29/08/2023 07:46
ដោយអាស្រ័យអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿនទៅក្នុងដំណាក់កាលផលិត ជ្រើសរើសបានពូជ គុណភាពខ្ពស់ ម៉្លោះហើយទិន្នផលសម្រេចគិតជាមធ្យម ៦,៦ តោនក្នុងមួយហិកតា ខ្ពស់ជាង ០,២ តោន ប្រៀបជាមួយរដូវដើមឆ្នាំនៃឆ្នាំកន្លង។ រួមជាមួយនោះ ដល់ដំណាក់កាលប្រមូលផល ស្រូវបានឈ្មួញប្រមូលទិញដោយតម្លៃពី ៧.៧០០-៧.៨០០ ដុងក្នុងមួយគីឡូក្រាម កាន់តែធ្វើឱ្យកសិករមានក្ដីរីករាយបន្ថែមទៀត។
កសិករស្រុកទីវកឹង ដឹកជញ្ជូនស្រូវទៅកន្លែងប្រមូលផ្ដុំដើម្បីលក់ឱ្យឈ្មួញ។
បង ថាច់ចន្ទឌី នៅភូមិដៃទទឹង ឃុំតឹបង៉ាយ បានឱ្យដឹងថា៖ អាកាសធាតុដើមរដូវមានភ្លៀងច្រើន ទឹកបម្រើឱ្យការផលិតបានគ្រប់គ្រាន់ រួមជាមួយការថែទាំត្រូវតាមនីតិវិធីបច្ចេកទេស ម៉្លោះហើយទិន្នផលស្រូវរបស់គ្រួសារខ្ញុំសម្រេចជាង ៦,៥ តោនក្នុងមួយហិកតា គុណភាពគ្រាប់ស្រូវក៏បានល្អ។ ក្នុងរដូវស្រូវនេះ ស្រូវរបស់គ្រួសារខ្ញុំលក់បានតម្លៃ ៧.៨៥០ ដុង។ បច្ចុប្បន្ន កសិករប្រមូលផលដឹកជញ្ជូនឡើងផុតពីស្រែគឺមានឈ្មួញមកសួរ ទិញតែម្ដង។ ផលិតស្រូវរដូវដើមឆ្នាំៗនេះ គិតជាមធ្យម ក្នុងផ្ទៃដីប្រមាណ ១.០០០ ម៉ែត្រក្រឡា កសិករទទួលបានប្រាក់ចំណេញជាង ២,៨ លានដុង។
បងស្រី ត្រឹងធ្វីង៉ុក ឈ្មួញទិញស្រូវម្នាក់នៅឃុំភូកឹង ស្រុកទីវកឹង បានឱ្យដឹងថា៖ ដល់ដំណាក់កាលប្រមូលផលស្រូវរបស់ប្រជាកសិករ មានភាពងាយស្រួលជាង ពីព្រោះអាកាសធាតុរាំងភ្លៀងអូសអន្លាយ បើទុកជាស្រូវទទឹកក៏ដោយ ឈ្មួញដណ្ដើមគ្នាទិញ ធ្វើឱ្យស្រូវកើនតម្លៃជាបន្តបន្ទាប់។
ក្នុងផ្ទៃដីរួមដែលផលិតស្រូវរដូវដើមឆ្នាំរបស់ប្រជាកសិករនោះ មានផ្ទៃដីប្រមាណ ២/៣ បានប្រជាកសិករជ្រើសពូជគ្រាប់វែង( OM ៥៤៥១ OM ៤៩០០)មកផលិត។ នេះជាប្រភេទពូជ សមស្របជាមួយតំបន់ដីក្នុងរដូវស្រូវដើមឆ្នាំ និង លក់បានតម្លៃខ្ពស់ជាង ពូជស្រូវហាមត្រូវ និងបណ្ដាប្រភេទស្រូវគ្រាប់ខ្លីដទៃទៀត។ បច្ចុប្បន្ននេះ តម្លៃស្រូវទាំងពីរប្រភេទនេះ ឈ្មួញប្រមូលទិញ មានតម្លៃមិនខុសគ្នាប៉ុន្មានឡើយបើប្រៀបជាមួយរដូវស្រូវមុនៗ។
បង សឺនវ៉ាន់ នៅភូមិកីហ្គាវ ឃុំតឹបង៉ាយ សំណេះសំណាល៖ ឆ្លងតាមរយៈបទពិសោធន៍ក្នុងការផលិតជាច្រើនឆ្នាំ ខ្ញុំកាន់តែដឹងច្បាស់ពីតំបន់ដីនៅមូលដ្ឋាន។ ហេតុនោះ លើផ្ទៃដីជាង ២,៦ ហិកតារបស់គ្រួសារ ខ្ញុំ ផលិតពូជស្រូវគ្រាប់វែងលើផ្ទៃដីប្រមាណ ១,៦ ហិកតា ចំនួនផ្ទៃដីក្រៅពីនោះ ខ្ញុំផលិតស្រូវគ្រាប់ខ្លី។ ដល់ដំណាក់កាលប្រមូលផល ទិន្នផលស្រូវទាំងពីរប្រភេទមានភាពប្រហាក់ប្រហែលគ្នា រួចលក់ស្រូវគ្រាប់វែងដោយតម្លៃខ្ពស់ជាងស្រូវគ្រាប់ខ្លីតែប្រមាណ ១០០ ដុងក្នុងមួយគីឡូក្រាម។ ហេតុនោះ ប្រាក់ចំណូលពីការផលិតស្រូវរដូវដើមឆ្នាំៗនេះ កើនខ្ពស់ជាងពី ១០-១២ លានដុងក្នុងមួយហិកតា ជាប្រាក់កម្រៃខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរដូវស្រូវដើមឆ្នាំតាំងពីដើមមក។ ប្រាក់កម្រៃក្នុងការផលិតកើនឡើង ជាលក្ខណៈងាយស្រួលសម្រាប់គ្រួសារខ្ញុំផលិតស្រូវរដូវវស្សាជាបន្តនៅពេលខាងមុខទៀត៕
អត្ថបទ-រូបថត៖ សម្បត្តិ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។