• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពង្រីករបរប្រពៃណី “បន្តពីឪពុក”

21/09/2020 14:16

នោះគឺរបរវេចនំអន្សមជ្រូករបស់គ្រួសារអាជីវកម្មឡឹមធីក្វៀង កើតឆ្នាំ ១៩៦៩ នៅភូមិត្រកួន ឃុំគីមហ្វា ស្រុក កូវង៉ាង។ អាស្រ័យរបរវេចនំអន្សមជ្រូកបានជួយឲ្យគ្រួសារមីងក្វៀងឆ្លងផុតការលំបាក សន្សឹមៗលំលឹងជីវភាព។ ជាពិសេសឆ្នាំ ២០២០ ផលិតផលនំអន្សមជ្រូក “ស្នូល ៣ មុខ” (សាច់ សណ្ដែក ពងទាប្រៃ) អាញ់ធឺសម្រេចផលិ តផលឧស្សាហកម្មជនបទឆ្នើមថ្នាក់ខេត្តហើយបានទទួលស្គាល់ជាផលិតផលផ្កាយ ០៣ OCOP។

 កើតនិងធំដឹងក្ដីឡើងក្នុងគ្រួសារប្រពៃណីប្រកបរបរវេចនំអន្សមជ្រូក មីងក្វៀងយល់ច្បាស់អំពីរបៀបវេចនំ។ ក្រៅពីស្ទាត់ជំនាញការចម្អិនអាហារសម្រាប់បរិភោគប្រចាំថ្ងៃ មីង ក្វៀងស៊ូទ្រាំលំបាករៀនរបៀបវេចនំអន្សមជ្រូក និងស្នងបន្តរបរប្រពៃណីរហូតមកដល់ពេលនេះ។ តាមមីងក្វៀង ពេលបង្កើតគ្រួសាររួច យកបទពិសោធន៍របរវេ ចនំអន្សមជ្រូករបស់គ្រួសារ មីងទិញអង្ករដំណើប ស្លឹកចេក សណ្ដែកបាយ សាច់ជ្រូក ខ្លាញ់ជ្រូកវេចនំលក់មុខផ្ទះ ។ ដំដូងមីងលក់រាយ ហើយសន្សឹមៗមីងវេចលក់ឲ្យបណ្ដាគ្រួសារក្នុងឃុំពេលមានពិធីជប់លៀង បុណ្យសព បំ ផុតគឺគ្រួសារដែលពលពោត។ ដើម្បីនំអន្សមជ្រូកមានរសជាតិឆ្ងុយឆ្ងាញ់ឆ្លើយតបតម្រូវការ ចំណូលចិត្តរបស់អតិ ថិជន មីងវេចនំអន្សមជ្រូកច្រើនប្រភេទផ្សេងគ្នា៖ ស្នូលសណ្ដែក ស្នូលចេក ស្នូលគ្រប់មុខ។ល។ ទោះជារបៀប ច្នៃនំអន្សមជ្រូកច្រើនប្រភេទផ្សេងគ្នាក្ដី ប៉ុន្តែនៅតែរក្សាបានរសជាតិនំជ្រូកស្នូល ០៣ មុខជាប្រពៃណីរបស់គ្រួសារ ជានិច្ច។

ចែករំលែកអំពីរូបមន្តធ្វើនំជ្រូក មីងក្វៀងបានឲ្យដឹងថា៖ ដើម្បីរក្សារបរវេចនំអន្សមជ្រូកប្រពៃណីនិងបង្កើតយីហោ សម្រាប់គ្រួសារ មីងបានខិតខំស្ទើរអស់មួយជីវិតដើម្បីបុព្វហេតុរបរវេចនំអន្សមជ្រូក។ ក្រៅពីការស្វែងរកច្រកចេ ញសម្រាប់ផលិតផល មីងនៅទាំងប្រមូលបទពិសោធន៍ច្រើនឆ្នាំរបស់ខ្លួនដើម្បីវេចនំអន្សមជ្រូកឲ្យឆ្ងាញ់ពិសារ សម្រាប់អ្នកបរិភោគ។ ដើម្បីរក្សាបានរសជាតិនំឆ្ងាញ់ ក្រៅពីការជ្រើសរើសវត្ថុធាតុដើម បច្ចេកទេសធ្វើស្នូលនំ ក៏សំខាន់ដែរ។ ទន្ទឹមនឹងនោះ របៀបស្ងោរនំក៏សំខាន់ជាង។ ដើម្បីនំមានរសជាតិឆ្ងាញ់ ទន់ស្វាត មុនពេលស្ងោរនំ ត្រូវរៀបនំឲ្យស្មើក្នុងឆ្នាំង។ ថ្វីត្បិតរបៀបច្នៃនិងបញ្ចូលគ្រឿងការពារនំជ្រូកទុកបានមួយសប្ដាហ៍ ប៉ុន្តែពេលណាក៏ មីងសរសេរពេលប្រើប្រាស់ក្នុងយីហោប្រមាណតែ ០៥ ថ្ងៃដើម្បីអ្នកប្រើប្រាស់ឃើញហើយបរិភោគនំឆ្ងាញ់ជាង។ ទន្ទឹមនឹងនោះជួយឲ្យអ្នកបរិភោគយកចិត្តទុកដាក់ដល់ផលិតផលនំជ្រូកអាញ់ធឺ។

តាមមីងក្វៀង ក្នុងមួយថ្ងៃៗពេលចាប់ផ្ដើមវេចនំអន្សមជ្រូក សមាជិកទាំង ០៣ នាក់ក្នុងគ្រួសារវិលវល់ក្បែរគ្នា យ៉ាងសប្បាយ។ ថ្វីត្បិតនឿយហត់ ប៉ុន្តែម្នាក់ៗចែកការងារគ្នា ខ្លះច្របល់អង្ករ ខ្លះឆារស្នូល ខ្លះទៀតវេចនំ។ល។ ពូង្វៀងង៉ុកថាវជាប្ដីរបស់មីងក្វៀងបានឲ្យដឹងបន្ថែមទៀតថា៖ ធ្វើនំជ្រូកសម្រាប់លក់មិនដើម្បីតែស្វែងរកកម្រៃ ហើយនៅទាំងជារបៀបរក្សារបរវេចនំប្រពៃណីទុកសម្រាប់កូនចៅទៀតផង។ ជាមធ្យមគ្រួសារលក់នំរាយនិងបោះ ឲ្យឈ្មួញនៅផ្សារដើមទង ទីក្រុងហូជីមិញពី ១០០ ដល់ ២០០ នំក្នុងមួយថ្ងៃជាមួយតម្លៃពី ៦០.០០០ ដល់ ៧០.០០០ ដុងក្នុងនំមួយ។ នៅថ្ងៃបុណ្យតេត គ្រួសារផលិតច្រើនជាង ប្រមាណជាង ១.០០០ នំ ពេលខ្លះ ឡើងដល់ ២.០០០ នំសម្រាប់ផ្គត់ផ្គង់តាមវិក្កយប័ណ្ណដាក់ពាក្យទិញមុខទំនិញរបស់អតិថិជនក្នុងនិងក្រៅខេត្ត។ ក្រៅពីការគិតគូរពង្រីកសេដ្ឋកិច្ចគ្រួសារ មីងក្វៀងនៅទាំងដោះស្រាយការងារធ្វើជូនពលករ ០២ នាក់ ប្រភពចំ ណូលបានគិតតាមផលិតផល។ល។ ពី ១៥០.០០០ ដល់ ២០០.០០០ ដុង។

ជាមួយបទពិសោធន៍ធ្វើនំអន្សមជ្រូកជិត ២០ ឆ្នាំ បច្ចុប្បន្ន នំអន្សមជ្រូកអាញ់ធឺមានមុខនៅគ្រប់ទីផ្សារដើមទងក្នុងនិង ក្រៅខេត្ត បំផុតគឺអតិថិជននៅទីក្រុងហូជីមិញ។ ជាពិសេស ឆ្នាំ ២០២០ ផលិតផលនំអន្សមជ្រូកស្នូល ០៣ មុខ (អាញ់ធឺ)បានទទួលស្គាល់ជាផលិតផលឧស្សាហកម្មជនបទឆ្នើមថ្នាក់ខេត្តនិងសម្រេចសម្បទាជាផលិតផលផ្កា យ ០៣។ នេះជាសញ្ញារីករាយសម្រាប់របរផលិតនំជ្រូកប្រពៃណីរបស់គ្រួសារ។ នៅពេលខាងមុខ គ្រួសារអាជីវ កម្មឡឹមធីក្វៀងមានបំណងឲ្យបណ្ដាផ្នែក បណ្ដាថ្នាក់បង្កលក្ខណៈសម្រេចបែបបទរដ្ឋបាលមួយចំនួនដើម្បីកែប្រែ បង្កើនគុណភាពផលិតផលនំជ្រូកប្រសព្វជាមួយនឹងទីផ្សារទំនើប រួមចំណែកបង្កើនតម្លៃសេដ្ឋកិច្ចគ្រួសារ៕           ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.