21/03/2025 08:49
លោកមា ថាច់ភិរម្យ (ខាងឆ្វេង) ជាមួយម្ទេសដៃនាងត្រៀមលក់ក្នុងរដូវចូលឆ្នាំថ្មី។
ទៅកាន់ចម្ការដំណាំលោកមា ថាច់ភិរម្យនៅភូមិចុងផ្នោ គាត់ដាំម្ទេសដៃនាង ១,៥ ហិកតា និងដំណាំផ្សេងៗដូចជា៖ ម្រះ សាលាដជាដើមត្រៀមលក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ការដាំ គួបផ្សំថែទាំដំណាំបានល្អ ជាចំណុចដែលលោកមាភិរម្យយកចិត្តទុកដាក់កាលទើបតែចុះពូជរហូតមក។
លោកមា ភិរម្យមានប្រសាសន៍ថា៖ តាមទម្លាប់ប្រចាំឆ្នាំ មុនបុណ្យចូលឆ្នាំថ្មីប្រហែល ០២ ខែ គ្រួសារខ្ញុំដាំឆ្លាស់ប្រភេទដំណាំផ្សេងៗ។ ដូច្នោះហើយ អំឡុងពេលមុន ក្នុង និងក្រោយ បុណ្យចូលឆ្នាំថ្មី គ្រួសារខ្ញុំ មមាញឹកនឹងការថែទាំ ប្រមូលផលដំណាំ ។ ជាពិសេស ខ្ញុំតែងបង្ការ ទប់ស្កាត់ជំងឺលើដំណាំធានាទាំងបរិមាណផល និងគុណភាព។
កសិករថាច់ខាញ់ នៅភូមិពលទេព ឃុំធ្វឹងហ្វា បានឲ្យដឹងដែរថា៖ គ្រួសារខ្ញុំដាំដំណាំឆ្លាស់រដូវលើផ្ទៃដី ២,៥ កុង ដូចជា ខ្ទឹមស្លឹក សាលាដ ជី ជាដើមសម្រាប់លក់អំឡុងពេលមុន និងក្រោយ បុណ្យចូលឆ្នាំថ្មី ២០២៥ ក្នុងនោះមានផ្ទៃដីជាង ១ ហិកតា ដាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ បច្ចុប្បន្នមានឈ្មួញមកកក់ផលិតផលបន្លែផ្សេងៗជាមុន ដោយតម្លៃពី១0 -២៥ ពាន់ដុងក្នុងមួយគីឡូក្រាម។ ជិតបុណ្យចូលឆ្នាំថ្មី បើសិនតម្លៃកើនឡើង ឈ្មួញក៏បង្កើនតម្លៃដែរ។ បើគិតនឹងតម្លៃពី ១០-២៥ ពាន់ ដុង ក្នុងមួយគីឡូក្រាម ពេលទូទាត់ខ្ទង់ចំណាយរួច គ្រួសារចំណេញពី ២-៣,៥ លានដុងក្នុង ១ កុង។
លោកត្រឹងក្វឹកត្វង ប្រធានសមាគមកសិករឃុំធ្វឹងហ្វា បានឲ្យដឹងថា៖ ដើម្បីជំនួយសិករត្រៀមដាំដំណាំផ្សេងៗសម្រាប់លក់នៅ ទីផ្សារបុណ្យចូលឆ្នាំថ្មី សមាគមកសិករឃុំសហការជាមួយកម្មាភិបាលកសិកម្មឃុំផ្សព្វផ្សាយនិងណែនាំមាមីងកសិករអំពីរបៀប បង្ការ និងទប់ស្កាត់ជំងឺលើដំណាំ។ ផ្ទៃដីដាំដំណាំលក់នៅទីផ្សារបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៥ កើនឡើងប្រមាណ ៤% បើប្រៀបនឹងដំណាក់កាលជាមួយគ្នានៃឆ្នាំកន្លង ។
សិករប្រមូលផលដំណាំខ្ទឹមស្លឹក។
បច្ចុប្បន្ន ឃុំធ្វឹងហ្វា ដាំដំណាំគ្រប់ប្រភេទជិត ២០ ហិកតា។ ក្នុងនោះមានដំណាំជាង ៦០% ជារបស់កសិករខ្មែរ។ ដំណាំភាគច្រើនដូចជា៖ម្ទេសដៃនាង សណ្ដែកដី ត្រឡាច ឃ្លោក ម្រះ បន្លែហូបស្លឹកជាច្រើនប្រភេទសម្រាប់លក់នៅទីផ្សារបុណ្យចូលឆ្នាំថ្មី។
លោកត្រឹងក្វឹកត្វង ឲ្យដឹងបន្ថែម៖ សមាគមកសិករឃុំបង្កើនការណែនាំកសិករគឺត្រូវសម្អាតដីមុននឹងដាំ ចុះពូជ គួបផ្សំនឹងការដាក់ជីឲ្យមានតុល្យភាព មិនត្រូវប្រើជីគីមីច្រើនហួសកម្រិត។ ទន្ទឹមនឹងនោះ ណែនាំមាមីងកសិករឲ្យប្រើប្រាស់ថ្នាំការពារុក្ខជាតិតាមគោលការណ៍ត្រូវ ៤ យ៉ាងគឺ៖ ត្រូវថ្នាំ ត្រូវកម្រិតថ្នាំ ត្រូវពេល ត្រូវវិធីសាស្ត្រ ដើម្បីធានាទាំងបរិមាណ និងគុណភាពផលិតផលសម្រាប់អ្នកប្រើប្រាស់ទិញយកទៅហូបដោយសុវត្ថិភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ៕
អត្ថបទ - រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។