07/05/2021 08:11
កាលពីថ្ងៃទី ២៨ មេសា ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតមន្ទីរពេទ្យកងទ័ព-ប្រជាជនខេត្តត្រាវិញចាត់តាំងពិនិត្យ និងជូនថ្នាំព្យាបាលជំងឺជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រលើភូមិសាស្ត្រឃុំឡុងវិញ ស្រុកយ្វៀងហាយដោយឥតយកថ្លៃ។
ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតពិនិត្យជូនថ្នាំដល់ប្រជាជន។
នៅទីនេះក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតបានពិនិត្យឱរ៉ាល ឆ្លុះអេកូ ស្ទង់អគ្គិសនីបេះដូងជូនប្រជាជន ២០០ នាក់។ ភាគច្រើនមាមីងជំងឺជាអ្នកមានវ័យចាស់មានបណ្តាជំងឺអំពីបេះដូង សម្ពាធឈាម ទឹកនោមផ្អែម ជំងឺផ្លូវរំលាយអាហារ សន្លាក់ឆ្អឹងដៃជើងដោយបានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតប្រឹក្សាណែនាំពីរបៀបថែរក្សាសុខភាព របបបរិភោគគ្រប់ជីវជាតិ សម្រាកឱ្យសមស្រប និងបង្ការ អាសន្នរោគកូវីដ-១៩ និងជូនថ្នាំព្យាបាលជំងឺ អំណោយមួយចំណែកដល់ ២០០ នាក់ ដោយអស់ថវិកាសរុបរួមជាង ៣០ លានដុងអាស្រ័យដោយគណៈបញ្ជាការដ្ឋានយោធាខេត្តឧបត្ថម្ភ។ ទន្ទឹមនឹងនោះផ្សព្វផ្សាយអំពីរបបគាំពារសុខាភិបាលកែប្រែបំពេញបន្ថែម និងមានសុពលភាពតាំងពីខែមករា ឆ្នាំ ២០២១។ នេះគឺជាសកម្មភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ៤៦ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ ៣០/៤/១៩៧៥-៣០/៤/២០២១ និងពលកម្មអន្តរជាតិ ០១/៥/២០២១ អំណរការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦៕
ហឺវហីប-រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។