• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ភូមិជ្រៃគោកផ្អែកលើប្រជាជនដើម្បីកសាងជនបទថ្មី

17/10/2022 08:21

ភូមិជ្រៃគោក ឃុំដូងស្វឹង ស្រុកយ្វៀងហាយ មានគ្រួសារប្រជាជន ៣៨៥ គ្រួ ដោយមានចំនួនមនុស្សរាយ ១.៦៤២ នាក់។ ក្នុងនោះជនរួមជាតិខ្មែរជាង ១៥,៣%។ មាមីងជនរួមជាតិខ្មែរតែងចូលជ្រោមជ្រែងជាមួយមូលដ្ឋានកសាងភូមិជនបទថ្មី។ ឆ្នាំ ២០២១ ភូមិបានទទួលស្គាល់សម្រេចលក្ខឋានភូមិវប្បធម៌ ជនបទថ្មី។

          ដើម្បីអនុវត្តការកសាងភូមិជនបទថ្មី ដើមឆ្នាំ ២០២២ ភូមិផ្សព្វផ្សាយកសាង​ ​ផ្លូវគមនាគមន៍តភ្ជាប់ពីផ្លូវជាតិលេខ​ ៩១៤ ទៅកាន់តំបន់ចិញ្ចឹមជលផលរបស់ប្រជាជន សរុបប្រវែងជាង ២ គីឡូម៉ែត្រ តាមគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” សរុបថវិកាកសាងជាង ១,៨ ពាន់លានដុង។ ក្នុងនោះប្រជាជនបរិច្ចាគដីសងខាងផ្លូវ សរុបតម្លៃជាង ២០០ លានដុង។ គិតមកទល់ពេលនេះ សំណង់បានកសាងសម្រេច រួចដាក់ឱ្យប្រើប្រាស់បម្រើឱ្យការដឹកជញ្ជូនចំណីចូលទៅកាន់តំបន់ចិញ្ចឹមជលផល ក៏ដូចជាងាយស្រួលសម្រាប់ឱ្យឈ្មួញចុះទៅប្រមូលទិញជលផលរបស់មាមីងដល់កន្លែង។

           

ដងផ្លូវតភ្ជាប់ពីផ្លូវខេត្តលេខ ៩១៤ ទៅតំបន់ចិញ្ចឹមជលផលនៃភូមិជ្រៃគោក។

​​          ក្នុងការកសាងជនបទថ្មី បណ្ដាវត្តលើភូមិសាស្រ្តក៏សកម្មចូលរួមជាមួយរដ្ឋអំណាច​មូលដ្ឋាន​ដើម្បីអនុវត្តបណ្ដាសំណង់ដែរ។ ជាក់ស្ដែងដូចជាវត្តជ្រៃគោក វិនិយោគថវិកាកសាងផ្លូវមួយខ្សែ ប្រវែងជាង ២០០ ម៉ែត្រតភ្ជាប់ពីផ្លូវខេត្តលេខ ៩១៤ ជាមួយដងផ្លូវក្នុងតំបន់អាសយជនរបស់ភូមិ។ សរុបថវិកាកសាងសំណង់ជិត ២០០ លានដុង។ ក្នុងនោះវត្តរួមវិភាគទានជិត ៥០ លានដុង ចំនួនក្រៅពីនោះអាស្រ័យ​រដ្ឋអំណាចមូលដ្ឋាន ពុទ្ធបរិស័ទបណ្ដាវេនក្នុងចំណុះវត្តរួមវិភាគទាន។ ផ្ដើមពីសំណង់​ខាងលើ មិនត្រឹមតែបង្កភាពងាយស្រួលឲ្យការធ្វើដំណើរទៅមករបស់ប្រជាជនឡើយ នៅទាំងរួមចំណែកជួយឲ្យមូលដ្ឋានអនុវត្តសម្រេចលក្ខឋានអំពីផ្លូវគមនាគមន៍ទៀតផង។

           ព្រះតេជគុណថាច់តាមសុមន៍ ព្រះចៅអធិការវត្តជ្រៃគោកមានថេរដីកាឱ្យដឹងថា៖ ដោយឃើញមូលដ្ឋានយកចិត្តទុកដាក់ គិតគូរដល់ជីវភាពប្រជាជន វត្តក៏មានបំណងរួមវិភាគទានមួយចំណែកដើម្បីប្រជាជនធ្វើដំណើរទៅមក ដឹកជញ្ជូនបណ្ដាមុខទំនិញបានងាយស្រួល នាំមកភាពរីករាយជូនញាតិញោមពុទ្ធបរិស័ទ​នៅទីនេះ។

           លោកឡឹមក្វឹកថាញ់ ប្រធានគណៈកម្មការប្រជាជនភូមិជ្រៃគោកបានឱ្យដឹងថា៖ ក្នុងការផ្សព្វផ្សាយអនុវត្តចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ឆ្នាំ ១៩៩៨ ភូមិបានទទួលស្គាល់ជាភូមិវប្បធម៌ ភូមិមានគ្រួសារប្រជាជនជាង ៩០% បានទទួលស្គាល់ជាគ្រួសារវប្បធម៌ ជនបទថ្មី។ ចាប់ពីពេលនោះ រដ្ឋអំណាចមូលដ្ឋាន​បំផុសចលនាបណ្ដាគ្រួសារប្រជាជនរក្សាបណ្ដាលក្ខឋាន និងបានទទួលស្គាល់ឡើងវិញ​ជាច្រើនលើក។ យោងលើមូលដ្ឋានោះក៏ងាយស្រួលឲ្យការងារបំផុសចលនាប្រជាជនផ្ដុំកម្លាំងកសាងជនបទថ្មី កិច្ចការណាតូច ងាយស្រួលគឺធ្វើមុន កិច្ចការណាធំដុំធ្វើក្រោយ។ អាស្រ័យហេតុនោះ ប្រជាជនបានរួមវិភាគទានកសាងបានសំណង់សំខាន់ៗជាច្រើនសម្រាប់បម្រើឱ្យការពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមនៅមូលដ្ឋាន។ ជាពិសេសគឺបំផុសចលនាចូលរួមការផលិត កសាងទម្រង់ចិញ្ចឹមសត្វ ដាំដុះដើម្បីជីវភាពបានកែលម្អ។ បច្ចុប្បន្ន លើភូមិសាស្រ្តភូមិ មានគ្រួសារប្រជាជន ១៣១​ គ្រួចិញ្ចឹមជលផលក្នុងស្រះជិត ១០០ ហិកតា។ បង្កើតក្រុមចិញ្ចឹមលៀសសមុទ្រដោយមានគ្រួសារជិត ១០០ គ្រួចូលរួម។ ក្នុងបណ្ដាទម្រង់នោះ ទម្រង់ចិញ្ចឹមលៀសសមុទ្របានប្រជាជនកំណត់ថាជាទម្រង់សុវត្ថិភាព និងមានប្រសិទ្ធភាពបំផុត។ លៀសសមុទ្រមានតម្លៃ ២៥.០០០ ពាន់ដុងក្នុងមួយគីឡូក្រាម លៀសចិញ្ចឹមតាមរូបភាពធម្មជាតិ មិនបង់ខាន់ប្រាក់សម្រាប់ទិញចំណីឱ្យស៊ី ដើមទុន ទិញកូនពូជតែប្រមាណ ៦.៥០០ ដុង៕ 

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.