08/06/2021 09:03
កម្មាភិបាលមជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជកម្មពិនិត្យម៉ាស៊ីនផលិតនំក្រៀប។
រៀងរាល់ឆ្នាំ មូលដ្ឋានផលិតបាវហឹងផលិតនំក្រៀបប្រមាណ ២,៨៥ បន្ទះ ទទួលបានប្រភពចំណូល ១,៤ ពាន់លានដុងក្នុងមួយឆ្នាំនិងចំណេញប្រមាណ ២០០ លានដុងក្នុងមួយឆ្នាំ។ ការផលិតរបស់មូលដ្ឋានតាមរបៀបបុរាណ ម៉្លោះហើយបង់ហើយបង់ពេលវេលាច្រើនក្នុងការកិនម្សៅ ចំហ៊ុយម្សៅរួចលាតទើបចេញជាផលិតផល។ ជាមួយការវិនិយោគប្រព័ន្ធឧបករណ៍ផលិតនំក្រៀបដោយស្វ័យប្រវត្តិចាប់ពីការលាងអង្ករដល់ចេញជាផលិតផល ក្នុងនោះគម្រោងការឧបត្ថម្ភម៉ាស៊ីនផលិតនំក្រៀប ០១ គ្រឿង ម៉ាស៊ីនលាងអង្ករស្វ័យប្រវត្តិ ០១ គ្រឿង ម៉ាស៊ីនកិនម្សៅ ០១ គ្រឿង ម៉ាស៊ីនច្របល់ម្សៅ ០១ គ្រឿង និងម៉ាស៊ីនកាត់នំក្រៀប ០១ គ្រឿង។ សរុបទុនវិនិយោគជាង ២១១,៧ លានដុង (គម្រោងការឧបត្ថម្ភ ៩១ លានដុង ក្រៅពីនោះអាស្រ័យមូលដ្ឋានបដិភាគ)។
ការប្រគល់ឲ្យប្រើប្រាស់ឧបករណ៍ផលិតនំក្រៀបដែលអាស្រ័យដោយមជ្ឈមណ្ឌលជំរុញឧស្សាហពាណិជ្ជកម្ម និងជំរុញពាណិជ្ជកម្មខេត្តឧបត្ថម្ភនោះនឹងជួយបង្កលក្ខណៈឲ្យមូលដ្ឋានផលិតបាវហឹងបង្កើនថាមពលផលិតនំក្រៀបកើនឡើងពី ៣០ ដល់ ៤០%។ ជាពិសេស ផលិតផលនំផលិតចេញមានខ្នាតគំរូសមគួរ ធានាបានសំណូមពរសុវត្ថិភាពអាហារក្នុងដំណាក់កាល ផលិត៕
ប្រែសម្រួល៖ ថាច់ហ្វាង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។