17/08/2021 09:08
មាមីងកសិករដាំពោត ស្ងប់ចិត្តក្នុងការផលិត។ រូបថត៖ ឌិញកាញ់
ដើម្បីទាញយកផលពីសក្ដានុពល តម្លាភាព ពីដីធ្លី ប្រភពទឹក ពលកររបស់ឃុំនីមួយៗ បង្កភាពងាយស្រួល ដើម្បីពង្រីកវិស័យកសិកម្មឲ្យបានស្ថិរភាព បង្កើតនិងពង្រីកបណ្ដាតំបន់ជំនាញ ផលិតមុខទំនិញកសិផលប្រមូលផ្ដុំទ្រង់ទ្រាយធំ ភ្ជាប់ជាមួយការលក់ផលិតផល រួមចំណែកបង្កើន តម្លៃបរិមាណលើផ្ទៃដីកសិកម្មក្នុងមួយហិកតា ស្រុកកូវង៉ាង បានបង្វែងផ្ទៃដីផលិតស្រូវមិនសូវមានផលជាង ២៤០ ហិកតាមកដាំដំណាំ និងចិញ្ចឹមជលផល។ តួយ៉ាងដូច ដំណាំរដូវប្រាំងឆ្នាំ ២០២១ នេះ អាស្រ័យចងសម្ព័ន្ធជាមួយក្រុមហ៊ុនភាគហ៊ុនភាគខាងត្បូង និងក្រុមហ៊ុន Syngenta ឧបត្ថម្ភពូជ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ធានាប្រមូលទិញកសិផល ម៉្លោះហើយ មាមីងកសិករដាំពោត ស្ងប់ចិត្តក្នុងការផលិត។ ពេលប្រមូលផលពោត ពូជ SSC 11 លើផ្ទៃដី ៥,៥ ហិកតាដាំលើវាលស្រែផលិតស្រូវមិនសូវមានផល លោកមាថាច់ សារន្ត នៅភូមិចុងមិស ឃុំញីត្រឿងបានវាយតម្លៃ ដោយជឿជាក់ថា៖ ដោយសារបានរដ្ឋអំណាចឃុំ ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងឧបត្ថម្ភ ពូជ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ធានាប្រមូលទិញផលិតផល ម៉្លោះហើយឆ្នាំ ២០២១ នេះ ខ្ញុំមិនផលិតស្រូវរដូវសម្រកទៀត គឺដាំពោតវិញ។ ក្រោយពេលដាំបានជិត ០៣ ខែ ក្នុងមួយហិកតាពោតផ្ដល់ទិន្នផលជាង ០៨ តោន មានគ្រួសារខ្លះទទួលបានទិន្នផលជិត ១០ តោន ហើយលក់ក្នុងមួយគីឡូក្រាមជាមួយតម្លៃ ៧.២៥០ ដុង ក្រោយពេលទូទាត់ប្រាក់ចំណាយរួចនៅចំណេញពី ៣៥ - ៥០ លានដុង។ តំបន់ដីនៅភូមិចុងមិសនិយាយដោយឡែកឃុំញីត្រឿងនិយាយ រួមជាដីទួល ម៉្លោះហើយផលិតស្រូវរដូវសម្រក និងរដូវដើមឆ្នាំតែងជួបការលំបាកច្រើន។ ការបង្វែរមកដាំដំណាំ ជាក់ស្ដែងគឺពោតនៅរដូវប្រាំង ផ្ដល់លទ្ធផលខ្ពស់ជាង បើប្រៀបនឹងការផលិតស្រូវ។ បច្ចុប្បន្ន មាមីងកសិករជក់ចិត្តនឹងការដាំ ពោតព្រោះបានធានាប្រមូលទិញផលិតផល។ លោកថាច់មិញលិញ ប្រធានសមាគមកសិករឃុំ ញីត្រឿងបានឲ្យដឹងថា៖ ឆ្នាំ ២០២១ នេះ តាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស ស្រុកកូវង៉ាង គណៈកម្មាធិការបក្សឃុំញីត្រឿង ត្រូវអនុវត្តសម្រេចលក្ខឋានឃុំជនបទថ្មី។ អាស្រ័យហេតុនោះ ទូទាំងប្រព័ន្ធនយោបាយផ្ដុំកម្លាំងចូលរួម ក្នុងនោះ សមាគមកសិករបំផុសចលនាផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតកសិកម្ម ចលនាកសិករប្រឡងប្រណាំងពលកម្មផលិត។ ទម្រង់ដាំពោតពូជលើដីផលិតស្រូវភ្ជាប់នឹងការចងសម្ព័ន្ធ ជាមួយអាជីវកម្មធានាប្រមូលទិញផលិតផលជាទម្រង់ មានប្រសិទ្ធភាពខ្ពស់ បង្កបានទិសដៅផលិតថ្មី ក្នុងការចាត់តាំងការផលិតឡើងវិញ។ សង្ឃឹមថា ទម្រង់ផលិតដោ យមានការចងសម្ព័ន្ធក្នុងការដាំពោតលើដីផលិតស្រូវមិនសូវមានផលបន្តបានរក្សា និងពង្រីក ដើម្បីបង្កើនប្រភពចំណូលជូន មាមីងកសិកររួមចំណែកជួយឲ្យឃុំឆាប់អនុវត្តសម្រេចលក្ខឋានជនបទថ្មីនៅចុងឆ្នាំ ២០២១ នេះ។ លោក ឡេវុាំងភី ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងវាយតម្លៃ៖ បច្ចុប្បន្ន បណ្ដាឃុំដែលមានតំបន់ដីទួលដូចជា៖ ឡុងសើុង ញីត្រឿង ថាញ់ហ្វាស៊ើង ធ្វឹងហ្វា។ល។ របស់ស្រុកកូវង៉ាង អាស្រ័យខ្វះទឹកនៅរដូវប្រាំង ផលិតស្រូវមិនសូវមានផលបានមាមីងកសិករបង្វែរមកដាំដំណាំភាគច្រើន គឺដាំសណ្ដែកដី ល្ពៅ ឪឡឹក។ ប៉ុន្មានឆ្នាំជិតៗនេះ បានចងសម្ព័ន្ធ ជាមួយក្រុមហ៊ុនភាគហ៊ុនពូជដំណាំភាគខាងត្បូង និងក្រុមហ៊ុន Syngenta មាមីងកសិករហ៊ានបង្វែរមកដាំពោតពូជផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។ រដូវដំណាំពោតឆ្នាំ ២០២១ កសិករឃុំឡុងស៊ើង ញីត្រឿងចងសម្ព័ន្ធជាមួយក្រុមហ៊ុនភាគហ៊ុនពូជដំណាំភាគខាងត្បូង និងក្រុមហ៊ុន Syngenta ដាំវិសោធនកម្មពោតពូជថ្មីជាង ៦០ ហិកតា។ គិតជាមធ្យមក្នុងមួយហិកតាចំណេញពី ៣៥-៥០ លានដុង។ ក្នុង ៦០ ហិកតានោះ មាមីងកសិករចំណេញរាប់ពាន់លានដុង នេះជាក្ដីសង្ឃឹមថ្មីដើម្បី ពង្រីកទម្រង់ដាំពោតឆ្លាស់រដូវនឹងការផលិតស្រូវ លើដីស្រែទួល៕ ឌិញកាញ់-ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។