01/06/2021 08:40
ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលផ្សារភ្ជាប់នឹងរបរដាំល្ពៅដុងតៀងវ៉ាងជិត ០៥ ឆ្នាំកន្លង មីងស៊ើងធីពណ៌ នៅភូមិញ៉ែទឺ(បេ)បានឲ្យដឹងថា៖ ឆ្នាំ ២០១៧ គ្រួសារខ្ញុំបានរដ្ឋអំណាចមូលដ្ឋានផ្តល់គ្រាប់ពូជល្ពៅដុងតៀងវ៉ាងដាំសាកល្បង ០១ កុង។ រដូវដំបូង ខ្ញុំមិនទាន់មានបទពិសោធន៍ម្ល៉ោះហើយទិន្នផលសម្រេចបានតែ ៩០០ គីឡូក្រាម ទូទាត់ខ្ទង់ចំណាយរួចនៅចំណេញបានជិត ០១ លានដុង។ ក្រោយពេលបានចូលរួមវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងការដាំដំណាំ ក្នុងនោះមានបច្ចេកទេសដាំល្ពៅបានជំនួយឲ្យខ្ញុំដាំសម្រេចបានលទ្ធផលខ្ពស់។ យល់ឃើញ ថា ពូជល្ពៅនេះងាយដាំ សមស្របនឹងប្រភេទដីនៅមូលដ្ឋាន។ បច្ចុប្បន្ន គ្រួសារខ្ញុំដាំបាន ០៥ កុង។ រដូវកន្លងហើយថ្មីៗនេះ ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចគ្រួសារខ្ញុំចំណេញបានជិត ០២ លានដុងក្នុងមួយកុង។
លោកដុងមិញហ្វាង សំណេះសំណាលជាមួយមីងស៊ើងធីពណ៌។
លោកដុងមិហ្វាង ប្រធានគណៈកម្មការប្រជាជនភូមិញ៉ែទឺ(បេ)ឲ្យដឹងថា៖ គ្រួសារខ្ញុំជាគ្រួសារមួយក្នុងចំណោម ០៣ គ្រួសារដែលដាំល្ពៅដុងតៀងវ៉ាងដំបូងបង្អស់នៅក្នុងភូមិ។ តាមបទពិសោធន៍របស់ខ្ញុំ ពូជល្ពៅនេះសមស្របនឹងប្រភេទដីនៅទីនេះ។ រយៈពេលពីដាំរហូតដល់ប្រមូលផលផ្លែពី ៦៥-៧៥ ថ្ងៃ បរិមាណផលសម្រេចបាន ១០ តោនក្នុងមួយហិកតា។ មិនត្រឹមតែងាយដាំ មិនសូវមានដង្កូវក្រាបំផ្លាញ ហើយក្រៅពីប្រមូលផលផ្លែ អ្នកដាំនៅទាំងកាត់ត្រួយល្ពៅលក់មានប្រាក់ចំណូលបន្ថែមទៀតផង ។ ឆ្នាំ ២០១៧ គ្រួសារខ្ញុំដាំតែ ០១ កុងប៉ុណ្ណោះ ទូទាត់ខ្ទង់ចំណាយរួច នៅចំណេញបានជិត ១,២ លានដុង។ ផ្តើមពីលទ្ធផលនោះ គ្រួសារខ្ញុំបានពង្រីកផ្ទៃដីដាំល្ពៅជាបន្ត។ រដូវល្ពៅឆ្នាំ ២០២១ គ្រួសារខ្ញុំឆាប់ដាំបានចំនួន ០៧ កុង ហើយបានប្រមូលផលរួចស្រេចកាលពី ១០ ថ្ងៃមុន ទិន្នផលសម្រេចមធ្យម ១,១ តោនក្នុងមួយកុង លក់ជាមួយតម្លៃ ៥.០០០ ដុងក្នុងមួយគីឡូក្រាម ទូទាត់ខ្ទង់ចំណាយរួចនៅចំណេញបានជិត ១៤ លានដុង ខ្ពស់ជាងទ្វេដងបើប្រៀបនឹងផលិតស្រូវ។ បច្ចុប្បន្ន ភូមិញ៉ែទឺ(បេ) មានគ្រួសារប្រជាជន ៣២៩ គ្រួ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរស្រូបយកអត្រា ៩៧%។ ជាច្រើនឆ្នាំកន្លង ដើម្បីជំនួយឲ្យមាមីងជនរួមជាតិខ្មែរបង្កើនប្រាក់ចំណូលលើផ្ទៃដីមានខ្នាតរង្វាស់តែមួយ រដ្ឋអំណាចមូលដ្ឋានបានផ្តុំកម្លាំងចង្អុលការកសាងទម្រង់សិកម្មជាច្រើន និងយកចិត្តទុកដាក់ចំពោះពូជដំណាំថ្មីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ក្នុងនោះ ពូជល្ពៅដុងតៀងវ៉ាងបានចាត់ទុកជាពូជដំណាំនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ រួមចំណែកក្នុងការ កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។ ឆ្នាំ ២០២១ ភូមិនៅមានគ្រួសារក្រីក្រ ០៧ គ្រួ។ ភូមិនឹងខិតខំលុបបំបាត់គ្រួសារក្រីក្រឲ្យអស់ក្នុងឆ្នាំនេះ៕
អត្ថបទ‑រូបថត៖សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។