• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ភូមិឥដ្ឋប្រសិទ្ធភាពពីគោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរ

28/05/2021 08:27

ក្នុងបណ្តាឆ្នាំកន្លង ភូមិឥដ្ឋ ឃុំហ្វៀងហោយ ស្រុកកាងឡុងទទួលបានការឧបត្ថម្ភពីប្រភពទុនលេខ ១៣៥ ដំណាក់កាល ២០១៥-២០២០ និងបណ្តាកម្មវិធីគួបផ្សំដទៃទៀត បង្កបានជា​ឈ្នាន់សម្រាប់ជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព។

        គ្រួសារពូត្រឹងវ៉ាំងច ជាគ្រួសារមួយក្នុងបណ្តាគ្រួសារជនរួមជាតិខ្មែរទទួលបានការឧបត្ថម្ភគោមេមួយក្បាលសម្តែងក្តីត្រេកអរថា៖ កាលពីមុន គ្រួសារខ្ញុំទទួលបានការឧបត្ថម្ភជាច្រើនអំពីរដ្ឋដូចជា៖ អគ្គិសនី ទឹកសម្រាប់ប្រើប្រាស់​ទុនសម្រាប់ពង្រីកការផលិត។ល។ រួចមកទល់ចុងឆ្នាំ ២០២០ គ្រួសារបានឧបត្ថម្ភទុនទិញគោមេមួយក្បាលទៀតមកចិញ្ចឹម គិតមកទល់ពេល​នេះ គោមេរបស់គ្រួសារជិតបានដាក់ឈ្មោលហើយ។ ខ្ញុំនឹងខិតខំថែទាំគោដើម្បីបង្កើនប្រាក់ចំណូល កែលម្អសេដ្ឋកិច្ចគ្រួសារ។

        ជាមួយជីវភាពលំបាក ខ្វះដីផលិត ប៉ុន្តែបានរដ្ឋឧបត្ថម្ភគោ គ្រួសារពូត្រឹងវ៉ាំងច តែងឆ្លៀតពេលក្រៅពីម៉ោងពលកម្មដើម្បីស្វែងរកចំណីបំពេញបន្ថែម​ឱុ្យគោ។​ អាស្រ័យហេតុនោះគោរបស់គ្រួសារពូធំធាត់យ៉ាងឆាប់។ ពូត្រឹងវ៉ាំងច​ បានឱ្យដឹង​ថា៖ ចំណីសម្រាប់គោនៅមូលដ្ឋានសម្បូរបង្គួរ គ្រាន់តែរកកាត់ស្មៅនៅ​តាមវាលស្រែគឺអាចគ្រប់ឱ្យគោចិញ្ចឹមក្នុងគ្រួសារ។ ទោះជាដូច្នោះក៏ដោយ បើសិនគិតផ្តល់​តែស្មៅមួយមុខ មិនបំពេញបន្ថែមចំបើងក៏មិនជាការល្អសម្រាប់គោប៉ុន្មានឡើយ។ ហេតុនោះគ្រួសារខ្ញុំក៏ទិញចំបើងបន្ថែមពីបណ្តាគ្រួសារនៅជិតខាងដើម្បីបំពេញបន្ថែមសម្រាប់គោ។ អាស្រ័យភូមិឥដ្ឋជាភូមិកសិកម្ម មាមីងកសិករក្នុងភូមិផលិតស្រូវបាន​ ០៣ រដូវក្នុងមួយឆ្នាំ ម៉្លោះហើយចំបើងក៏ច្រើន តម្លៃសមស្រប ក្នុងមួយដុំៗមានតម្លៃមិនដល់​ ២០.០០០ ដុងផង ។ ផ្តើមពីនោះ គ្រួសារមានការគ្រោងទុកថានឹងពង្រីកការចិញ្ចឹមសត្វ រួចបង្កើនចំនួនគោមេពី ៣-៤ ក្បាល​នៅពេលខាងមុខ។

គ្រួសារពូត្រឹងវ៉ាំងច ថែទាំគោរបស់ខ្លួន។

         ក្រៅពីគ្រួសារពូ ត្រឹងវ៉ាំងច នៅមានគ្រួសារជនរួមជាតិខ្មែរជាច្រើនទៀតកំពុងមានជីវ​ភាពកាន់តែវិវឌ្ឍន៍។ នោះគឺអាស្រ័យក្នុងបណ្តាឆ្នាំកន្លង គោលការណ៍ ផែនការបន្ថយភាព​ក្រីក្រក្នុងជនរួមជាតិខ្មែរតែងបានមូលដ្ឋានយកចិត្តទុកដាក់និងអនុវត្តល្អ មូលដ្ឋានក៏ស្នើបណ្តាគោលការណ៍សមស្របជាមួយស្ថានភាពជីវភាពរបស់ជនរួមជាតិ​ខ្មែរនៅមូលដ្ឋានដើម្បីអនុវត្តល្អការងារបន្ថយភាពក្រីក្រ។ លោកង្វៀងវ៉ាំងសិត ប្រធានគណៈ​កម្មការប្រជាជនភូមិឥដ្ឋបានឱ្យដឹង៖ ជាមួយសំណើសមស្របនឹងទឹកចិត្តរបស់ប្រជាជន បច្ចុប្បន្ន ជនរួមជាតិខ្មែរមានស្មារតីភ្ញាក់រលឹកខិតខំឈានឡើងដោយខ្លួនឯង មិនទន្ទឹងរង់ចាំការឧបត្ថម្ភរបស់រដ្ឋទៀត។ ការឧបត្ថម្ភសត្វចិញ្ចឹម ឧបត្ថម្ភពង្រីកការផលិតបានជនរួមជាតិខ្មែរចាត់ជាការសំខាន់ដូចជារដ្ឋបានផ្តល់ដងសន្ទូចដើម្បីប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែកដើររកត្រីសម្រាប់គ្រួសារដោយ​ខ្លួនឯង។ មានតែប្រការនោះទេ ទើបដោះស្រាយបានស្ថានភាពគ្រួសារដែលបានចាកផុតពី​ភាពក្រីក្រ ហើយមិនវិលត្រឡប់មកកាន់ភាពក្រីក្រទៀត។ ដោយអាស្រ័យហេតុនោះ ចាប់ពីឆ្នាំ​ ២០១៧ មកទល់ពេលនេះ មានគ្រួសារក្រីក្រ ជិតក្រជាង ៣០ គ្រួបានចាកផុតពីភាពក្រីក្រ កសាងបានទម្រង់ចិញ្ចឹមគោមេដោយគ្រួសារនីមួយៗមានគោមេពី ៣-៥ ក្បាល។ ក្នុងចំណោមគ្រួសារចិញ្ចឹមគោ មានចំនួនគោដល់ទៅជាង ៩៥% បានបង្កាត់ពូជគោមានគុណភាពខ្ពស់។ ជាមួយការឧបត្ថម្ភ​សត្វចិញ្ចឹម ឧបត្ថម្ភពង្រីកការផលិត រយៈពេលកន្លង មូលដ្ឋានក៏បានសហការជាមួយផ្នែក​ពាក់ព័ន្ធដោះស្រាយឱ្យគ្រួសារ ក្រីក្រ ជិតក្រជិត ៨០ គ្រួបានបុលទុនដោយយកប្រាក់ការអាទិភាព​ពីធនាគារគោលនយោបាយសង្គមស្រុក អន្ទងនាឡិកាទឹកជាង ៥០ គ្រឿងនាំយកទឹកជូនជនរួមជាតិខ្មែរប្រើប្រាស់ អន្ទងអគ្គិសនីជូនគ្រួសារជាង ១០ គ្រួដែលប្រើប្រាស់អគ្គិសនីបន្តកន្ទុយ បានប្រើប្រាស់អគ្គិសនីសុវត្ថិភាព ជួយឱ្យរាល់ការប្រជុំជីវភាពរបស់មាមីងជនរួមជាតិខ្មែរ​បានល្អប្រសើរជាង។

        ផ្តើមពីកម្មវិធីលេខ ១៣៥ និងបណ្តាកម្មវិធីគួបផ្សំដទៃទៀត បច្ចុប្បន្ន ជីវភាពរបស់ជនរួមជាតិនៅភូមិឥដ្ឋមានភាពវិវឌ្ឍន៍គួរឱ្យពណ៌នា  ក្នុងនោះចំនួនផ្ទះរឹងមាំ ពាក់កណ្តាលរឹងមាំបានសាងសង់កាន់តែច្រើនឡើង។ លោកង្វៀងវ៉ាំងសិតបានឱ្យដឹងបន្ថែមទៀតថា៖ លើមូលដ្ឋានគ្រួសារក្រីក្រនិយាយរួម គ្រួសារក្រីក្រជនរួមជាតិខ្មែរនិយាយដោយឡែកទទួលផលពីបណ្តាកម្មវិធីរបស់មជ្ឈិម របស់ខេត្ត របស់បណ្តាអង្គការក្រៅរដ្ឋាភិបាល។ល។ រួមជាមួយកម្លាំងព្រៀបរបស់មូលដ្ឋាន ភូមិនឹងបន្តបំផុសចលនាប្រជាជនពង្រីកដល់កម្រិតអតិបរមាកម្លាំងព្រៀបនោះដើម្បីជីវភាពប្រជាជនមានជំហានវិវឌ្ឍន៍ជាងទៀត។ ជាក់ស្តែងគឺ ពង្រីកការផលិតកសិកម្មទន្ទឹមនឹងពង្រីករបរចិញ្ចឹមសត្វដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដើម្បីឱ្យភូមិឆាប់​អនុវត្តសម្រេចគោលដៅបន្ថយភាពក្រីក្រនៅចុងឆ្នាំ ២០២១ រួមចំណែកអនុវត្តន៍មានប្រសិទ្ធភាពកម្មវិធីគោលដៅជាតិស្តីពីបន្ថយភាពក្រីក្រស្ថិរភាព៕    

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.