• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ភូមិខាញ់ឡុកនាពេលបច្ចុប្បន្ននេះ

04/01/2022 19:33

ឃុំសុងឡុក ស្រុកចូវថាញ់ គឺជាភូមិសាស្រ្តស្មុគស្មាញអំពីការឆ្លងរោគវិជ្ជមានជាមួយនឹងវីរុស SARS CoV-2 ច្រើន និងបានវាយតម្លៃកម្រិតអាសន្នរោគជា “តំបន់ក្រហម” បង្កការលំបាកដល់ជីវភាពប្រជាជន។ ក្នុងនោះខាញ់ឡុក ជាភូមិ មួយក្នុងចំណោមភូមិទាំង ០៨ មានករណីវិជ្ជមានវីរុស SARS CoV-2 ច្រើនបំផុត ប៉ុន្តែបច្ចុប្បន្ននេះអាសន្នរោគបានត្រួតពិនិត្យ ហើយភូមិក៏បានវិលត្រឡប់មកសភាពធម្មតាថ្មីវិញដែរ។

កសិករហូហ្វាងថាប្រមូលផលម្រះ។ រូបថត៖ ម៉ឹងក្វឹង

បណ្តាខែមុននោះ អាសន្នរោគគូវីដ‑១៩ រាតត្បាតស្មុគស្មាញ ញ៉ាំងឱ្យទូទាំងប្រទេសត្រូវអនុវត្តគម្លាតសង្គម ពេលដែលទូទាំងបក្ស និងរដ្ឋផ្តុំកម្លាំងដើម្បីបង្ការទប់ស្កាត់អាសន្នរោគ មានអ្នកជំងឺមួយចំនួនសម្តែងនូវក្តីកង្វល់ចិត្ត ប្រឈមមុខចំពោះការលំបាកនោះ បណ្តាមុខសញ្ញាខាងលើត្រូវលើកកម្ពស់ចំណេះដឹង ឆ្លងកាត់ការលំបាកដើម្បីវិលត្រឡប់មកកាន់គ្រួសារព្យាយាមពលកម្ម សកម្មផលិតដើម្បីលំនឹងជីវ ភាព។ លេចធ្លោបំផុតមានកសិករហូហ្វាងថា នៅភូមិខាញ់ឡុក ជាកសិករផលិត-ធ្វើអាជីវកម្មពូកែច្រើនឆ្នាំបន្តបន្ទាប់របស់ឃុំ។ ខណៈ ដែលអាសន្នរោគជំងឺកូវីដ‑១៩ ផ្ទុះឡើងលើកទី ៤ លោកពូថាបានប៉ះពាល់ជិតជាមួយ F0 រួច ឆ្លងជំងឺត្រូវធ្វើចត្តាឡីស័កប្រមូលផ្តុំ។ អាស្រ័យ ជាពលករចម្បងក្នុងគ្រួសារ​ ពេលលោកពូត្រូវធ្វើចត្តាឡីស័កចម្ការត្រឡាច ០,៨ ហិកតា របស់គ្រួសារគ្មានអ្នកថែទាំត្រូវខាតប្រាក់ទុនជាង ៣០ លានដុង។ លោកពូថាឱ្យដឹងថា៖​ ពេលដឹងថាខ្លួនប៉ះពាល់ជិតជាមួយ F0 ហើយត្រូវធ្វើចត្តាឡីស័ក ខ្ញុំព្រួយបារម្ភណាស់ ព្រោះការងារផ្ទះគ្មានអ្នកណាជំនួស ជាពិសេសគឺដំណាំគ្មានអ្នកថែទាំ ដាក់ជី បាញ់ថ្នាំ។ ដូច្នោះហើយ ប្រាក់ចំណាយដាំត្រឡាចត្រូវខាតទាំងស្រុង។ ក្រោយពេលអនុវត្តសម្រេចការធ្វើចត្តាឡីស័ក លោកពូវិលត្រឡប់មករួមរស់ជាមួយគ្រួសារវិញ ហើយរៀបចំឡើងវិញសេដ្ឋកិច្ចគ្រួសារ ដើម្បីដាំត្រសក់ អន្លក់ ០,៨ ហិកតា។ លទ្ធផលត្រសក់ ០,៨ ហិកតា ផ្តល់ទិន្នផល ២២ តោន លក់ជាមួយតម្លៃក្នុងមួយគីឡូក្រាមពី ៧.០០០‑១០.០០០​ដុង ចំណេញជាង ១៥០ លានដុង។  ក្រោយរដូវដាំត្រសក់ លោកពូបន្តដាំម្រះ ០,៥ ហិកតា បច្ចុប្បន្នកំពុងផ្តល់ផលបាន ២៥ ថ្ងៃ ក្នុងមួយថ្ងៃ ប្រមូលផលពី ២០០‑៣០០ គីឡូក្រាម លក់ជាមួយតម្លៃក្នុងមួយគីឡូក្រាមពី ៧.០០០‑៩.០០០​ ដុង។ អាស្រ័យតម្លៃជី និងថ្នាំកាពាររុក្ខជាតិកើនខ្ពស់ទ្វេ ០២ ដងប្រើប្រៀបជាមួយមុននោះ ទើបម្រះ ០,៥ ហិកតាផ្ដល់ទិន្នផលតាមការប៉ាន់ស្មានបានពី ០២‑២,៥ តោន អាចចំណេញពី ១០‑១២ លានដុង។ តាមលោកពូថា ម្រះប្រមូលផលក្នុងរយៈពេល ០២ សប្តាហ៍ ហេតុនោះលោកពូបន្តរៀបចំដី ០២​ កុង ដើម្បីដាំត្រ សក់បម្រើទីផ្សារតេត។

អាសន្នរោគជំងឺកូវីដ‑១៩ មិនត្រឹមតែជះឥទ្ធិពលដល់ជីវភាព ការផលិតរបស់ប្រជាជន ជាពិសេសគឺបង្កឱ្យមុខទំនិញកសិផលប្រែប្រួលមិនធម្មតា ក្នុងពេលនោះប្រាក់ចំណាយកើនខ្ពស់ ធ្វើឱ្យមាមីងកសិករទទួលបានប្រាក់ចំណេញទាប។

សំណោះសំណាលជាមួយយើងខ្ញុំ មីងង្វៀងធីធៀង នៅភូមិខាញ់ឡុកឱ្យដឹងថា៖​ ជាមួយផ្ទៃដី​ផលិត ១,៦ ហិកតា ក្នុងនោះមីងដាំដំណាំ ០៣ កុងភាគច្រើនគឺដាំម្រះ និងត្រសក់  ០៤ រដូវក្នុងមួយឆ្នាំ ក្នុងមួយកុងទទួលបានប្រភពចំណូលក្នុងមួយរដូវៗបានពី ១០‑១២ លានដុង។ ប៉ុន្តែឆ្នាំនេះអាស្រ័យរងឥទ្ធិពលពីអាសន្នរោគ និងតម្លៃប្រែប្រួលមិនលំនឹង​ ប្រាក់ចំណាយកើនទ្វេដង ប្រាក់ចំណេញថយចុះ ៥០% បើ ប្រៀបជាមួយឆ្នាំមុន។ ពុំនោះសោត ហ្វូងទាពង ១.១០០ ក្បាលចិញ្ចឹមតាមវាលស្រែសព្វថ្ងៃ ប្រមូលផលពងទាបានប្រមាណ ៧០០ ពង ប៉ុន្តែ តម្លៃលក់ក្នុងមួយទ្វាទសកៈបានពី ២០.០០០ ‑២២.០០០​ ដុងថយចុះ ១០.០០០ ដុងបើប្រៀប ជាមួនឆ្នាំមុន។ ទន្ទឹមនឹងនោះ គ្រួសារនៅទាំង ប្រមូលផលត្រសក់ ០៣​ កុង តម្លៃលក់ចេញ ក្នុងមួយគីឡូក្រាមបានពី ៥.០០០‑១០.០០០​  ដុង អាស្រ័យប្រាក់ចំណាយកើនខ្ពស់ ម៉្លោះ ហើយប្រភពចំណេញទទួលបានតែ ០៤ លាន ដុងក្នុងមួយកុង បញ្ចប់រដូវត្រសក់នេះមីងបន្តចុះពូជត្រសក់ទៀតសម្រាប់លក់ក្នុងរដូវតេត។

លោកស៊ើងក្វឹកវ៉ូ ប្រធានគណៈកម្មាធិការប្រជាជនឃុំសុងឡុកបានឱ្យដឹង៖​​ ឆ្នាំនេះ អាស្រ័យលក្ខណៈលំបាករួម និងរងឥទ្ធិពលអំពី អាសន្នរោគជំងឺកូវីដ‑១៩ បណ្តាលឱ្យភាគកម្រិតនីហរ័ណពលកម្មមិនសម្រេចតាមសេចក្តីសម្រេចចិត្តដាក់ចេញ។ ប៉ុន្តែស្ថានភាពផលិតនៅលើភូមិសាស្ត្រឃុំរក្សាបានភាពលំនឹង រួមចំណែកបង្កើនប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់នៅចុងឆ្នាំ ២០២១ សម្រេច ៥១,៤ លានដុង។ គ្រួសារក្រីក្រថយចុះនៅ ៧៦ គ្រួ ខិតខំកាត់បន្ថយ ៣៩ គ្រួសារទៀតក្នុងឆ្នាំ ២០២២។

ដើម្បីធានាការផលិតផង និងធានាសុវត្ថិភាពក្នុងលក្ខណៈអាសន្នរោគរាតត្បាតស្មុគ្រស្មាញផង ឃុំផ្តុំឲ្យការងារផ្សព្វផ្សាយ ភ្ជាប់ជាមួយវិធានការពង្រីកសេដ្ឋកិច្ច​ ស្តារសេដ្ឋកិច្ច ឡើងវិញតាមបណ្តាកម្រិតត្រួតពិនិត្យអាសន្នរោគកូវីដ‑១៩ ក្នុងពេលខាងមុខ។ ផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តារចនាច្បាប់គោលនយោបាយ កម្មវិធី គម្រោងការឧបត្ថម្ភពង្រីកការផលិត ដើម្បីធ្វើជាកម្លាំងជំរុញសេដ្ឋកិច្ចរបស់ឃុំឲ្យរីកចម្រើន៕    

                     ប្រែសម្រួល៖​ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.