02/09/2020 09:58
ភូមិពិសី ឃុំភឿងថាញ់ ស្រុកកាងឡុង មានគ្រួសារប្រជាជន ៣៥៦ គ្រួ ក្នុងនោះមានអត្រាគ្រួសារជនរួមជាតិខ្មែរស្មើ៧៨%។ ឆ្នាំ ២០២០ ចលនាកសាងរបៀបរស់នៅអារ្យធម៌ គ្រួសារវប្បធម៌ ជនបទថ្មីបានរដ្ឋអំណាចមូលដ្ឋានយកចិត្តទុកដាក់ បង្កបានភាពវិវឌ្ឍន៍យ៉ាងសកម្មអំពីជីវភាព សេដ្ឋកិច្ច សង្គមក្នុងតំបន់ជនរួមជាតិខ្មែរ។
ក្រៅពីបណ្តាគោលច្បាប់វប្បធម៌បានថ្នាក់លើឧបត្ថម្ភ ចាប់តាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ ភូមិ ចលនាគ្រួសារ ជាង ១៤០ គ្រួ ដាំផ្កាគ្រប់ប្រភេទបានជាង ៥០០ ដើម អមសងខាងបណ្តាដងផ្លូវ បង្កសម្រស់ឱ្យដងផ្លូវលើភូមិសាស្រ្តភូមិ។ ចលនាគ្រួសារប្រជាជនជាង ៥០ គ្រួកសាងបង្គន់ស្របអនាម័យ បង្កើនចំនួនមកទល់ពេលនេះ ភូមិមានគ្រួសារ ២៦២ គ្រួកសាងបានបង្គន់ស្របអនាម័យ គ្រួសារចិញ្ចឹមសត្វចំនួន ១២៦ បានបំផុសចលនាអនុវត្តសន្យា «ក្រោលចិញ្ចឹមធានាអនាម័យ» បណ្តាគ្រួសារប្រកបកិច្ចការអាជីវកម្ម ផលិតសុទ្ធតែមានលិខិតអនុញ្ញាតិ និងធ្វើលិខិតសន្យាមិនបង្កកខ្វក់បរិស្ថាន។ ចំនួនគ្រួសារសម្រេច ៨/៨ លក្ខឋានគ្រួសារវប្បធម៌ ជនបទថ្មីស្រូបយកអត្រាជាង ៦៥%។
លោកថាច់ង៉ុកមិញ ប្រធានគណៈកម្មការប្រជាជនភូមិពិសីបានឱ្យដឹងថា៖ ចលនាបណ្តាគ្រួសារចូលរួមអនុវត្តបណ្តាលក្ខឋានអំពីវប្បធម៌ ជនបទថ្មីនោះ តួនាទីរបស់បណ្តាផ្នែកអង្គការមហាជនសែនសំខាន់។ ភូមិបង្កើតបានបណ្តាក្លឹប និងរក្សាល្អបណ្តាសកម្មភាពមានឥទ្ធិពលយ៉ាងធំដល់ស្មារតីយល់ដឹងរបស់ប្រជាជន។ កាលពីមុនសំរាមក្នុងការប្រជុំជីវ ភាពគ្រួសារបញ្ហាកខ្វក់បរិស្ថានពីការចិញ្ចឹមសត្វបានចាត់ទុកថាជាបញ្ហាពិបាកដោះស្រាយ។ ពេលបានបណ្តាអង្គការមហាជនអនុវត្តសំដៅកែលម្អឱ្យបរិស្ថាននោះបណ្តាគ្រួសារដែលមានទម្លាប់ចោលសំរាមពាសពេញ សព្វថ្ងៃផ្លាស់ប្តូរបានទម្លាប់របស់ខ្លួន។ គាប់ជួនមានអ្នកខ្លះ ក្នុងពេលដែលបណ្តាអង្គការមហាជនចូលរួមអនុវត្តការងារអនាម័យបរិស្ថាន អ្នកទាំងនោះនៅទាំងចូលរួមថ្ងៃពលកម្មដើម្បីអនុវត្តកិច្ចការមានលក្ខណៈសហគមន៍។ ទទួលបានការឧបត្ថម្ភរបស់រណសិរ្សមាតុភូមិវៀតណាមខេត្តក្នុងការអនុវត្តន៍ទម្រង់ «ការពារបរិស្ថាន ័ទប់ទល់ជាមួយការប្រែប្រួលអាកាសធាតុ»ភូមិកំពុងបំផុសចលនាបណ្តាសមាជិកចូលរួមដើម្បីទម្រង់ឆាប់បានចេញបង្ហាញមុខ។ ជាក់ស្តែងគឺបំផុសចលនាព្រះចៅអធិការ ព្រះសង្ឃវត្តពិសីវរារាម(ពិសី) អច្ឆរិយាគារកៅដាយលើភូមិសាស្រ្តចូលរួមជាសមាជិក។ សង្ឃឹមថាបើសិនទម្រង់នេះបានបង្កើតឡើង(ប៉ាន់ស្មាននឹងចេញបង្ហាញមុខនៅចុងខែកញ្ញាឆ្នាំ២០២០) និងមានព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមនឹងធ្វើឱ្យការងារផ្សព្វផ្សាយ ចលនាសម្រេចបានប្រសិទ្ធភាពខ្ពស់ជាង ប្រជាជនកាន់តែមានស្មារតីក្នុងការអនុវត្តន៍បណ្តាលក្ខឋានអំពីភូមិវប្បធម៌ ជនបទថ្មីនិយាយរួម អំពីបរិស្ថាននិយាយដោយឡែក។
ចូលរួមធ្វើឱ្យស្អាតបរិស្ថានជនបទ ដងផ្លូវជាច្រើនលើភូមិសាស្រ្តកន្លែងដែលមានចំនួនគ្រួសារច្រើនក៏បានលៃលកដាក់ធុងសម្រាម បានរដ្ឋអំណាចមូលដ្ឋានចុះកិច្ចសន្យាជាមួយរថយន្តជំនាញដឹកជញ្ជូនដឹកយកទៅវិនិច្ឆ័យត្រូវតាមការកំណត់។ បងសឺនចិន្តា ប្រជាជននៅភូមិពិសីបានឱ្យដឹងថា៖ សំរាមជាប្រភពឥទ្ធិពលធំដល់ជីវភាពរបស់ប្រជាជន។ កាលពីមុន ប្រជាជនមិនសូវមានស្មារតីយល់ដឹង ទោះបីមានស្លាកដាក់«ហាមចាក់សំរាម»ក៏ដោយ ប៉ុន្តែនៅតែមានអ្នកលបលាក់ចាក់សំរាមនៅពេលយប់ បង្កឲ្យធុំស្អុយ។ បច្ចុប្បន្ន បានការយកចិត្តទុកដាក់របស់រដ្ឋអំណាចមូលដ្ឋាន ការសកម្មចូលរួមរបស់បណ្តាផ្នែកអង្គការមហាជន និងការជ្រោមជ្រែងរបស់ប្រជាជន ប្រការនេះមិនត្រឹមតែបញ្ហាបរិស្ថានបានដោះស្រាយល្អនោះទេ ទាំងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមក៏បានប្រជាជនយកចិត្តទុកដាក់។
ជាមួយគោលដៅកសាងសម្រេចលក្ខឋានភូមិវប្បធម៌ ជនបទថ្មីនៅក្នុឆ្នាំ ២០២១ បច្ចុប្បន្ន លើភូមិសាស្រ្តភូមិបង្កើតបាន «ក្លឹបបរិស្ថាន» ០១ ក្លឹបអាស្រ័យសាខាសមាគមអតីតយុទ្ធជនភូមិរ៉ាប់រង ដោយមានសមាជិកជាង ២០ រូបចូលរួម ក្លឹប «បន្ថយការប្រើប្រាស់កញ្ចប់នីឡុង» ០១ ក្លឹបអាស្រ័យសាខាសមាគមនារីរ៉ាប់រង ក្រុមស្វ័យគ្រប់គ្រង ១២ ក្រុមសំដៅជួយបំផុសចលនាលើកកម្ពស់ស្មារតីយល់ដឹងលើបណ្តាវិស័យជីវភាពរបស់ប្រជាជន។
ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន រយៈពេលកន្លង គោលការណ៍ គោលនយោបាយជាច្រើនពាក់ព័ន្ធដល់ជនរួមជាតិខ្មែរបានផ្សព្វផ្សាយអនុវត្ត ជាកម្លាំងជំរុញសម្រាប់អនុវត្តបណ្តាលក្ខឋានភូមិវប្បធម៌ ជនបទថ្មី។ លោកហ្វិញថាញ់ផុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភឿងថាញ់វាយតម្លៃ៖ ជាមួយគោលការណ៍ គោលនយោបាយដែលបានឧបត្ថម្ភបានជួយឱ្យជីវភាពរបស់ប្រជាជននៅក្នុងភូមិពិសីមានភាពវិវឌ្ឍន៍យ៉ាងសកម្ម សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាខ្ជាប់។ រួមជាមួយការចូលរួមនៃទូទាំងប្រព័ន្ធនយោបាយកសាងសម្រេចភូមិវប្បធម៌ ជនបទថ្មីនៅឆ្នាំ ២០២១ នោះ បច្ចុប្បន្ន សង្ឃឹមថាភូមិនឹងអនុវត្តសម្រេចត្រូវតាមផែនការដាក់ចេញ៕ អត្ថបទ-រូបថត៖ សម្បត្តិ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។