• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

មូលនិធិឥណទានប្រជាជនឃុំសុងឡុក៖ រួមដំណើរជាមួយសមាជិកពង្រីកសេដ្ឋកិច្ច

13/01/2023 10:23

មូលនិធិឥណទានប្រជាជនឃុំសុងឡុក ស្រុកចូវថាញ់ធ្វើសកម្មភាពនៅលើភូមិសាស្រ្ត ០៦ ឃុំ៖ សុងឡុក លឿងហ្វា លឿងហ្វាង (អា) ង្វៀកហ្វា (ស្រុកចូវថាញ់ និងឃុំតឹបង៉ាយ ហ៊ីវទឺ (ស្រុកទីវកឹង)។ ក្នុងឆ្នាំ ២០២២ មូលនិធិឥណទានប្រជាជនឃុំសុងឡុកធ្វើសកម្មភាពមានប្រសិទ្ធភាព សម្រេចបណ្ដា កម្រិតផែនការនិងបន្តរួមដំណើរជាមួយសមាជិកពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ស្ថិរភាព។

     មិនត្រឹមតែជាកន្លែងរួមដំណើរជាមួយសមាជិកពង្រីកសេដ្ឋកិច្ច ក្នុងឆ្នាំ ២០២២ មូលនិធិ ឥណទានប្រជាជនឃុំសុងឡុកនៅទាំងសកម្មចូលរួមកម្មវិធីឧបត្ថម្ភប្រាក់ការដែលធនាគារជាតិបានបំផុសចលនា លៃលកប្រភពទុន ០៩ ពាន់លានដុងឧបត្ថម្ភដល់សមាជិកដែល ត្រូវរងឥទ្ធិពលអាក្រក់ពីជំងឺកូវីដ-១៩ ដោយប្រាក់ការអាទិភាពដើម្បីស្ដារការផលិត ធ្វើអា ជីវកម្មឡើងវិញ។ ការងារសុខុមាលភាពសង្គមបានរក្សា និងអនុវត្តរាល់ឆ្នាំ។ ផ្ដើមពីប្រភ ពមូលនិធិចំណេញក្នុងឆ្នាំ ២០២២ បានឧបត្ថម្ភសមាជិក ៥០ គ្រួសារដែលមានស្ថានភា ពលំបាក សរុបថវិកា ២៥ លានដុង ឧបត្ថម្ភមូលនិធិដើម្បីអ្នកក្រីក្ររបស់មូលដ្ឋាន ០៥ លានដុង។ ឧបត្ថម្ភសៀវភៅសេសេរ ២.០០០ ក្បាល និងអំណោយ ១៥ ចំណែកដល់ សិស្សសាលា ០២ កន្លែងនៅឃុំសុងឡុក គិតជាតម្លៃ ៧,៥ លានដុង រួមចំណែកចែករំ លែកទុក្ខលំបាក និងជំរុញស្មារតីរៀនសូត្ររបស់សិស្សានុសិស្ស។ល។

កម្មាភិបាលឥណទានធ្វើសេវាកម្មជាមួយអតិថិជន។  រូបថត៖  ទឿងអង

     និយាយអំពីលទ្ធផលដែលសម្រេចបាន៖ “គ្មានបំណុលអាក្រក់” លោកវឿងក្វឹកត្វឹង សមា ជិកអចិន្រ្តៃយ៍មូលនិធិឥណទានប្រជាជនឃុំសុងឡុកអះអាងថា៖ ការត្រួតពិនិត្យគុណភា ពទុនឥណទានតែងបានក្រុមប្រឹក្សាភិបាលចាត់ទុកជាការងារសំខាន់ដើម្បីរកឃើញ និង វាយតម្លៃប្រសិទ្ធភាពប្រើប្រាស់ប្រាក់ទុនរបស់សមាជិក ឧបត្ថម្ភសមាជិកអំពីរបៀបផលិត ធ្វើអាជីវកម្ម ប្រើប្រាស់ប្រាក់ទុនត្រូវតាមគោលដៅ។ រៀងរាល់ត្រីមាស ក្រុមប្រឹក្សាភិបា លតែងមានផែនការត្រួតពិនិត្យដោយចៃដន្យចំពោះសមាជិក ៣០% ដែលបានបុលទុន។ បន្ទាប់ពីការត្រួតពិនិត្យនឹងមានវិធីសាស្រ្តប្រើប្រាស់ប្រាក់ទុនឲ្យត្រូវតាមគោលដៅ និងមា នប្រសិទ្ធភាព។ ការងារប្រមូលទុនបានក្រុមប្រឹក្សាភិបាលធ្វើការតាមដានជារឿយៗដើម្បី តម្រែតម្រង់ប្រាក់ការឲ្យបានសមស្រប ម្ចាស់ការប្រមូលប្រាក់ដែលនៅទំនេររបស់សមាជិ ក ធានាតុល្យភាពក្នុងការចំណាយសងប្រាក់ដែលផ្ញើដល់សមាជិកពេលដល់កាលកំណ ត់ ឬក៏មានតម្រូវការដកលុយមុនពេលកំណត់។

     តាមប្រសាសន៍របស់លោកឡេហ៊ឺវទិន នាយកបញ្ជាការមូលនិធិឥណទានប្រជាជនឃុំ សុងឡុក៖ ជាមួយគោលដៅឧបត្ថម្ភដល់សមាជិក ក្នុងឆ្នាំ ២០២២ សកម្មភាពមូលនិធិ ឥណទាnប្រជាជនឃុំសុងឡុកបានអនុវត្តសម្រេចភារកិច្ច។ ទោះជាទម្រង់ចាត់តាំងឥណ ទានមានទ្រង់ទ្រាយធ្វើសកម្មភាពតូច ប្រភពទុនតិចក្ដី ប៉ុន្តែតែងរួមដំណើរជាមួយមូលដ្ឋា នអនុវត្តការរចនាសម្ព័ន្ធកសិកម្មឡើងវិញ កាត់បន្ថយស្ថិរភាព កសាងជនបទថ្មីតាមគោល ការណ៍របស់បក្ស និងរដ្ឋ។ ជាពិសេស ផលប្រយោជន៍ និងជីវភាពរបស់សមាជិកកាន់តែ បានលើកម្ពស់។

     លទ្ធផលសម្រេចបានរបស់មូលនិធិឥណទានប្រជាជនឃុំសុងឡុកក្នុងឆ្នាំ ២០២២ ក្រៅ ពីការខិតខំរួម ការអនុវត្តន៍បច្ចេកវិទ្យាទៅក្នុងការគ្រប់គ្រងក៏ជាបញ្ហាសំខាន់ដែរ។ ជ្រោម ជ្រែងគោលការណ៍ផ្លាស់ប្ដូរលេខឌីជីថល មូលនិធិឥណទានប្រជាជនឃុំសុងឡុកបានផ្សព្វផ្សាយខ្លឹមសារជាច្រើនអំពីបច្ចេកវិទ្យា ផ្លាស់ប្ដូរលេខឌីជីថលមានប្រសិទ្ធភាព ដូចជាផ្សព្វផ្សាយសេវាកម្មទូទាត់ថវិកាដោយអេឡិចត្រូនិច CF-eBank ដល់អតិថិជន។ ការអនុវត្តន៍តាមវិធីសាស្រ្តទូទាត់ថវិកានេះ មានអត្ថន័យយ៉ាងសំខាន់ដើម្បីអនុវត្តគោលការណ៍ ទូទាត់ថវិកាដោយមិនប្រើប្រាក់មុខ ជួយបន្តភ្ជាប់រវាងតំបន់ជនបទ-ទីក្រុង បង្កើនការប្រ សព្វប្រភពទុនរបស់មូលនិធិរវាងបណ្ដាបុគ្គល គ្រួសារក៏ដូចជាបណ្ដាសេវាកម្មទូទាត់មានអារ្យធម៌ ជាពិសេសគឺសុវត្ថិភាពក្នុងការបញ្ជូនប្រាក់មុខ។

     លោកវឿងក្វឹកត្វឹងចែករំលែកបន្ថែម៖ មូលនិធិឥណទានប្រជាជនឃុំសុងឡុកអនុវត្តកម្មវិ ធីត្រួតពិនិត្យអតិថិជនតាមប្រព័ន្ធ CIC ( Credit Information Center -មជ្ឈមណ្ឌលព័ត៌មានឥណទានជាតិវៀតណាម) មានប្រសិទ្ធភាព ជួយត្រួតពិនិត្យ CIC របស់អតិថិជន ម្នាក់ៗមុនពេលពិនិត្យសម្រេចឲ្យបុលជាប្រការចាំបាច់។ CIC អនុវត្តមុខងាររក្សាទុក ព័ត៌មានប្រវត្តិសាស្រ្តទំនាក់ទំនង។ នេះជាប្រភពរក្សាទុកទិន្នន័យដើម្បីកម្មាភិបាលឥណទានត្រួតពិនិត្យស្ថានភាពទំនាក់ទំនងរបស់អ្នកបុលទុន។

     ជាមួយលទ្ធផលដែលសម្រេចបាន ក្រុមប្រឹក្សាភិបាលរបស់មូលនិធិឥណទានប្រជាជន ឃុំសុងឡុកបានឯកភាពដាក់ចេញកម្រិតផែនការខិតខំក្នុងឆ្នាំ ២០២៣ ផ្ដុំកម្លាំងលើកកម្ព ស់គុណភាពទុនឥណទាន ខិតខំប្រមូលប្រភពទុនឲ្យសម្រេចបាន ១១០ ពាន់លានដុង បង្កើនទុនលក្ខន្តិកៈ បង្កើនអត្រាសុវត្ថិភាពក្នុងសកម្មភាពតាមកំណត់ សន្សឹមៗពង្រីកបំ ណុលនៅសល់លើភូមិសាស្រ្តតាមដំណាក់កាលនីមួយៗជាក់ស្ដែង។ ចលនាសមាជិក គបវាល់ទុនបង្កើនឋានៈរបស់សមាជិក បង្កើនទុនលក្ខន្តិកៈឲ្យសម្រេចបាន ៣,១ ពាន់លានដុង។ ជំរុញមាំការងារចលនាប្រាក់ផ្ញើក្នុងតំបន់អាសយជននៅលើភូមិសាស្រ្ត ធ្វើសកម្មភាព។ ឆ្នាំ ២០២៣ តាមការគ្រោងទុកអនុវត្តឲ្យសម្រេច ១១៥ ពាន់លានដុង កើន ២៩% ប្រៀបជាមួយឆ្នាំ ២០២២ ដើម្បីឆ្លើយតបតម្រូវការឲ្យបុលលើមូលដ្ឋានពង្រី កតម្លាភាព រក្សាការជំនឿ និងការរួមដំណើរជាមួយសមាជិក៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.