• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

យ្វៀងហាយ៖ កសាងបណ្ដាទម្រង់ផ្លាស់ប្តូររចនាសម្ព័ន្ធផលិត លើកកម្ពស់តម្លៃជលផល

14/09/2020 14:48

ឆ្នាំ ២០២០ ប្រឈមមុខនឹងបណ្តាស្ថានភាពលំបាកអាស្រ័យឥទ្ធិពលរបស់រោគជំងឺ និងរាំងស្ងួតបានធ្វើឲ្យបន្ថយតម្លៃផលិតកសិកម្ម។ ដើម្បីធានាសេចក្តីសម្រេចចិត្តឆ្នាំ ២០២០ របស់បក្ខភាគស្រុកយ្វៀងហាយ ដាក់ចេញ ផ្នែកកសិកម្មស្រុកបានផ្តុំកសាង និងផ្សព្វផ្សាយផែនការផលិតកសិកម្ម ជលផលសមស្រប កាត់បន្ថយមានប្រសិទ្ធភាពការជះឥទ្ធិពលរាំងស្ងួតជ្រាបជាតិជូរប្រៃ រោគជំងឺលើដំណាំ សត្វចិញ្ចឹម និងអាសន្នរោគជំងឺកូវីដ-១៩។ ខិតខំសម្រេចទិសដៅកំណើនលើវិស័យកសិកម្ម ជលផលតាមសេចក្តីសម្រេចចិត្តឆ្នាំ ២០២០ របស់គណៈកម្មាធិការបក្សស្រុក ដាក់ចេញ។

តាមផែនការ ដល់ចុងឆ្នាំ​ ២០២០ តម្លៃផលិតកសិកម្ម ជលផល ស្រុកយ្វៀងហាយអនុវត្តសម្រេច ៣.១១០,៤៥ ពាន់លានដុង។ ថ្វីត្បិតដូច្នោះក្ដី ក្នុង ០៦ ​ខែដើមឆ្នាំ ២០២០ អនុវត្តសម្រេច ត្រឹមតែ ១.៤៦៤,៥ ពាន់លានដុង សម្រេច ៤៧,១៥% បើប្រៀបនឹងផែនការ។ ជាពិសេសលើវិស័យផលិតស្រូវ (រដូវសម្រកឆ្នាំ ២០១៩-២០២០ ចុះពូជបាន ៥៧៤,៩២ ​ហិកតា និងមានផ្ទៃដីជាង ៧០% ត្រូវខូចខាតអាស្រ័យឥទ្ធិពលជ្រាបជាតិជូរប្រៃ)។ ផ្ទៃដីដាំដំណាំថយចុះ ៧៤,៣ ហិកតា។ ហ្វូងជ្រូកថយចុះ ៣.៤០០ ក្បាល។ បរិមាណផលអំបិលថយចុះ ១.៥៣៨ តោន។ល។

    គិតដល់ចុងខែសីហាឆ្នាំ ២០២០ ទូទាំងស្រុកមាន ១១.០៦៧ លើកគ្រួសារចិញ្ចឹមបង្គានាគ ៥៨១,៩៤ លានក្បាល លើផ្ទៃដី ១៦.៧៩៨ ហិកតា (ក្នុងនោះភាគច្រើនចិញ្ចឹមតាមប្រពលវប្បកម្មទំនើបមាន ១០.៨៧៣ ​លើកគ្រួ លើផ្ទៃដី ១៦.៧១០ ហិកតា) និង មាន ២.៧៣៥ លើគ្រួសារចិញ្ចឹមបង្គាជើងសជាង ៨៦៨ លានក្បាល លើផ្ទៃដី ១.០២០ ហិកតា។

  លោកស្រីផាមហុងយីម អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកយ្វៀងហាយបានឲ្យដឹង៖ ដើម្បីធានាបំពេញបន្ថែម ៦២,៣៦ ពាន់លានដុងចំពោះវិស័យដាំដុះតាមកម្រិតផែនការដាក់ចេញ ស្រុកនឹងរក្សានិងបើកទូលាយពង្រីកជលផល (បង្កង) តាមទិសដៅប្រពលវប្បកម្ម ប្រពលវប្បកម្មកម្រិតខ្ពស់។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផលិត ជាពិសេសលើវិស័យជលផលនឹងប្រភពកម្លាំងវិនិយោគហេដ្ឋារចនាសម្ព័ន្ធពង្រីកចិញ្វឹមជលផលតាមទិសដៅប្រពលវប្បកម្ម គួបផ្សំជាមួយការអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា ៤.០ ចំពោះជលផលសំខាន់ៗមួយចំនួនគឺ បង្គាជើងស បង្គានាគ។ ចលនាប្រជាជនចិញ្ចឹមជលផលគួបផ្សំជាមួយការពង្រីកព្រៃឈើការពារ (បង្កង ក្តាម ត្រី។ល។ គួបផ្សំ)។ កសាងផែនការ គម្រោងការប្រើប្រាស់ដីប្របទន្លេ ប្របសមុទ្រដើម្បីចិញ្ចឹមប្រភេទជលផលមួយចំនួនមានតម្លៃសេដ្ឋកិច្ចខ្ពស់ (ងៀវ គ្រំ។ល។)។ ពង្រីកភូមិរបរទាញយកផលគ្រឿងសមុទ្រភ្ជាប់ជាមួយជំរុញការងារត្រួតពិនិត្យសកម្មភាពរបស់បណ្តាមធ្យោបាយទាញយកផល។ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពគោលនយោបាយឧបត្ថម្ភផ្លាស់ប្តូររចនាសម្ព័ន្ធមុខរបរ និងកែកុនលទ្ធភាពកប៉ាល់នេសាទជលផលតំបន់ប្របឆ្នេរសមុទ្រ ទិសដៅឈានដល់ទាញយកក្រៅលំហសមុទ្រមានប្រសិទ្ធភាព។

        ក្រៅពីអនុវត្តព្រមៗគ្នាការពង្រីករបរចិញ្ចឹមជលផល ស្រុកយ្វៀងហាយនៅទាំងកំណត់ទិសដៅជួយឲ្យកសិករប្រើប្រាស់មានប្រសិទ្ធភាពផ្ទៃដីដាំដំណាំចំពោះបណ្តាតំបន់ដីខ្សាច់ប្របមាត់សមុទ្រ ដីផ្នោរខ្សាច់ ដីទួលនៅបណ្ដាឃុំ៖ដុងហាយ ង៉ូវឡាក ដូងចូវ និងដូងស្វឹង។ បន្តអនុវត្តការផ្សព្វផ្សាយគម្រោងការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញតាមទិសដៅបង្កើនតម្លៃ ភ្ជាប់ជាមួយការអនុវត្តន៍មានប្រសិទ្ធភាពកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ ពង្រីកការចិញ្ចឹមនិងទាញយកជលផលទាំង ០៣ តំបន់ទឹកប្រៃ ទឹកភ្លាវ ទឹកសាប។ល។

 អំពីវិធីសាស្រ្តអនុវត្តលើកម្ពស់តម្លៃផលិតក្នុងការដាំដំណាំ ស្រុកជំរុញការហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចកទេស ណែនាំ ប្រកាសព្រមានឲ្យកសិករអនុវត្តល្អកាលបរិច្ឆេទចុះពូជស្រូវរដូវដើមឆ្នាំ និងរដូវវស្សា។ លើវិស័យចិញ្ចឹមសត្វ លំនឹងការពង្រីកហ្វូងសត្វចិញ្ចឹម សំខាន់គឺសត្វគោ ពពែ សត្វបក្សី។ ម្ចាស់ការត្រួតពិនិត្យ គ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ចាត់តាំងចងសម្ព័ន្ធផលិតភ្ជាប់ជាមួយការបង្កើតកន្សោមផ្គត់ផ្គង់ទ្រង់តម្រូវការទ្រង់ទ្រាយតូច និងល្មមនៅនឹងមូលដ្ឋាន៕ ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.