុំធ្វើដំណើរទៅមកងាយស្រួល កសិផលផលិតចេញលក់បានតម្លៃខ្ពស់ ម៉្លោះហើយប្រជាជនស្ម័គ្រចិត្តចូលរួមជ្រោមជ្រែង។ គំរូមានសំណង់ផ្លូវកៅស៊ូនៅភូមិហ្វាហ៊ឹង បានប្រជាជនលះបង់ផលប្រយោជន៍ផ្ទាល់របស់គ្រួសារ ដើម្បីរួមចំណែកកសាង ពង្រីករចនាសម្ព័ន្ធជនបទ។ល។ នេះជាតំបន់ជំនាញដាំដំណាំ (ប្រមាណ ៥០ ហិកតា) ពេលផ្លូវកៅស៊ូបានកសាង រួមចំណែកបង្កលក្ខណៈងាយ ស្រួលជូនប្រជាជនពង្រីកការដាំដំណាំ។

ផ្លូវគមនាគមន៍ជនបទភូមិហ្វាហ៊ឹង។ រូបថត៖ ហ៊ឺវហ្វេ

ពូង្វៀងវ៉ាំងហ៊ុង នៅភូមិហ្វាហ៊ឹង ជាគ្រួសារមួយក្នុងចំណោមគ្រួសារបានបរិច្ចាគដីដើម្បីកសាងផ្លូវ ពូហ៊ុងឲ្យដឹងដោយរីករាយថា៖ ប្រសិនបើគ្មានផ្លូវកៅស៊ូនេះ គ្រួសារដែលមានស្រែនៅតំបន់ភូមិហ្វាហ៊ឹង ពេលប្រមូលផលកសិផលត្រូវលីសែងកាត់តាមវាលស្រែ។ មានគ្រួសារមួយចំនួននៅទីនេះ ក្នុងរដូវភ្លៀងការធ្វើដំណើររបស់កូនចៅទៅកាន់សាលារៀនតែងជួបការលំបាក។ ផលប្រយោជន៍ដំបូងពេលកសាងបានសំណង់ផ្លូវកៅស៊ូនៅទីនេះ  គឺប្រជាជននៅក្នុងភូមិទទួលបានផលប្រយោជន៍ដំបូងបង្អស់ ហេតុនោះហើយខ្ញុំបរិច្ចាគដីជាង ៥០០ ម៉ែត្រក្រឡាកំពុងដាំដំណាំ  (មានប្រវែងជាង ១០០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ)។

លោកប៊ូយមិញធ្វឹង លេខាសាខាបក្សភូមិហ្វាហ៊ឹងបានឲ្យដឹង៖ សំណង់ផ្លូវកៅស៊ូទៅកាន់វាលស្រែ ជាសំណង់តប់ប្រមល់បំផុត បានម្ចាស់ឆ្នោតយកចិត្តទុកដាក់ ហើយបានស្នើតាំងពីឆ្នាំ ២០១៥ ម៉្លេះ។ ចុងឆ្នាំ ២០២០ ផ្លូវនេះបានកសាងរួចស្រេច បង្កបានទិដ្ឋភាពថ្មីនៅតំបន់វាលស្រែ (តំបន់ជំនាញផលិតដំណាំ៖ សណ្តែកដី ម្ទេស) ជាពិសេសគឺបម្រើការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញ និងភ្ជាប់ជាមួយកំណាត់ផ្លូវជាតិលេខ ៥៣។  ដើម្បីកសាងសម្រេចសំណង់ អាស្រ័យផ្សព្វផ្សាយអនុវត្តល្អកិច្ចការ“ប៉ិនប្រសប់ការងារប្រជាចលនា” របស់សាខាបក្ស គណៈកម្មការប្រជាជន និងបណ្តាអង្គការមហាជនក្នុងភូមិអនុវត្តដោយមានគោលលំនាំ “តក់ៗពេញបំពង់”។

បងប៊ូយវ៉ាំងតាយ នៅភូមិហ្វាហ៊ឹងឲ្យដឹងដោយរីករាយថា៖ ចាប់ពីចុងឆ្នាំ ២០២០ សំណង់ផ្លូវកៅស៊ូទៅកាន់វាលស្រែនៅក្នុងភូមិបានដាក់ឲ្យប្រើប្រាស់ជំនួយឲ្យកសិករនៅទីនេះងាយស្រួលក្នុងការដឹកជញ្ជូនមុខទំនិញ ធ្វើដំណើរ។ គ្រួសារខ្ញុំទើបតែប្រមូលផលសណ្តែកដីជាង ០,៥ ហិកតា ឈ្មួញមកប្រមូលទិញដំណាំដល់ស្រែ។ ពេលផ្សព្វផ្សាយសំណង់ធ្វើផ្លូវ គ្រួសារខ្ញុំឈានមុខបរិច្ចាគដីដាំដំណាំជិត ៦០០ ម៉ែត្រក្រឡា (មានប្រវែង ២៥០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ)។ ក្រោយពេលកសាងសម្រេចដងផ្លូវកៅស៊ូនេះ ឃុំបន្តវិនិយោគអន្ទងអគ្គិសនីសម្រាប់បម្រើការដាំដំណាំ។

តាមសំដីរបស់លោកបូយមិញធ្វឹង ក្នុងដំណាក់កាលផ្សព្វផ្សាយចលនាប្រជាជនចូលរួមគបវាល់កសាងដងផ្លូវ គណៈពិនិត្យអង្កេត កសាងសំណង់សហគមន៍ភូមិតែងផ្សព្វផ្សាយ និងអធិប្បាយអំពីអត្ថន័យ ប្រសិទ្ធភាពឲ្យប្រជាជនដឹងអំពីការកសាងផ្លូវទៅកាន់វាលស្រែរបស់ភូមិ។ ទន្ទឹមនឹងនោះមានគ្រួសារជាង ៩០% ដែលមានសំណង់ដើរឆ្លងបានចូលរួមបរិច្ចាគដីដើម្បីកសាងផ្លូវ។ ប៉ុន្តែនៅមានគ្រួសារមួយចំនួនមានដីផលិតតិចតួច ពេលសំណង់ដើរឆ្លងត្រូវបាត់ដីផលិត ជះឥទ្ធិពលដល់ជីវភាពរបស់គ្រួសារ។ ឆ្លងតាមការងារ “ប៉ិនប្រសប់ការងារប្រជាចលនា” មូលដ្ឋានក៏យោគយល់ចំពោះករណីទាំងនេះ ហើយបានពិភាក្សា ឯកភាពជាមួយអង្គភាពដំណើរការកសាង ក្នុងពេលដំណើរការត្រូវមានវិធីសាស្ត្រកាត់បន្ថយដល់កម្រិតទាបបំផុតការបាត់ដីចំពោះគ្រួសារទាំងនោះ៕ 

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.