• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពង្រីកបានប្រសិទ្ធភាពក្នុងការផលិតកសិកម្ម

11/10/2022 08:26

ដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈ បានដាក់ឱ្យប្រើប្រាស់គឺធានាមានប្រភពទឹកសាបសម្រាប់បម្រើឱ្យការផលិតរបស់ប្រជាជន មានប្រសិទ្ធភាព។ ទោះជាដូច្នោះក៏ដោយ បណ្ដាគ្រួសារកសិករដែលធ្វើស្រែក្នុងក្របខ័ណ្ឌ ដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈត្រូវផ្លាស់ប្ដូរទម្លាប់នៃការផលិត។ ដូចជាប្រតិបត្តិម៉ឺងម៉ាត់តាមកាលបរិច្ឆេទចុះពូជឲ្យបានព្រមៗគ្នាដើម្បីជៀសវាងការជន់លិចនៅតំបន់ទំនាបខណៈដែលដំណាក់ដល់ពេលបូមទឹកចូល។

     ដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈ បានកសាងសម្រេច និងដាក់ឱ្យធ្វើសកម្មភាព​កាលពីខែមេសា ឆ្នាំ ២០២២។ ប្រឡាយមានតួនាទីផ្គត់ផ្គង់ទឹកសាបសម្រាប់តំបន់ផលិត និងផ្គត់ផ្គង់ទឹកសាបសម្រាប់បម្រើរោងចក្រអគ្គិសនីយ្វៀងហាយ តំបន់សេដ្ឋកិច្ចឌិញអាង និងមណ្ឌលឧស្សាហកម្មតូចៗដទៃទៀតក្នុងតំបន់គម្រោងការ។  ដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈមានគ្រឿងម៉ាស៊ីនបូមប្រភេទ Sulzer សរុបថាមពលបូម ២០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី សរុបថវិកាកសាងជាង ២៤៤,៦ ពាន់លានដុង ធានាបូមយកទឹកសាបផ្គត់ផ្គង់ឱ្យដីផលិតកសិកម្មប្រមាណ ២៥.៩៣៦ ហិកតា និងបម្រើការប្រជុំជីវភាពរបស់ប្រជាជនប្រមាណ ២៨៥.៤៣០ គ្រួនៅបណ្ដាស្រុក ចូវថាញ់ កូវង៉ាង ថ្កូវ យ្វៀងហាយ និងទីផ្សាររួមខេត្តយ្វៀងហាយ។ ការដាក់ឱ្យប្រើប្រាស់ដំ​ណាក់បូមទឹកគឺជាការរៀបចំឡើងវិញ បណ្ដារដូវស្រូវរបស់ប្រជាកសិករក្នុងបណ្ដាស្រុក ទីផ្សាររួមខេត្ត។

លូតភ្ជាប់ពីប្រឡាយ ៣ កុម្ភៈរក្សាទឹកសាបបម្រើការផលិតរបស់កសិករក្នុងតំបន់។

   កសិករឡឹមវ៉ាំងថាញ់ នៅភូមិអូររូង ឃុំភឿកហ៊ឹង ស្រុកថ្កូវចែករំលែក៖ តាមការលៃលកម៉ាស៊ីនបូមទឹក  និងការលៃលកលូរហើបនៅកន្លែងជាច្រើនបាន​តភ្ជាប់ពីប្រឡាយ ៣ កុម្ភៈ ពេលបូមទឹកចូលគឺតំបន់វាលស្រែឃុំភឿកហ៊ឹង និងតំបន់ជិតខាងមួយចំនួនទឹកឡើងយ៉ាងខ្ពស់ បើសិនប្រជាកសិករមិនផ្ដុំចុះពូជឲ្យបានព្រមៗគ្នាក្នុងរដូវផលិតនីមួយៗទេនោះ នឹង បង្កឲ្យជន់លិចក្នុងតំបន់ដីផលិត ឥទ្ធិពលដល់ការលូតលាស់នៃស្រូវ។ អាស្រ័យហេតុនោះ មានដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈជាកម្លាំងព្រៀបផង ជាការរៀបចំឡើងវិញពី​សណ្ដាប់​ធ្នាប់ក្នុងការផលិតកសិកម្មដើម្បីសម្រេចបានលទ្ធផលខ្ពស់ផង។

   តាមប្រសាសន៍របស់អ្នកស្រី ត្រឹងធីជី ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹង ទោះបីដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈមិនស្ថិតនៅលើភូមិសាស្ត្រឃុំ(ដំណាក់ស្ថិតនៅឃុំង៉ាយហ៊ុង ស្រុកទីវកឹង)ក៏ពិតមែន ប៉ុន្តែអ្នកទទួលផលភាគច្រើនគឺប្រជាជនឃុំភឿកហ៊ឹង។ មូលហេតុមកពីឃុំភឿកហ៊ឹង​ជាតំបន់ខាងក្នុង បូមយកទឹកពីខាងក្រៅ(ឃុំង៉ាយហ៊ុង)ចូលមក។ ឃុំភឿកហ៊ឹងបានចាត់​ទុកជាដើមប្រភព ងាយក្នុងការផលិត។ ហេតុនោះ ឃុំចង្អុលការបណ្តាភូមិលើភូមិសាស្ត្រ​រៀបចំឡើងវិញរដូវផលិតក៏ដូចជា កែប្រែវិធីសាស្រ្តផលិតឱ្យសមស្របជាមួយស្ថានភាពថ្មី ក្នុងនោះមានការចុះពូជព្រមៗគ្នាដើម្បីសម្រួលទឹកចូលវាលស្រែព្រមៗគ្នា ធានាទិន្នផលស្រូវរបស់ប្រជាកសិករ។

   ការតម្រែតម្រង់ការផលិតឡើងវិញគឺការប្រតិបត្តិតាមប្រតិទិនចុះពូជ និងប្រតិទិនបូម​ទឹករបស់ដំណាក់គឺជារបៀបផលិតថ្មី។ បើសិនមិនប្រតិបត្តិតាមប្រតិទិនរបស់ដំណាក់​តំបន់ទំនាបមួយ​ចំនួនអាចត្រូវទឹកជន់លិច អន្តរាយដល់ទិន្នផល ​៕                                                                   ​​​

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.