• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

លទ្ធផលផលិតកសិកម្មក្នុងខណៈដែលតម្លៃសម្ភារកសិកម្មកើនខ្ពស់

19/07/2022 08:35

ក្នុងរយៈពេលជិត ០២ ឆ្នាំនេះ តម្លៃសម្ភារកសិកម្ម ចំណីសត្វចិញ្ចឹមកើនឡើងពី ៣០-៥០% ជួនកាលកើនឡើងពី ១០០-១៥០% បណ្តាលឱ្យតម្លៃផលិតមុខទំនិញពិសេសមួយចំនួនដូចជាត្រីផ្ទក់ ស្រូវ បង្កង គោសាច់ និងបណ្តាប្រភេទដំណាំកើនឡើងបន្ថែមពី ៣០-៥០% បណ្តាលឲ្យ ខាតច្រើនដល់អ្នកផលិត។

          កសិករ ថាច់វ៉ូ នៅភូមិ ញ៉ែទឺ(បេ) ឃុំហាមយ៉ាងបានឲ្យដឹង៖ នេះជារដូវដាំពោតទី ០៣ របស់គ្រួសារក្នុងរយៈពេលជាងមួយឆ្នាំកន្លង។ តំបន់នេះដាំបានតែពោតផ្អែម (ឬហៅថាពោតក្រហម ពោតអាមេរិក)។ ពីមុនខ្ញុំដាំពោតក្នុងមួយកុងប្រើជីសញ្ញាក្បាលក្របី ០២ ការុង គ្រាប់ពូជ ០១ កញ្ចប់ និងថ្នាំការពាររុក្ខជាតិ​ ប្រាក់ចំណាយមិនដល់ ១,៦ លានដុងផង។ បច្ចុប្បន្ន តម្លៃជីកើនឡើងទ្វេដង បណ្តាលឲ្យប្រាក់ចំណាយកើនឡើង ០៣ លានដុងក្នុងមួយកុង មិនទាន់គិតដល់កម្លាំងថែទាំ ជ្រួយដីនៅឡើយ។ ពោតក្នុងមួយកុងទិន្នផលផ្ដល់មធ្យម ០១ តោន យោងទៅលើតម្លៃលក់ មានពេលខ្លះលក់បាន ៥.០០០ ដុងក្នុងមួយគីឡូក្រាម ពេលខ្លះបានតែពី ៣.០០០-៤.០០០ ដុងក្នុងមួយគីឡូក្រាមគឺដាំគ្មានចំណេញ ឬក៏ត្រូវខាតដើមទុនក៏មាន។ អាស្រ័យហេតុនោះ ដីដាំដំណាំ ២,៥ កុងរបស់គ្រួសារ ខ្ញុំចែកចេញជា ០២ ចំណែក ដាំពោតផង ដាំស្មៅផងដើម្បីចិញ្ចឹមគោបង្កើនប្រភពចំណូល។

កសិករឃុំហាមយ៉ាងថែដំណាំពោត។ រូបថត៖ ហុងភុក

            តាមកសិករជាច្រើននៅភូមិញ៉ែទឺ(បេ) ឃុំហាមយ៉ាង ចំពោះស្ថានភាពតម្លៃសម្ភារជីកើនឡើងខ្ពស់ដូច្នោះ ដើម្បីធានាឲ្យការផលិតមានចំណេញ មាមីងបានផ្លាស់ប្តូរពីការប្រើប្រាស់ជី DAP មកប្រើប្រាស់ជីសរីរាង្គ ជីសរីរាង្គជីវសាស្រ្តមានតម្លៃត្រឹមតែ ២៣០.០០០ ដុងក្នុងមួយការុង ធានាបានទិន្នផល មរិមាណផលផង និងប្រិតសំចៃបានប្រាក់ចំណាយផង ប៉ុន្តែនៅចំណេញបានខ្ពស់ ហើយនៅទាំងរួមចំណែកកែលម្អឲ្យដី បង្កើនជីជាតិឲ្យដីទៀតផង។ បងថាច់វ៉ូឲ្យដឹងបន្ថែម៖ ថ្វីត្បិតតែក្នុងមួយរដូវដំណាំប្រើជីពី ២-៣ លើក មាមីងកសិករបញ្ចូលជីនោះតែ ០១ លើកដើម្បីឲ្យពោតលូតលាស់ បណ្តាលើកបញ្ចូលជីបន្ថែមគឺប្រើប្រាស់ជីសរីរាង្គអតិសុខុមប្រាណដើម្បីជួយឲ្យពោត ដំណាំលូតលាស់ស្មើ និងផ្តល់ផលខ្ពស់។ នេះបានចាត់ទុកជាវិធីសាស្រ្តប្រិតសំចៃមានប្រសិទ្ធភាពបំផុតក្នុងការដាំដំណាំរបស់ភូមិញ៉ែទឺ(បេ)នាពេលបច្ចុប្បន្ននេះ។

            ចំណែកពូ ឡឹមហ្វិញយ៉ាង នៅភូមិបន្ទាយក្រ(បេ) ឃុំហាមយ៉ាង រដូរស្រូវសម្រកកន្លងហើយ គាត់ផលិតពូជស្រូវ ST២៥ ចំនួន ១,៦ ហិកតា អាស្រ័យអាជីវកម្មឯកជន ធ្វឹងធៀងត្រាវិញ ចុះកិច្ចសន្យាវិនិយោគធានាទិញផលិតផល។ ថ្វីត្បិតប្រើជីគីមីដូចជាជីដាម DAP ឡឹង គាត់ផ្លាស់ប្តូរមកប្រើជីសរីរាង្គ ឡុងអាង ជីអតិសុខុមប្រាណ Humic សម្រាប់ផលិតស្រូវសរីរាង្គតាមតម្រូវការរបស់ម្ចាស់វិនិយោគ។ តាមការប៉ាន់ស្មានរបស់ពូយ៉ាង ការប្រើជីសរីរាង្គ និងជីអតិសុខុមប្រាណបានជួយកាត់បន្ថយប្រាក់ចំណាយអំពីការទិញជីពី ១,២-១,៥ លានដុងក្នុងមួយកុង ទិន្នផលស្រូវនៅតែសម្រេចបានខ្ពស់គឺជាង ០៧ តោនក្នុងមួយហិកតា ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចនៅចំណេញជាង ៣៦ លានដុង។ ចំណេញលើសពីរដងប្រៀបនឹងផលិតស្រូវធម្មតា។

            តាមលោកឡេភុកហៀង នាយកអាជីវកម្មឯកជន ធ្វឹងធៀងត្រាវិញ៖ ក្នុងបណ្តាឆ្នាំកន្លង អាជីវកម្មបានវិនិយោគផលិតស្រូវពូជ ST២៥ ជូនមាមីងកសិករបណ្តាឃុំ ហាមយ៉ាង ង៉ុកបៀង ឡុងហ៊ីប តឹងហ៊ីប។ល។ តាមរបៀបផលិតស្រូវជីសរីរាង្គ ធានាគុណភាពគ្រាប់អង្ករបម្រើទីផ្សារនីហរ័ណផង ជួយកាត់បន្ថយប្រាក់ចំណាយទិញជី ថ្នាំការពាររុក្ខជាតិជូនមាមីងកសិករផង។ ខណៈដែលសម្ភារកសិកម្មកើនឡើងខ្ពស់ ក្រុមហ៊ុនរួមចំណែកជួយឲ្យមាមីងកសិករមានចំណេញ កាត់បន្ថយប្រាក់ចំណាយវិនិយោគ និងការប្រើប្រាស់ជីគីមីទូលំទូលាយបណ្តាលឲ្យដីបាត់ជីជាតិ។ ការប្រើជីសរីរាង្គ ជីអតិសុខុមប្រាណរួមចំណែកកែលម្អដីផលិត ការពារបរិស្ថានជនបទបានបរិសុទ្ធ។

            លោកមាត្រឹងកែវ នៅភូមិផ្នោរដូងបានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំគ្រួសារផលិតស្រូវប្រភេទពូជពិសេស ០៣ ហិកតាដែល មានប្រភពមកពីខេត្តបាកលីវ។ នេះជាប្រភេទស្រូវមានរយៈពេលលូតលាស់ពី ១២០-១២៥ ថ្ងៃ បានមាមីងកសិករមូលដ្ឋានហៅថាពូជស្រូវលឿង ពីព្រោះវាសមស្របជាមួយតំបន់នៅមូលដ្ឋាន ស្រូវបែកគុម្ពរហ័ស ក្នុងមួយដើមអាចបែកគុម្ពជាង ២០ ដើម។ ក្នុងការផលិតអាចកាត់បន្ថយការប្រើជី ថ្នាំការពាររុក្ខជាតិ អាស្រ័យគួបផ្សំនឹងចិញ្ចឹមបង្កងសាវទាវក្នុងស្រែ។ ទិន្នផលសម្រេចពី ០៦-០៧ តោនក្នុងមួយហិកតា។ លក់តាមតម្លៃទីផ្សារ ៧.០០០ ដុងក្នុងមួយគីឡូក្រាម គិតជាមធ្យមក្នុងមួយហិកតាកសិករមានប្រភពចំណូលពី ៤២-៤៩ លានដុង ទូទាត់ខ្ទង់ចំណាយរួច តាមការប៉ាន់ស្មាននៅចំណេញពី ២៥-៣០ លានដុង នោះមិនទាន់គិតដល់ប្រភពចំណូលបន្ថែមពីការចិញ្ចឹមបង្កងសាវទាវផង។

            នៅឃុំហាមតឹង គ្រួសារពូ ឡឹមវ៉ាំងយ៉ាញ់ នៅភូមិរ៉ាច់កា មានដីស្រែ ០២ ហិកតា សម្រាប់ផលិតស្រូវនឹងចិញ្ចឹមបង្កងសាវទាវឈ្មោលសុទ្ធបានជាង ០៣ ឆ្នាំកន្លង។ តាមការគិតរបស់ពូ ឡឹមវ៉ាំងយ៉ាញ់ ក្រោយរយៈពេលចិញ្ចឹមបាន ០៧ ខែបង្កងអាចប្រមូលផលបាន ៤៨០ គីឡូក្រាមក្នុងមួយហិកតា ដូច្នោះគិតជាមធ្យមក្នុងមួយហិកតាចិញ្ចឹមបង្កងសាវទាវឈ្មោលសុទ្ធ ចម្រុះនឹងការផលិតស្រូវអាចទទួលបានប្រភពចំណូល ៧៥,៤ លានដុង៕

ហុងភុក-តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.