• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពង្រីករបរចិញ្ចឹមជលផលតាមអាកាសធាតុប្រែប្រួល

09/03/2021 08:50

ខេត្តត្រាវិញកំពុងផ្ដុំបណ្ដាវិធីសាស្រ្ដពង្រីករបរចិញ្ចឹមជលផលតាមអាកាសធាតុប្រែប្រួល ខេត្តបានដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ ផ្ទៃដីចិញ្ចឹមជលផលរបស់ខេត្តសម្រេចប្រមាណ ៤០.០០០ ហិកតា កើនបន្ថែមប្រមាណ ២.៥០០ ហិកតាប្រៀបនឹងពេលបច្ចុប្បន្ននេះ តម្លៃផលិតផលប្រមូលបានគិតជាមធ្យមសម្រេចប្រមាណ ៤៣០ លានដុងក្នុងមួយហិកតា។

        ឆ្លងតាមរយៈនោះ ខេត្តពង្រីករបរចិញ្ចឹមជលផលសមស្របជាមួយជីវបរិស្ថាន និន្នាការជះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ តម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស។ ពង្រីករបរចិញ្ចឹមបង្កង (បង្គានាគ បង្គាជើងស) និងត្រីប្រាជារបរផលិតសំខាន់ស្ថិរភាព សម្របសម្រួលនឹងអាកាសធាតុប្រែប្រួលនិងការពារបរិស្ថានជីវសាស្រ្ដ កំណត់ទិសដៅនីហរ័ណ។ ទន្ទឹមនឹងនោះ ពង្រីកសម្បូរបែបមុខសញ្ញាចិញ្ចឹមជលផលទឹកភ្លាវនិងទឹកសាបដែលមានតម្លាភាព ដូចជា៖ បង្កងសាវទាវ ក្ដាមសមុទ្រ គ្រំ ត្រីផ្ទក់ លៀសសមុទ្រនិងចិញ្ចឹមជលផលដោយក្បូនលើទន្លេ លើសមុទ្រ ដូចជា៖ ខ្យងថ្ម បណ្ដាប្រភេទត្រីទឹកសាប ទឹកប្រៃ។ល។

      ទន្ទឹមនឹងនោះ ខេត្តក៏បានកោះហៅបណ្ដាអាជីវកម្មវិនិយោគក្នុងវិស័យនេះ ផ្ដុំឲ្យការច្នៃជម្រៅ ធ្វើឲ្យសម្បូរបែបបណ្ដាផលិតផលជលផល ច្នៃអនុវត្តប្រព័ន្ធគ្រប់គ្រងអនាម័យសុវត្ថិភាពតាមសម្បទា ISO, HACCP, GMP, SSOP ផលិតនិងផ្គត់ផ្គង់ពូជបង្កង ត្រីប្រាគុណភាពខ្ពស់ឲ្យទីផ្សារ ពង្រីកប្រព័ន្ធឃ្លាំងផ្ទុក រក្សា ច្នៃនិងបណ្ដាសេវាឧបត្ថម្ភផ្ទាល់ដល់តំបន់ផលិត។

ទម្រង់ចិញ្ចឹមជលផល។ រូបថត៖ រតនា

        ផ្នែកកសិកម្មខេត្តបន្តចលនាប្រជាកសិករឲ្យបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកចិញ្ចឹមជលផលឬផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមជលផល។ល។ ដើម្បីការបង្វែរធានាមានប្រសិទ្ធភាពស្ថិរភាព ផ្នែកបានចលនាប្រ ជាកសិករចូលរួមបណ្ដាទម្រង់សេដ្ឋកិច្ចសហការ សហករណ៍ដើម្បីផលិតមុខទំនិញប្រមូលផ្ដុំ បើកទូលាយទីផ្សារ និងងាយប្រសព្វជាមួយបណ្ដាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ។ រួមជាមួយនោះ បណ្ដាមន្ទីរ ផ្នែកពាក់ព័ន្ធ បណ្ដាមូលដ្ឋានជំរុញមាំការជំរុញពាណិជ្ជកម្ម កោះហៅអាជីវកម្មវិនិយោគការផលិតភ្ជាប់ជាមួយការលក់ផលិតផល។ល។

        លោកឡេវ៉ាំងដុង នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញបានឲ្យដឹងថា ស្ថានភាពប្រែប្រួលនៃអាកាសធាតុ ទឹកសមុទ្រជោរឡើង រាំងស្ងួត ជ្រាបជាតិប្រៃពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើតឡើង បណ្ដាលឲ្យផ្ទៃដីផលិតស្រូវជាច្រើនក្នុងខេត្តគ្មានប្រសិទ្ធភាព។ ដូច្នោះ ផ្នែកកសិកម្មបានកសាងទម្រង់ជាច្រើនដើម្បីសម្របសម្រួលតាមតំបន់នីមួយៗ។ ចំពោះតំបន់ដែលមានកម្រិតជាតិប្រៃខ្ពស់ជាង ០២%០ នោះជំរុញទឹកចិត្តឲ្យកសិករផលិត ស្រូវតែមួយរដូវ ឆ្លាស់នឹងការចិញ្ចឹមជលផល ឬដាំដំណាំសមស្របមួយចំនួន។ល។ ចំពោះតំបន់ដែលជ្រាបជាតិប្រៃទាបជាង ០២%០ ផ្នែកកសិកម្មជំរុញទឹកចិត្តឲ្យកសិករអនុវត្តបណ្ដាទម្រង់ចិញ្ចឹមជលផលឆ្លាស់នឹងផលិតស្រូវ។ នេះជាបណ្ដាទម្រង់នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។

         ដំណាក់កាល ២០២១-២០២៤ ខេត្តត្រាវិញវិនិយោគទុនជាង ៣៥៨ ពាន់លានដុង កសាងលូក្នុងវាលស្រែចំនួន ៣៤ កន្លែងនៅលើភូមិសាស្រ្ដខេត្ត ក្នុងនោះ ថវិកាមជ្ឈិម ៣២៣ ពាន់លានដុង ចំនួនប្រាក់ក្រៅពីនោះ ថវិកាខេត្តបដិភាគ។ គម្រោងការអាស្រ័យដោយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញធ្វើម្ចាស់វិនិយោគ។ បណ្ដាលូបានកសាងលើភូមិសាស្រ្ដ ០៦ ស្រុក៖ ចូវថាញ់ កាងឡុង កូវង៉ាង ថ្កូវ ទីវកឹង យ្វៀងហាយ។

      យោងលើមូលដ្ឋាននោះ ទ្រង់ទ្រាយកសាងបណ្ដាលូបិទបើករួមមាន៖ ០៤ B= ១០ ម៉ែត្រ, ០៣ លូ B= ៧,៥ ម៉ែត្រ, ២០ លូ B= ៦ ម៉ែត្រ, ២ លូ B=៥ ម៉ែត្រ, ៣ លូ B=៤ ម៉ែត្រ, ២ លូ B= ៣ ម៉ែត្រ។​ លូទាំងនោះបាន កសាងដោយបេតុងឆ្អឹងដែក។ ក្រៅពីនោះ គម្រោងការនៅទាំងកសាងបណ្ដាស្ពានគមនាគមន៍លើលូទាំងនោះ។

       លោកផាមមិញត្រៀង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖ បច្ចុប្បន្ន ទូទាំងខេត្តមានលូដើមទងគ្រប់ប្រភេទចំនួន ៥០ តាមបណ្ដោយដងទន្លេហូវនិងទន្លេតៀងបង្កើតជាទំនប់ស្ថិតក្នុងគម្រោងការណាមម៉ាំងធិច។ ថ្វីត្បិតដូច្នោះក្ដី បណ្ដាឆ្នាំជិតៗនេះ អាស្រ័យជះឥទ្ធិពលពីអាកាសធាតុប្រែប្រួល ទឹកប្រៃឆាប់ជ្រាបចូលវាលស្រែនៅរដូវប្រាំង ម៉្លោះហើយ ចាប់ពីខែធ្នូ លូទាំងនេះត្រូវបិទជិតដើម្បីទប់ស្កាត់ទឹកប្រៃ។ ដូច្នោះ ការផលិតកសិកម្មរដូវប្រាំងជួបការលំបាកច្រើនអាស្រ័យខ្វះទឹកស្រោចស្រព។

      គម្រោងការកសាងលូក្នុងវាលស្រែទាំង ៣៤ កន្លែងសម្រេចនឹងជួយឲ្យបណ្ដាមូលដ្ឋានម្ចាស់ការបានប្រភពទឹកសម្រាប់បម្រើក្នុងការផលិតនិងប្រជុំជីវភាពប្រជាជន ទប់ទល់នឹងអាកាសធាតុប្រែប្រួលលើភូមិសាស្រ្ដខេត្ត រួមចំណែកទាញយកផលពីតម្លាភាពនាពេលបច្ចុប្បន្នក្នុងតំបន់ បង្កជាបុព្វហេតុងាយស្រួលដើម្បីរចនាផ្នែកកសិកម្មឡើងវិញឲ្យរីកចម្រើនស្ថិរភាពតាមកំណត់ទិសដៅគម្រោងផែនការពង្រីកសេដ្ឋកិច្ច-សង្គមរួមរបស់ខេត្ត។ ទន្ទឹមនឹងនោះ គម្រោងការជួយពង្រីកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្លូវទឹក និងផ្លូវគោកបម្រើឲ្យការដឹកជញ្ជូនកសិផល រួមចំណែកកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត និងបង្កើនភាពងាយស្រួលបន្ថែមជូនប្រជាជន៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.