• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

រដូវស្រូវដើមឆ្នាំ​ ២០២១ ​​ស្រុកកូវង៉ាងព្រមានដល់កសិករត្រូវ ភ្ជួរហាលដីអនាម័យវាលស្រែមុនពេលចុះពូជ

08/06/2021 12:56

ទោះបីប្រតិទិនចុះពូជស្រូវរដូវដើមឆ្នាំដែលការិយាល័យកសិកម្មនិងអភិវឌ្ឍជនបទ ស្រុកកូវង៉ាង បានចេញផ្សាយ ដល់ខែ ឧសភា ឆ្នាំ ២០២១ ទើបដល់ពេលចុះពូជក្ដី ប៉ុន្តែមាមីងកសិករនៅតាមមូលដ្ឋានជាច្រើនលើភូមិសាស្រ្តស្រុក បានចុះពូជស្រូវរដូវដើមឆ្នាំ ជាបន្តបន្ទាប់មុនប្រតិទិនរដូវកាល។ ពីព្រោះតាមសំដីរបស់មាមីងនៅទីនោះ រយៈពេល នេះប្រភពទឹកបានធានា ម៉្លោះហើយអាចនឹង ចុះពូជបាន។

កសិករស្រុកកូវង៉ាងរៀបចំដីសម្រាប់ឱ្យការផលិតស្រូវរដូវដើមឆ្នាំ។
     ប្រតិទិនចុះពូជស្រូវរដូវដើមឆ្នាំរបស់ស្រុក កូវង៉ាងសម្រាប់ឆ្នាំ ២០២១ ជាមួយផ្ទៃដី ចំនួន ៩.៤០០ ហិកតា បានចែកចេញជា ២ លើក៖ លើកទី ១ ចុះពូជចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ២០ ខែឧសភា ប្រមូលផ្តុំនៅតាមបណ្តា អនុតំបន់លេខ ៣ របស់ស្រុកជាមួយផ្ទៃដីសរុបចំនួន ១.៥៩០ ហិកតា រួមមានបណ្តា ឃុំ៖ វិញគីម (៤៥០ ហិកតា) ម៉ីឡុងបាក់ (៧០០ ហិកតា) ម៉ីហ្វា (៣៥០ ហិកតា) ម៉ីឡុង ណាម (៩០ ហិកតា)។ លើកទី ២ ចុះពូចចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣១ ឧសភាឆ្នាំ ២០២១ ប្រមូលផ្តុំនៅតាមបណ្តាឃុំអនុតំបន់លេខ ១ របស់ស្រុក ជាមួយផ្ទៃដីសរុប ៧.៨១០ ហិកតា រួមមានបណ្តាឃុំ៖ ទ្រឿងទ័រ (១.៧៥០ ហិកតា) ញីទ្រឿង (១.៥០០ ហិកតា) គីមហ្វា (១.០០០ ហិកតា) ហ៊ីបហ្វា (១.១១០ ហិកតា) ឡុងសុើង (៨៥០ ហិកតា) ធ្វឹងហ្វា (៦៥០ ហិកតា) ថាញ់ ហ្វាស៊ើង (៩៥០ ហិកតា)។ អាស្រ័យត្រៀម បម្រុងចុះពូជបានរូត គិតមកទល់ពេលនេះ កសិករលើភូមិសាស្រ្តស្រុកចុះពូជស្រូវរដូវដើមឆ្នាំបានជាង ៥.០០០ ហិកតា។
     យោងទៅតាមលក្ខណៈជាក់ស្តែងរបស់មូលដ្ឋាន លៃលកការចុះពូជសម្រាប់បណ្តាអនុតំបន់សមស្របនីមួយៗ ប៉ុន្តែបណ្តាមូលដ្ឋានគប្បីព្រមានដល់ប្រជាកសិករត្រូវធានាការលាងជម្រះជាតិជូរប្រៃ ផ្គត់ផ្គង់គ្រប់ចំនួនទឹកសម្រាប់ការផលិត។ លោកឡេវុាំងភី ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ ជនបទស្រុកកូវង៉ាងបានឱ្យដឹងថា៖ ដើម្បីបង្កជាតិស្រពាប់ឲ្យដី កម្ចាត់មេរោគមួយចំនួនដែលបង្កប់នៅក្នុងដី ផ្នែកកសិកម្មព្រមានដល់ ប្រជាកសិករបណ្តាមូលដ្ឋានគប្បីភ្ជួរហាលដី អនាម័យវាលស្រែមុនពេលចុះពូជយ៉ាងហោច ណាស់ ២ សប្តាហ៍ដើម្បីកាត់ផ្តាច់ប្រភពជំងឺ។ នៅពេលព្រោះស្រូវត្រូវគួបផ្សំជាមួយការប្រើ ថ្នាំកម្ចាត់ខ្យងហោងលឿង ពីព្រោះបច្ចុប្បន្ន ខ្យងហោងលឿងរីកចម្រើនយ៉ាងខ្លាំង ដើម្បីធានាបរិមាណពូជក្រោយពេលព្រោះ។ ផ្នែក កសិកម្មសហការជាមួយផ្នែកពាក់ព័ន្ធ បង្កើន ការនាំយកទឹកសាបដើម្បីកសិករបូមបញ្ចូលទៅក្នុងស្រែដើម្បីកែប្រែដីបន្ថយជាតិពុល សរីរាង្គ ជូរប្រៃ អនាម័យវាលស្រែ។ល។ ក្រើនព្រមាន ប្រជាកសិករប្រើបណ្តាប្រភេទពូជកម្រិត បញ្ជាក់អាទិភាពប្រើប្រាស់​​ បណ្តា​ប្រភេទពូជគុណភាពខ្ពស់ សមស្របតាមសំ​ណូមពរទីផ្សារ មានសមត្ថភាពធន់ទ្រាំបាន​ជាមួយអាកាសធាតុរាំងស្ងួត ជាតិប្រៃបង្គួរ​ដូចជា៖ OM ៥៤៥១ OM ៤៩០០ ST ២៤ ។ល។ ក្រោយពេលព្រោះ ក្នុងដំណាក់កាលស្រូវលូត​​លាស់ រវាំងស្រែឱ្យបានញឹកញាប់ ប្រើជីឲ្យ មានតុល្យភាព និងតាមដាន បណ្តាមុខសញ្ញា បង្កការខូចខាតដូចជា៖ ជំងឺឆេះសន្លឹក ស្អុយ កកួរ បណ្តាជំងឺអាស្រ័យមេរោគ(ឆេះជាយសន្លឹក ឆ្នូតខាងក្នុង ស្អុយដើម។ល។) មមាច ត្នោត និងសត្វកណ្តុរដើម្បីម្ចាស់ការរកឃើញ និងបង្ការកម្ចាត់តាំងពីដើមរដូវ ។

កសិករឆ្លូកស្រូវ។   អត្ថបទ-រូបថត៖ សម្បត្តិ
     បងសឺនសងនៅភូមិរាជមល្ល ឃុំគីមហ្វា ស្រុកកូវង៉ាងចែករំលែក៖ ក្នុងការផលិតស្រូវ រដូវដើមឆ្នាំ ជារដូវរងការឥទ្ធិពលដោយកត្តា ជាច្រើន បើសិនមិនត្រៀមបម្រុងបានម៉ត់ចត់ល្អទេនោះ នឹងប្រឈមមុខជាមួយការលំបាក យ៉ាងច្រើន។ មុននឹងចុះពូជ គ្រួសារខ្ញុំឆ្លៀតធ្វើអនាម័យវាលស្រែ ភ្ជួរហាលដីបង្កជាតិស្រ ពាប់ឲ្យដីផង កម្ចាត់បានមេរោគមួយចំនួនដែលពួនរស់នៅក្នុងដីផង។ ឆ្នាំនេះ ដោយ អាស្រ័យមានទឹកសាបគ្រប់គ្រាន់ ទោះបីមាន ប្រតិទិនចុះពូជរបស់ផ្នែកកសិកម្មដល់ខែឧសភា ឆ្នាំ ២០២១ ក៏ដោយ ប៉ុន្តែគ្រួសារឆ្លៀតត្រៀម ចុះពូជឱ្យបានរូតជាង។ ភាពជាក់ស្តែងបាន ឱ្យឃើញ បើសិនធ្វើអនាម័យវាលស្រែបានហ្មត់ចត់ បន្ថយបានជាតិជូរប្រៃនឹងជួយឱ្យគ្រាប់ពូជដុះអស់ មិនសូវឆ្លូក៕  

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.