09/03/2021 08:43
បងស្រីថាច់ធីសុធាកំពុងថែទាំពពែ។
គ្រួសារបងស្រីថាច់ធីសុធា នៅភូមិសំរោងធំឃុំម៉ីចាញ់ ជាគ្រួសារក្រីក្រមួយដែលបានគម្រោងការ AMD ត្រាវិញឧបត្ថម្ភពពែញី ០៣ ក្បាល កាលពីឆ្នាំ ២០១៨ និងបានសមាគមសហព័ន្ធនារីឃុំបង្កលក្ខណៈឲ្យបុលទុនអាទិភាព ២០ លានដុងពីប្រភពមូលនិធិឧបត្ថម្ភនារីត្រាវិញដើម្បីទិញពពែញីបន្ថែមមកចិញ្ចឹម។ បងថាច់ធីសុធាបានឲ្យដឹងថា៖ ដោយឃើញសត្វពពែងាយចិញ្ចឹម ពេលបានឧបត្ថម្ភពពែ ០៣ ក្បាលពីគម្រោងការ AMD មក រួចបានសមាគមសហព័ន្ធនារីឃុំឲ្យបុលទុនអាទិភាពផងនោះ គ្រួសារខ្ញុំក៏វិនិយោគទិញពពែញីបន្ថែម ០៣ ក្បាលនិងពពែឈ្មោល ០១ ក្បាល។ ដើមទុនសល់ពីនោះខ្ញុំកសាងទ្រុងពពែដើម្បីងាយស្រួលក្នុងការថែទាំ។ ចុងឆ្នាំ ២០១៩ គ្រួសារខ្ញុំលក់ពពែសាច់ ០៧ ក្បាលជាមួយតម្លៃ ១២០ ពាន់ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចនៅចំណេញ ១៦ លានដុង។ បានដើមទុននោះមក គ្រួសារខ្ញុំទិញគោញី ០១ ក្បាល ជាមួយតម្លៃ ១៥ លានដុងមកចិញ្ចឹម។ ផ្ដើមពីនោះ ជីវភាពគ្រួសារខ្ញុំក៏បានលំនឹងបន្តិចម្តងៗពីទម្រង់ចិញ្ចឹមពពែ និងធ្វើស្រែ ០៣ កុង។ ឆ្នាំ ២០១៩ គ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រ។ ចុងឆ្នាំ ២០២០ គ្រួសារខ្ញុំលក់ពពែសាច់ ០៦ ក្បាល ជាមួយតម្លៃ ១៣៥ ពាន់ដុងក្នុងមួយគីឡូក្រាម ទូទាត់ខ្ទង់ចំណាយរួចនៅចំណេញ ១៨ លានដុង។ តាំងពីចិញ្ចឹមពពែរហូតមក គ្រួសារខ្ញុំលក់ពពែសាច់បាន ២២ ក្បាល ជាមួយតម្លៃពី ១២០ - ១៤០ ពាន់ដុងក្នុងមួយគីឡូក្រាម គិតជាមធ្យមចំណេញពី ២,៥-០៣ លានដុងក្នុងមួយក្បាល។ បច្ចុប្បន្នគ្រួសារខ្ញុំនៅពពែ ១៤ ក្បាលនិងគោ ០២ ក្បាល។
សមាគមសហព័ន្ធនារីឃុំម៉ីចាញ់ ស្រុកចូវថាញ់ ជាមូលដ្ឋានសមាគមដែលមានគ្រួសារសមាជិកាជាច្រើន ចិញ្ចឹមពពែនិងជាឃុំមួយដែលចិញ្ចឹមពពែច្រើនបំផុតក្នុងរយៈពេល ០៣ ឆ្នាំមកអាយនេះ។ តាមតួលេខស្ថិតិរបស់ឃុំម៉ីចាញ់ ឆ្នាំ ២០២១ ឃុំមានហ្វូងពពែ ១.៣២០ ក្បាលរបស់គ្រួសារប្រជាជន ១៣០ គ្រួសារចិញ្ចឹម ក្នុងនោះមានគ្រួសារសមាជិកា នារី ២៥ គ្រួ។
ដើម្បីបង្កលក្ខណៈក៏ដូចជាជំនួយបច្ចេកទេសចិញ្ចឹមពពែដល់គ្រួសារចិញ្ចឹមពពែ ឆ្នាំ ២០២០ សមាគមសហព័ន្ធនារីស្រុកបានចាត់តាំងបើកវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសក្នុងការចិញ្ចឹមពពែបាន ០៣ ថ្នាក់ ដោយមាន សមាជិកានារីជិត ៦០ លើកនាក់ចូលរួម។ល។ បងឡឹមធីថាញ់ញ៉ាញ់ ប្រធានសមាគមសហព័ន្ធនារីស្រុកចូវថាញ់មានប្រសាសន៍ថា៖ សមាគមសហព័ន្ធនារីស្រុកបានសហការជាមួយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកចាត់តាំងវគ្គហ្វឹកហាត់ស្តីពីបច្ចេកទេសចិញ្ចឹមពពែជូនដល់គ្រួសារចិញ្ចឹម ដើម្បីជំនួយឲ្យសមាជិកាបង្កើនការយល់ដឹងពីបច្ចេកទេសចិញ្ចឹមពពែ។ ឆ្នាំ ២០២១ សមាគមសហព័ន្ធនារីស្រុកបានស្នើសមាគមសហព័ន្ធនារីខេត្តនិងគណៈកម្មាធិការប្រជាជនស្រុក បង្កលក្ខណៈ ឲ្យសមាជិកាចិញ្ចឹមពពែទៅទស្សនារៀនសូត្របទពិសោធន៍ក្នុងការចិញ្ចឹមពពែពីទម្រង់ចិញ្ចឹមពពែនៅក្នុងនិងក្រៅខេត្តដែលចិញ្ចឹមពពែមានប្រសិទ្ធភាព៕
អត្ថបទ‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។