• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

របរវេចនំអន្សមជ្រូកប្រពៃណីងើបឡើង

25/09/2020 07:49

កាលពីមុននេះ នំអន្សមជ្រូកបានបណ្ដាគ្រួសារវេចតែក្នុងឱកាសបុណ្យដូនតា បុណ្យចូលឆ្នាំថ្មី ឬក៏ថ្ងៃដារបុព្វការីជន។ បច្ចុប្បន្ននេះ អាស្រ័យតម្រូវការក្នុងជីវភាព គ្រួសារមួយចំនួននៅភូមិត្រកួន ឃុំគីមហ្វា ស្រុកកូវង៉ាងបានរក្សារបរវេចនំអន្សម ជ្រូកប្រពៃណីដើម្បីធ្វើអាជីវកម្មនិងពង្រីកជាភូមិរបរវេចនំអន្សមជ្រូក រួមចំណែកជំរុញសេដ្ឋកិច្ច-សង្គមរបស់ឃុំ ដោះស្រាយការងារធ្វើជូនពលករដែលនៅទំនេរច្រើននាក់។

មីងយឿងធីត្វៀកញ៉ាង (ឈ្មោះធ្លាប់ហៅថា ណាំញ៉ាង) ជាអ្នកស្នងបន្តរបរវេចនំអន្សមជ្រូកប្រពៃណីពីឳពុកម្ដាយ រហូតមកទល់ពេលនេះ។ ដើម្បីរក្សានិងពង្រីករបរវេចនំអន្សមជ្រូករបស់គ្រួសារ បងង្វៀងទ្រុងថាវ កូនប្រសារបស់ មីងណាំញ៉ាងបានស្រាវជ្រាវនិងកែទម្រង់ក្នុងរបៀបវេចនំតាំងពីការច្នៃរហូតដល់របៀបបញ្ចូលគ្រឿងទេស វេច ស្ងោរនំ ដើម្បីបង្កើតរសជាតិនំជ្រូកឆ្ងាញ់ពិសាត្រូវចិត្តអតិថិជន។ នំអន្សមជ្រូកណាំញ៉ាងបានធ្វើឲ្យអតិថិជនមានទំនុកចិត្ត និងជ្រាបចូលទីផ្សារ ប្រព័ន្ធផ្សារទំនើបនៅទីក្រុងហូជីមិញក្នុងរយៈ ០៤ ឆ្នាំមកអាយនេះ។ ពិសេសជាងទៀត ផលិតផលនំជ្រូកណាំញ៉ាងបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញទទួលស្គាល់ជាផលិតផល OCOP។

តាមសំដីរបស់បងថាវ គ្រួសារអាជីវកម្មទ្រុងថាវមុននេះគាត់ប្រកបរបរជួសជុលម៉ូតូដើម្បីរកកម្រៃសម្រាប់ផ្គត់ផ្គង់ ជីវភាព។ ក្រោយពេលបង្កើតគ្រួសាររួចទៅរស់នៅជាមួយឳពុកម្ដាយខាងប្រពន្ធ ជារៀងរាល់ថ្ងៃ ប្ដីប្រពន្ធបងជួយ វេចនំឳពុកម្ដាយក្មេកសម្រាប់ក្នុងតំបន់។ កាលពី ០៩ ឆ្នាំមុន ដើម្បីកែលម្អជីវភាពគ្រួសាររួមជាមួយបំណងជំរុញ របរវេចនំអន្សមជ្រូកប្រពៃណីរបស់គ្រួសារនោះ ប្ដីប្រពន្ធបងបានជួលកន្លែងសម្រាប់ធ្វើអាជីវកម្មនៅក្បែរផ្លូវជាតិ លេខ ៥៣ សម្រេចបានលទ្ធផលគួរកត់សម្គាល់។

ដើម្បីពង្រីកអាជីវកម្ម គាត់បានឡើងប្លង់យីហោមានឈ្មោះថា “នំអន្សមជ្រូកណាំញ៉ាង” សន្សឹមៗនំអន្សមជ្រូក ណាំញ៉ាងបានអ្នកបរិភោគចូលចិត្តហើយមានមុខនៅតាមខេត្ត ក្រុងមួយចំនួនក្នុងប្រទេស។ ការធ្វើអាជីវកម្មចាប់ ផ្ដើមងាយស្រួល គាត់ក៏បានវិនិយោគទុនទិញម៉ាស៊ីនជក់ខ្យល់ដើម្បីរក្សានំទុកបានយូរនាំទៅកាន់ប្រពន្ធផ្សារទំនើ បនៅទីក្រុងហូជីមិញពី ២០០-៣០០ នំក្នុងមួយថ្ងៃ ចំណេញជាមធ្យមពី ១០.០០០-១៥.០០០ ក្នុងនំមួយដោយ យោងទៅតាមប្រភេទនំ នៅបណ្ដាថ្ងៃបុណ្យតេតកើនឡើងពី ១.២០០-២.០០០ ក្នុងនំមួយយោងតាមវិក្កយព័ណ្ណ ដាក់ទិញមុខទំនិញរបស់អតិថិជន។ បណ្ដាខែដើមឆ្នាំ ២០២០ អាស្រ័យជះឥទ្ធិពលជំងឺកូវីដ-១៩ គិតជាមធ្យម មូលដ្ឋានផលិតពី ១០០-២០០ នំក្នុងមួយថ្ងៃ។

បងថាវបានឲ្យដឹងថា៖ ចាប់ពីពេលបើកហាងធ្ចើអាជីវកម្មនំអន្សមជ្រូក គាត់ទទួលបានយោបល់គបវាល់ជាច្រើន ពីសំណាក់អតិថិជន ម៉្លោះហើយគាត់បានកែប្រែរបៀបវេចនំឲ្យឆ្ងាញ់សម្រាប់បម្រើអតិថិជន។ ដើម្បីពង្រីកតម្លា ភាពនោះ គាត់បានចុះឈ្មោះចូលរួមជ្រើសរើសផលិតផលឧស្សាហកម្មជនបទឆ្នើមរបស់ខេត្តនិងផលិតផល OCOP។ រាល់ការខិតខំរបស់គាត់ ទីបំផុតបានទទួលស្គាល់សម្រេចសម្បទាផ្កាយ ៣ ស្ថិតក្នុងក្រុមផលិតផល OCOP ទាំង ៣០ ប្រភេទរបស់ខេត្ត។ ទទួលបានស្នាដៃនេះ មីងញ៉ាងម្ដាយបងថាវរីករាយ៖ ប្រកបរបរវេចនំ អន្សមជ្រូកពីតំណរឳពុកម្ដាយផ្ទេរឲ្យទើមមានសមទ្ធិផលដូច្នេះ ខ្ញុំរីករាយណាស់។

តាមសំដីរបស់បងថាវ ទោះបីបច្ចុប្បន្ននេះ ផលិតផលនំអន្សមជ្រូកស្នូលចម្រុះរបស់គ្រួសារសម្រេចសម្បទា OCOP ហើយក៏ដោយ ប៉ុន្តែលិខិតទទួលស្គាល់ចុះឈ្មោះយីហោឯកសិទ្ធិ ០៣ ឆ្នាំហើយមិនទាន់បានផ្ដល់ គាត់បានសួរជាច្រើនលើក ប៉ុន្តែនៅតែមិនទាន់មានចម្លើយ។ នៅពេលខាងមុខ សង្ឃឹមថា បណ្ដាផ្នែកគ្រប់លំ ដាប់ថ្នាក់យកចិត្តទុកដាក់ជាងទៀតដើម្បីផលិតផលនំអន្សមជ្រូកណាំញ៉ាងមានលិខិតទទួលស្គាល់យីហោ។ ទន្ទឹមនឹងនោះ គាត់វិនិយោគកសាងសារប័នសំណង់មួយចំនួន ដូចជា៖ កន្លែងដោយឡែកសម្រាប់ច្នៃ វេច ស្ងោរ នំដើម្បីធានាអនាម័យសុវត្ថិភាពគ្រឿងបរិភោគឆ្លើយតបតម្រូវការឧស្សាហកម្ម ភាវូបនីយកម្ម៕ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.