02/03/2021 09:12
ឈ្មួញប្រមូលទិញស្វាយ។ រូបថត៖ ហ៊ឺវហ្វេ
តាមការស្ថិតិរបស់គណៈកម្មាធិការប្រជាជនឃុំនិញថើយ លើភូមិសាស្រ្តឃុំមានផ្ទៃដីដាំក្រូចត្លុងសម្បកខៀវប្រមាណ ៣០០ ហិកតា។ ដោយឡែកសហករណ៍មានជាង ៤៨ ហិកតា មានសមាជិក ៥១ នាក់ ជារៀងរាល់ឆ្នាំផ្គត់ផ្គង់ផ្លែក្រូចឲ្យទីផ្សារប្រមាណ ៣០១ តោន។ ក្នុងនោះបរិមាណរដូវក្រូចតេត ស្រូបយកប្រមាណពី ២៥-៣០% បរិមាណក្រូចរួមរបស់សហករណ៍។
តាមអ្នកចម្ការ ឡេវ៉ាំងឡែ នៅភូមិដុងដៀង ឃុំនិញថើយ គ្រួសារមានក្រូចប្រមាណ ០១ តោនសម្រាប់លក់តេត ប្រសិនតម្លៃក្រូចតេតឆ្នាំ ២០២០ នៅបណ្តាថ្ងៃចាប់ពីថ្ងៃទី ២៥-២៧ តេតបានឈ្មួញមកទិញដល់ចម្ការជាមួយតម្លៃពី ៥២.០០០-៥៥.០០០ ដុងក្នុងមួយគីឡូក្រាម។ គឺរដូវក្រូចតេតតឹងស៊ឺវឆ្នាំ ២០២១ តម្លៃឈ្មួញមកដាក់កក់ទិញប្រមាណ ២៥.០០០ ដុងក្នុងមួយគីឡូក្រាម ប៉ុន្តែដល់ថ្ងៃកាត់ក្រូច (រវាងថ្ងៃ ២៥ រោចបុស្ស) ឈ្មួញចោលប្រាក់កក់ ក្នុងនោះមានអ្នកចម្ការជាង ២/៣ ត្រូវ ចោលប្រាក់កក់។
ក្រៅពីត្រូវពួកឈ្មួញចោលប្រាក់កក់ អ្នកចម្ការជាច្រើនជួបការលំបាកក្នុងការលក់ផលិតផលអាស្រ័យគ្មានឈ្មួញមកទិញ អ្នកចម្ការត្រូវតែព្រលែងដៃ (លក់ដោយតម្លៃថោក) ពី ១៥.០០០-២០.០០០ ដុងក្នុងមួយគីឡូក្រាមក្រូចត្លុងសម្បកខៀវ (ប្រភេទពី ១,២ គីឡូក្រាមឡើងទៅក្នុងមួយផ្លែ)។ ទន្ទឹមនឹងក្រូចសម្បកខៀវ គឺស្វាយតេតឆ្នាំនេះក៏ចុះថោកណាស់ដែរ ពិសេសគឺស្វាយកាកជូ (ទូទាំងស្រុកកូវកែមានចម្ការស្វាយជាង ៣៥០ ហិកតា)។ ក្នុងនោះ ឃុំហ្វាតឹងជាមូលដ្ឋានមានផ្ទៃដីដាំស្វាយកាកជូជាង ២៦១ ហិកតា ដាំច្រើនបំផុតនៅបណ្តាភូមិ៖ ហោយអាង អាងបិញ និងអាងឡុក។ ជារៀងរាល់ឆ្នាំតម្លៃស្វាយតេត មានតម្លៃពី ២២.០០០-២៥.០០០ ដុងក្នុងមួយគីឡូក្រាម និងបរិមាណស្វាយតេតរបស់អ្នកចម្ការស្រូបយកប្រមាណពី ១៥-២០% នៃបរិមាណផលរួមរបស់រដូវកាល។
អ្នកចម្ការ ង្វៀងវ៉ាំងវូ នៅភូមិអាងបិញ ឃុំហ្វាតឹងបានចែករំលែក៖ មិនស្មានថាតេតឆ្នាំនេះតម្លៃស្វាយចុះថោកយ៉ាងខ្លាំងដូច្នេះ។ គ្រួសារស្មានថាតម្លៃស្វាយកាកជូលក់នៅទីផ្សារតេតឆ្នាំ ២០២១ នឹងខ្ពស់ជាងឆ្នាំកន្លង អាស្រ័យមិនសូវមានអ្នកចម្ការទុកស្វាយសម្រាប់លក់តេត។ ប៉ុន្តែពេលជិតតេត តម្លែចុះថោកយ៉ាងខ្លាំង ស្មើ ៤០% ប្រៀបនឹងឆ្នាំ ២០២០ គ្រួសារមានស្វាយសម្រាប់លក់តេត ១,២ តោន (ស្វាយខ្ចប់ផ្លែ) លក់បានតែ ១៣.០០០ ដុងក្នុងមួយគីឡូក្រាម និង ៦.០០០ ដុងចំពោះស្វាយមិនខ្ចប់ផ្លែ៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។