• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សិក្ខាសាលាចែករំលែកបទពិសោធន៍ក្នុងការកសាងគោល នយោបាយសម្របជាមួយអាកាសធាតុប្រែប្រួល

05/04/2022 08:30

ចាប់តាំងពីថ្ងៃទី ២៣-២៥ មីនានៅខេត្តត្រាវិញ ក្រសួងភោគផលធម្មជាតិ និងបរិស្ថានសហការជាមួយមន្ទីរភោគផលធម្មជាតិ និងបរិស្ថានខេត្តត្រាវិញចាត់តាំងសិក្ខាសាលាចែករំលែកបទពិសោធន៍កសាងគោលនយោបាយសម្របជាមួយអាកាសធាតុប្រែប្រួល ហ្វឹកហាត់ជំរុញការកសាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពខេត្តត្រាវិញអាស្រ័យមូលនិធិសម្របឧបត្ថម្ភតាមរយៈកម្មវិធីស្នាក់នៅ និងមនុស្សរបស់អង្គការ សហប្រជាជាតិ (UN-Habitat)។

ចូលរួមសិក្ខាសាលា មានលោកត្រឹងវ៉ាំងហុង នាយកមន្ទីរភោគផលធម្មជាតិ-បរិស្ថាន លោក ឡេដាយងៀ តំណាងអ្នកឧបត្ថម្ភ (UN-Habitat វៀតណាម) រួមជាមួយវាគ្មិន បណ្ឌិត ង្វៀងឡាញ់ បណ្ឌិត ង៉ឹងវ៉ូវី អ្នកឯកទេសខាងអាកាសធាតុប្រែប្រួល និងតំណាងមជ្ឈមណ្ឌលទប់ទល់ជាមួយអាកាសធាតុប្រែប្រួល នាយកដ្ឋានអាកាសធាតុប្រែប្រួល (ក្រសួងភោគផលធម្មជាតិ និងបរិស្ថាន)។ បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងត្រាវិញ។ល។

ទម្រង់ដាំស្ពៃក្តោប។ រូបថត៖ រតនា

គម្រោងការ “លើកកម្ពស់លទ្ធភាពទប់ទល់ ពង្រីកតំបន់ប្រជាជនស្នាក់នៅ និងបរិស្ថាន ជិតដិត ស្ថិរភាព តាមរយៈការចូលរួមធ្វើអន្តរាគមន៍របស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយតូចនៅបណ្តាតំបន់វាលទំនាបទន្លេគឺវឡុង “អាស្រ័យមូលនិធិសម្របឧបត្ថម្ភតាមរយៈកម្មវិធីស្នាក់នៅ និងមនុស្សរបស់សហប្រជាជាតិផ្សព្វផ្សាយ សំដៅបង្កើនលទ្ធភាពសម្របខ្លួនជាមួយអាកាសធាតុប្រែប្រួលជូនដល់បណ្តាមុខសញ្ញាងាយរងផលវិបត្តិ ជាពិសេសនៅតំបន់វាលទំនាបទន្លេគឺវឡុងនិយាយរួម និងឃុំឡុងហ្វា និងហ្វាមិញ ស្រុកចូវថាញ់ ខេត្តត្រាវិញនិយាយដោយឡែក។ គម្រោងការបានអនុវត្តចាប់តាំងពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ នៅខេត្តត្រាវិញ និងខេត្តបាកលីវ គោលដៅគឺដើម្បីឧបត្ថម្ភខេត្តទាំងនេះលើកកម្ពស់លទ្ធភាពសម្របខ្លួនជាមួយអាកាសធាតុប្រែប្រួលងតាមរយៈការលើកកម្ពស់លទ្ធភាពឲ្យថ្នាក់គ្រប់គ្រងក្នុងបណ្តាស្ថាប័នរដ្ឋ។ល។

បណ្តាវាគ្មិនបានឧទ្ទេសនាមបណ្តាខ្លឹមសារណែនាំវាយតម្លៃការអន្តរាយ ការរងឥទ្ធិពលដោយសារអាកាសធាតុប្រែប្រួល និងឧបករណ៍គួបផ្សំសម្របខ្លួនជាមួយអាកាសធាតុប្រែប្រួលក្នុងយុទ្ធសាស្រ្ត គម្រោងផែនការ និងផែនការសកម្មភាពនៅថ្នាក់មូលដ្ឋាន។ បណ្តាវាគ្មិនក៏បានចែករំលែកអំពីលទ្ធផលដកពិសោធជាក់ស្តែងអំពីការអន្តរាយ និងងាយរងផលវិបត្តិអាស្រ័យអាកាសធាតុប្រែប្រួល ស្ថានភាពជាក់ស្តែង របបគោលនយោបាយ កម្មវិធី លទ្ធភាពសម្របខ្លួនជាមួយអាកាសធាតុប្រែប្រួលនៅខេត្តត្រាវិញ។

ឆ្លងតាមរយៈសិក្ខាសាលា គឺសំដៅជួយឲ្យតំណាងចូលរួមវាយតម្លៃផ្ទាល់អំពីការអន្តរាយ ស្ថានភាពងាយរងឥទ្ធិពលអាស្រ័យអាកាសធាតុប្រែប្រួលសម្រាប់ស្រុក និងឃុំនីមួយៗក្នុងខេត្ត សំណេះសំណាល ពិភាក្សាអំពីការផ្សព្វផ្សាយ គួបផ្សំទប់ទល់ជាមួយអាកាសធាតុប្រែប្រួល និងស្ថិរនិវាសជីវបរិស្ថានចូលក្នុងបណ្តាផែនការថ្នាក់ខេត្ត ស្រុក ឃុំផ្អែកទៅលើបណ្តាបធានបទអាកាសធាតុប្រែប្រួល និងទឹកជំនោរសមុទ្រដល់ឆ្នាំ ២០៣០៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.