• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពង្រីកវត្ថុធាតុដើមសុវត្ថិភាពសម្រាប់បម្រើការផលិត

25/02/2022 07:44

ខេត្តត្រាវិញទើបកសាងផែនការផ្សព្វផ្សាយបណ្ដាវិធីសាស្រ្តជំរុញនីហរ័ណមុខទំនិញដំណាក់កាលក្រោយអាសន្នរោគកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត។ យោងតាមនោះ ខេត្តបានកំណត់បណ្ដាមុខទំនិញពិសេសដើម្បីផ្ដុំកម្លាំងពង្រីកតំបន់វត្ថុធាតុដើមសុវត្ថិភាពឆ្លើយតបលក្ខណៈនីហរ័ណ។

ជាក់ស្ដែងគឺបណ្ដាប្រភេទកសិផល  ជលផល ស្រូវអង្ករ ដូង ផ្លែឈើ បង្កង ត្រីប្រា សាច់ជ្រូក សាច់គោ សាច់ និងស៊ុតបក្សី។ ខេត្តនឹងឧបត្ថម្ភអាជីវកម្ម សហករណ៍ មូលដ្ឋានផលិត ធ្វើអាជីវកម្មបណ្ដាប្រភេទ កសិផល ជលផលនេះប្រសព្វជាមួយបណ្ដាគោលនយោបាយស្ដីពីការវិនិយោគឥណទាន ជំរុញពាណិជ្ជកម្ម ។ល។ ដើម្បីបង្កើនលទ្ធភាពប្រជែង បើកទូលាយទីផ្សារលក់ផលិតផល។

ផ្នែកសមត្ថកិច្ចខេត្តបង្កើនការតាមដាន ក្ដាប់ស្ថានភាពធ្វើសកម្មភាពរបស់បណ្ដាច្រកព្រំដែន ផ្ដល់ព័ត៌មានដល់អាជីវកម្ម សហករណ៍ មូលដ្ឋានផលិត អាជីវកម្មដើម្បីបត់បែងមុខទំនិញនីហរ័ណទាន់ពេល ជំរុញមាំព័ត៌មានតម្រូវការលក់កសិផល ជលផលរបស់បណ្ដាទីផ្សារនីហរ័ណចំពោះដៃគូបច្ចុប្បន្ន និងបណ្ដាទីផ្សារនីហរ័ណដែលប្រទេសវៀតណាមបានចុះហត្ថលេខាសន្ធិសញ្ញាពាណិជ្ជកម្មសេរីភាពជំនាន់ថ្មី(FTA)។

ទន្ទឹមនឹងនោះ ផ្នែកសមត្ថកិច្ចក៏បានផ្ដល់ព័ត៌មាន ព្យាករណ៍បណ្ដាផលិតផលដែលមាននិន្នាការត្រូវស៊ើបអង្កេត អនុវត្តវិធានការបង្ការពាណិជ្ជកម្មក្លែងក្លាយប្រភព និងដឹកជញ្ជូនខុសច្បាប់ពេលនីហរ័ណ ទៅទីផ្សារបរទេស។ បណ្ដារបងបច្ចេកទេសចំពោះវិស័យពាណិជ្ជកម្ម និងបណ្ដាវិធានការសុវត្ថិភាពអាហារ ត្រួតពិនិត្យសត្វ ជួយឲ្យអាជីវកម្ម សហករណ៍ មូលដ្ឋានផលិត ធ្វើអាជីវកម្មមានទិសដៅដើម្បីចាត់តាំងពង្រីកការផលិត ធ្វើអាជីវកម្ម និងនីហរ័ណមានប្រសិទ្ធភាព។

មាមីងកសិករឃុំង៉ាយស្វៀង ស្រុកថ្កូវប្រមូលផលស្រូវ។ រូបថត៖ ថាច់ហ្វាង

រួមជាមួយនោះ ខេត្តជំរុញមាំការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន ជំរុញពាណិជ្ជកម្មតាមរយៈការអនុវត្តន៍ពាណិជ្ជកម្មអេឡិចត្រូនិច និងបណ្ដាគ្រឹះស្ថានបច្ចេកវិទ្យាលេខ យកចិត្តទុកដាក់បន្តភ្ជាប់ ផ្សព្វផ្សាយ លក់ផលិតផលតាមរយៈការអនុវត្តន៍នេះ ជំរុញមាំការពង្រីកទីផ្សារក្នុង និងក្រៅប្រទេសព្រមទាំងនីហរ័ណ។ ខេត្តឧបត្ថម្ភ ផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល អាជីវកម្មនីហរ័ណរបស់ខេត្តលើបណ្ដាឈ្នាន់ទំនាក់ទំនងពាណិជ្ជកម្មអេឡិចត្រូនិចបណ្ដាខេត្ត ក្រុង ប្រទេស និងអន្តរជាតិ។

ខេត្តក៏ពង្រីកបណ្ដារូបភាពសហការចងសម្ព័ន្ធការផលិត ច្នៃលក់មុខទំនិញតាមកន្សោមតម្លៃ បន្តភ្ជាប់ជាមួយប្រព័ន្ធលក់ផលិតផលក្នុង និងក្រៅប្រទេស បន្តណែនាំអនុវត្តកម្មវិធីឃុំនីមួយៗមានផលិតផល (OCOP) មួយមុខ កសាងពាណិជ្ជសញ្ញាសម្រាប់ផលិតផល លេខកូដតំបន់ដាំ និងពិនិត្យ សង្កេតម៉ត់ចត់បណ្ដាតំបន់ចិញ្ចឹម ដាំ បណ្ដាមូលដ្ឋានច្នៃ បញ្ចូលកញ្ចប់ នៅលើភូមិសាស្រ្តខេត្ត។ល។ ប្រការនេះគឺសំដៅបង្កើនតម្លៃ និងកម្លាំងប្រជែងសម្រាប់ផលិតផលរបស់ខេត្ត ឆ្លើយតបបណ្ដាតម្រូវការរបស់ទីផ្សារក្នុង ក្រៅប្រទេស និងនីហរ័ណ។

លោកផាមមិញត្រៀង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញបានឲ្យដឹងថា ការជះឥទ្ធិពលអាសន្នរោគកូវីដ-១៩ ក្នុងពេលកន្លង មាមីងកសិករជួបការលំបាកច្រើនក្នុងការលក់មុខទំនិញកសិផល ជលផល។ ដើម្បីបង្កើនតម្លៃកសិផល ជលផលក្នុងខេត្ត ធានាលក្ខណៈនីហរ័ណ បើកទូលាយទីផ្សារ ផ្នែកកសិកម្មខេត្តបានចលនាមាមីងកសិករផលិតតាមទិសដៅសរីរាង្គ សុវត្ថិភាព បំផុតគឺបណ្ដាមុខទំនិញពិសេសរបស់ខេត្ត។

បានដឹងថា ផ្ទៃដីផលិតស្រូវរបស់ខេត្តប្រមាណ ៨០.០០០ ហិកតា បរិមាណផលសម្រេចប្រមាណ ១,១៥ លានតោនក្នុងមួយឆ្នាំ។ មានផ្ទៃដីចម្ការដូង ២៤.០០០ ហិកតា បរិមាណផលសម្រេច ៣៥០.០០០ តោនក្នុងមួយឆ្នាំ និងមានផ្ទៃដីចម្ការឈើហូបផ្លែជិត ២០.០០០ ហិកតា បរិមាណផលសម្រេចជាង ២៦៣.០០០ តោនក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនោះ ក្នុងមួយឆ្នាំៗបរិមាណផលបង្កងចិញ្ចឹមរបស់ខេត្តសម្រេចជាង ៧៥.៥០០ តោន ត្រីប្រា សម្រេច ៤.៥០០ តោន សាច់ជ្រូកសម្រេចជាង ៧៦.០០០ តោន សាច់គោសម្រេចជាង ១៦.០០០ តោន សាច់បក្សីសម្រេច ២១.០០០ តោន និងស៊ុតបក្សីសម្រេច ១៦០  លានពង៕    

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.