• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពហុសណ្ឋានពូជដំណាំ ដើម្បីបង្កើនប្រភពចំណូលជូនកសិករ

02/02/2021 09:10

ចលនាកសិករពហុសណ្ឋានពូជដំណាំគឺជាទិសដៅសមស្រប សំដៅជួយឲ្យមាមីងកសិករបង្កើនប្រភពចំណូលលើផ្ទៃដីផលិតមានខ្នាតតែមួយ។ នោះគឺជាទម្រង់មួយក្នុងចំណោមទម្រង់ដែលសមាគមកសិករឃុំចូវដៀង ស្រុកកូវកែចលនាសមាជិកចូលរួមអនុវត្តនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់រួមចំណែកលុបបំបាត់គ្រួសារសមាជិកក្រីក្រ។

         ជាមួយផ្ទៃដីចម្ការ ០២ កុង កសិករថាច់សាង នៅភូមិតាអោកដុំធំ​ ឃុំចូវដៀង​បង្កើនប្រភពចំណូលពី ១០-២០ លានដុងក្នុងមួយឆ្នាំ។ កាលពីមុនគាត់ច្រើនដាំបន្លែហូបស្លឹក។ ឆ្នាំ ២០១៨ បានសាខាសមាគមចលនាអនុ វត្តទម្រង់ពហុសណ្ឋានដំណាំ គាត់ក៏ដាំផ្កាស្បៃរឿង ផ្កាឡេវអាវឆ្លាស់ក្នុងបន្លែ។ ជាពិសេសរដូវបុណ្យតេតឆ្នាំ ២០២១ នេះ គាត់ដាំផ្កាស្បៃរឿង និងផ្កាឡេវអាវបានប្រមាណ ២០០​ ផើង។ ឈ្មួញមកទិញដល់ចម្ការជាមួយតម្លៃពី ៣០-៣៥ ពាន់ដុងក្នុងមួយផើង ក្រោយពេលទូទាត់ខ្ទង់ចំណាយរួច គាត់ចំណេញបាន ០៤​ លានដុងក្នុងមួយរដូវ។ បច្ចុប្បន្ននេះ គាត់កំពុងថែទាំផ្កាស្បៃរឿង និងផ្កាឡេវអាវជិត ៣០០ ផើងបម្រុងលក់នារដូវបុណ្យតេតឆ្នាំ ២០២១ ។

កសិករថាច់សាងកំពុងស្រោចទឹកផ្កា។

          លោកមាថាច់សាងបានឲ្យដឹង៖ ចាប់តាំងពីអនុវត្តទម្រង់ពហុសណ្ឋានពូជដំណាំលើផ្ទៃដី ០២ កុង ក្រោយពេលទូទាត់ខ្ទង់ប្រាក់ចំណាយរួចគ្រួសារខ្ញុំនៅចំណេញពី ៤០-៥០ លានដុងក្នុងមួយឆ្នាំកើនពី ១០-២០ លានដុងបើប្រៀបជាមួយនឹងកាលមិនទាន់អនុវត្តទម្រង់នេះ។ អាស្រ័យអនុវត្តទម្រង់ពហុសណ្ឋានពូជដំណាំគ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២០១៨ ហើយសន្សំសំចៃទិញបានគោញី ០២ ក្បាល។ បច្ចុប្បន្នគ្រួសារខ្ញុំមានគោទាំងអស់ ០៤ ក្បាល។

         អនុវត្តកិច្ចចង្អុលការរបស់ឃុំឲ្យផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ជាពិសេសគឺពីពហុសណ្ឋានពូជដំណាំ សមាគមកសិករឃុំចូវដៀងបាននិងកំពុងផ្សព្វផ្សាយ ចលនាសមាជិក និងកសិករផ្លាស់ប្តូរពូជដំណាំដែលមិនសូវមានផលមកដាំឈើហូបផ្លែសមស្របជាមួយនឹងលក្ខណៈដីធ្លី បរិស្ថានដើម្បីនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ដោយឡែកឆ្នាំ ២០២០ សមាគមចលនាប្រជាកសិករបង្វែរផ្ទៃដីចម្ការចម្រុះមកដាំឈើហូបផ្លែ ដាំដំណាំឆ្លាស់នឹងផ្កាលម្អបានជាង ០៦ ហិកតា ។​

       លោកតូហ្វាងអាញ់ ប្រធានសមាគមកសិករឃុំចូវដៀង មានប្រសាសន៍ថា៖ ការពហុសណ្ឋានពូជដំណាំជំនួយឲ្យកសិករជម្នះបញ្ហាដង្កូវក្រាបំផ្លិចបំផ្លាញផង លក់ផលិតផលបាន ងាយស្រួលផង ព្រមទាំងទទួលបានប្រភពចំណូលខ្ពស់ផង។ ឆ្នាំ ២០២០ សមាគមមាន គ្រួសារ ០៨ គ្រួរួចផុតពីភាពក្រីក្រ។ ក្នុងនោះមាន ០៤ គ្រួសាររួចផុតពីភាពក្រីក្រអា ស្រ័យទម្រង់ពហុសណ្ឋានពូជដំណាំ។ នៅពេលខាងមុខ សមាគមកសិករឃុំបន្តកិច្ច សហការជាមួយបណ្តាមន្ទីរ ផ្នែក ចាត់តាំងវគ្គហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿនក្នុងការដាំដុះនិងចិញ្ចឹមសត្វ។  ជា ពិសេសជំរុញទឹកចិត្តកសិករឱ្យអនុវត្តទម្រង់ពហុសណ្ឋានពូជដំណាំនិងសត្វចិញ្ចឹម ដើម្បីជំនួយឲ្យសមាជិក បង្កើនប្រភពចំណូលបន្ថែមទៀត៕    

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.