• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិខ្មែរ

17/04/2023 09:34

ជាមួយនឹងតួនាទីជាស្ពានមេត្រីភាពរវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន ក្នុងបណ្ដាឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្តតែងរួមដំណើរជាមួយមូលដ្ឋានផ្សព្វផ្សាយ អនុវត្តបណ្តាកម្មវិធី គោលនយោបាយរបស់បក្ស និងរដ្ឋ រួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី ពង្រីកសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ។

     បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមានអ្នកមានប្រជាប្រិយភាពចំនួន ៤.៦៨២ រូបដែលបានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់។ អ្នកមានប្រជាប្រិយភាពតែងសម្តែងឲ្យឃើញនូវតួនាទី ភារកិច្ចរបស់ខ្លួនរវាងបក្ស រដ្ឋ និងប្រជាជនក្នុងការងារចលនាមហាជន នាំយកគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋដល់ជនជាតិភាគតិច និងជួយឲ្យជនរួមជាតិលំនឹងជីវភាព ពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រស្ថិរភាព។

មីងថាច់ធីសូលី (ប្រពន្ធលោកមាថាច់តី) ថែទាំដំណាំម្ទេស។ រូបថត៖ ម៉ីញ៉ឹង

     តួយ៉ាងដូចជាលោកមាថាច់វៀត កើតឆ្នាំ ១៩៥៩ នៅភូមិដាហ្វា ឃុំភឿកហាវ ស្រុកចូវថាញ់ជាអ្នកមានប្រជាប្រិយភាពតែងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ ចលនាមាមីងឲ្យអនុវត្តល្អបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ លោកមាជាបុគ្គលមួយរូបក្នុងចំណោមអ្នកមានប្រជាប្រិយភាពចំនួន ០៥ រូបរបស់ឃុំបានគណៈជនជាតិខេត្តឧបត្ថម្ភទូរស័ព្ទចល័តដើម្បីងាយស្រួលក្នុងការតាមដានព័ត៌មាន សារលិខិតផ្សាយរបស់មជ្ឈិម និងមូលដ្ឋាន។

     លោកថាច់វៀតឲ្យដឹងថា៖ ជាមួយនឹងតួនាទីជាស្ពានមេត្រីភាពរវាងបក្ស រដ្ឋ និងមាមីងខ្មែរ ក្នុងបណ្ដាឆ្នាំកន្លងខ្ញុំតែងសកម្មចលនាមាមីងខ្មែរក្នុងភូមិឲ្យចូលរួមអនុវត្តកិច្ចចលនា “ប្រជាជនទាំងមូលចូលរួមរក្សាសន្តិសុខមាតុភូមិ” ចលនា “ប្រជាជនទាំងមូលចូលរួមបង្ការ បង្រ្កាបឧក្រឹដ្ឋជន” ចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌” ចលនា “កសាងជនបទថ្មី” និងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ លទ្ធផលលោកមាចលនាមាមីងចូលរួមវិភាគទានជាថវិកា បរិច្ចាគដី និងកម្លាំងកសាងស្ពាន បានចំនួន ០២ កំណាត់ផ្លូវជនបទ និងចលនាឧបត្ថម្ភផ្ទះ បាន ០៥ ខ្នងជូនដល់គ្រួសារក្រីក្រក្នុងភូមិ។

     ក្រៅពីនោះ លោកមាក៏បានចូលរួមសម្រុះសម្រួលបញ្ហាវិវាទនៅមូលដ្ឋាន ចលនាអប់រំមុខសញ្ញាដែលជ្រួសជ្រុលចូលរួមរស់នៅជាមួយសហគមន៍ឡើងវិញ។ ជាពិសេស លោកមាចលនាមាមីងខ្មែរចូលរួមពលកម្មផលិត កាត់បន្ថយភាពក្រីក្រ ។ ជាមួយនឹងការងារផ្សព្វផ្សាយ ចលនា លោកមានៅទាំងចូលរួមពង្រីកសេដ្ឋកិច្ចគ្រួសារដោយការផលិតស្រូវ ០៣ រដូវលើផ្ទៃដី ០,៥ ហិកតាក្នុងមួយឆ្នាំៗ គួបផ្សំនឹងការចិញ្ចឹមគោមេ ០៦ ក្បាល ទទួលបានប្រាក់ចំណូល ជាង ៧០ លានដុងក្នុងមួយឆ្នាំ។

     តាមប្រសាសន៍របស់លោកគាងណិញ ប្រធានគណៈជនជាតិខេត្តបានឱ្យដឹងថា៖ អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្ត តែងសកម្មចូលរួមក្នុងបណ្តាចលនាកសាងជនបទថ្មី ចូលរួមបំពេញយោបល់ដើម្បីកសាងកម្មវិធី ផែនការពង្រីកសេដ្ឋកិច្ច-សង្គម។ លទ្ធផល អ្នកមានប្រជាប្រិយភាពចូលរួមចលនាឧបត្ថម្ភសាងសង់ផ្ទះមេត្តាធម៌បានចំនួន ១៨៧ ខ្នងជូនដល់គ្រួសារក្រីក្រ។ ចលនាគ្រួសារធូរធាឧបត្ថម្ភឲ្យគ្រួសារក្រីក្រខ្ចីដីផលិតបាន ១៥៧.៤៥០ ម៉ែត្រក្រឡា។ ចលនាមាមីងបរិច្ចាគដី ១៤៩.០៧២ ម៉ែត្រក្រឡា និងកម្លាំងពលកម្ម ១៥.៤១៧ ថ្ងៃ ដើម្បីអនុវត្តបណ្តាសំណង់គមនាគមន៍ជនបទជាមួយទឹកប្រាក់ជាង ៦,២ ពាន់លានដុង។ កសាងស្ពានចំនួន ២០ កន្លែងនិងផ្លូវគមនាគមន៍ជនបទប្រវែង ៤,៩ គីឡូម៉ែត្រ សរុបទឹកប្រាក់រួមជិត ១,៨ ពាន់លានដុង។ ចលនាកសាងអណ្តូងស្នប់ ០៣ អណ្ដូង ដាំបង្គោលភ្លើងចំនួន ៥២៧ បង្គោល។ ចលនាឧបត្ថម្ភអង្ករ អំណោយ ៦.៣៤៨ ចំណែកជូនដល់គ្រួសារក្រីក្រ។ ចូលរួមសម្រុះសម្រួលបណ្តាបញ្ហាវិវាទទាន់ពេលនៅក្នុងតំបន់ជនរួមជាតិខ្មែរ។ ចូលរួមគ្រប់គ្រង អប់រំបណ្តាមុខសញ្ញាដែលមានអាការៈល្មើសច្បាប់។ល។ បាន ១.៥៧៧ លើក ក្នុងនោះសម្រុះសម្រួលសម្រេច ៩០៣ ករណី រួមចំណែកលំនឹងស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្ត។

     ទន្ទឹមនឹងនោះ អ្នកមានប្រជាប្រិយភាពនៅទាំងចូលរួមពង្រីកសេដ្ឋកិច្ចគ្រួសារតាមទិសដៅស្ថិរភាពបាន ១២៩ ទម្រង់ រួចណែនាំលើកទឹកចិត្តឲ្យគ្រួសារមាមីង ១.៥៣០ គ្រួធ្វើតាម។ បង្កើតក្រុមសហការតម្បាញបាន ០៤ ក្រុមមាន គ្រួសារមាមីងខ្មែរ ៥៤ គ្រួចូលរួម។ បង្កើតទម្រង់ផលិតស្រូវគុណភាពខ្ពស់  ដាំបន្លែសុវត្ថិភាព ដាំម្ទេសដៃនាងបាន ១១ ទម្រង់នៅបណ្តាឃុំ៖ ទ្រឿងទ័រ ហ៊ីបហ្វា ញីទ្រឿង ម៉ីហ្វា ឡុងស៊ើង (ស្រុកកូវង៉ាង)។ បង្កើតទម្រង់ស្វ័យគ្រប់គ្រងកាត់បន្ថយភាពក្រីក្របាន ៥៦ ទម្រង់។ ទម្រង់សហការដាំម្ទេសដៃនាងនៅភូមិចុងផ្នោរ ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ក្នុងបណ្ដាឆ្នាំកន្លងបានជួយឲ្យមាមីងលើភូមិសាស្រ្តមានប្រភពចំណូលលំនឹងកាត់បន្ថយភាពក្រីក្រស្ថិរភាព។

     លោកថាច់ភិរម្យ ប្រធានក្រុមសហការដាំម្ទេសដៃនាងភូមិចុងផ្នោរបានឲ្យដឹងថា៖ កាលពីមុន មាមីងក្នុងភូមិតែងផលិតរាត់រាយ ផុសឡើងដោយខ្លួនឯង។ ក្រោយពេលបានមូលដ្ឋានផ្សព្វផ្សាយ ចលនាឲ្យបង្កើតក្រុមសហការ និងបង្កើតតំបន់ដាំដំណាំប្រមូលផ្តុំ ជីវភាពរបស់មាមីងក្នុងភូមិតែងបានលើកកម្ពស់។ ក្រុមសហការមានសមាជិក ៣៨ រូបចូលរួមដាំម្ទេសដៃនាង ២០ ហិកតា ក្នុងមួយរដូវចំណេញជាមធ្យមពី ៥០-១២០ លានដុងក្នុងមួយហិកតា។ សកម្មភាពរបស់ក្រុមសហការគឺដាំ ផ្គត់ផ្គង់ម្ទេសដៃនាង និងទូទាត់ខ្ទង់ចំណាយក្រោយពេលប្រមូលផល។ រដូវម្ទេសដៃនាងឆ្នាំនេះ ក្រុមសហការផ្គត់ផ្គង់ពូជឲ្យសមាជិក និងមាមីងកសិករក្នុងភូមិចំនួន ២៣០.០០០ ដើម។ រូបភាពវិនិយោគ មាមីងកសិករសងមុន ៣០% ប្រាក់ចំណាយទិញកូនពូជ នៅ ៧០% ទូទាត់ក្រោយពេលប្រមូលផល។ ក្រៅពីការផ្គត់ផ្គង់ពូជ ក្រុមសហការនៅទាំងចងសម្ព័ន្ធជាមួយអាជីវកម្មនៅទីក្រុងហូជីមិញធានាប្រមូលទិញផលិតផលម្ទេសដៃនាងរបស់សមាជិកក្នុងក្រុមសហការ និងមាមីងកសិករលើភូមិសាស្រ្តតាមតម្លៃទីផ្សារ។ ជារៀងរាល់ឆ្នាំ មាមីងកសិករនៅក្នុងភូមិចុះពូជម្ទេសដៃនាងពីខែវិច្ឆិកាឆ្នាំមុន និងប្រមូលផលនៅខែឧសភា ឆ្នាំបន្ទាប់។ ដាំម្ទេសក្នុងរយៈពេលនេះសមស្របជាមួយលក្ខណៈដីធ្លីរបស់មូលដ្ឋានផង និងអាចលក់បានតម្លៃខ្ពស់ក្នុងឱកាសបុណ្យតេតទៀតផង។

     កសិករថាច់តី សមាជិកក្រុមសហការដាំម្ទេសដៃនាងបានឲ្យដឹងថា៖ កាលពីមុន មាមីងកសិករនៅទីនេះផលិតតែស្រូវ ០២ រដូវក្នុងមួយឆ្នាំ។ ក្រោយពេលបានបង្វែរមកដាំម្ទេសដៃនាង ទទួលបានចំណេញខ្ពស់ជាង ០៥ ដងប្រៀបនឹងការផលិតស្រូវ។ ម្ទេសដៃនាងចាប់តាំងពីពេលចុះពូជរហូតដល់ប្រមូលផលប្រមាណ ០៦ ខែ។ ព្រោះហេតុនោះ ដើម្បីងាយស្រួលក្នុងការដាំម្ទេសសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារតេត ក្រោយពេលប្រមូលផលស្រូវរដូវវស្សារួចសម្រេច លោកមាត្រៀមបម្រុងចុះពូជម្ទេស ដោយចែកចេញជា ០២ លើក ដើម្បីជៀសវាងមុខទំនិញកកកុញនៅទីផ្សារ។ ជាមួយផ្ទៃដីផលិតជាង ០,៤ ហិកតា លោកមាដាំមុន ០,៣ ហិកតា សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារតេត។ បន្ទាប់ពីនោះ លោកមាចុះពូជ ០,១ ហិកតាទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្រោយបុណ្យតេត។ បច្ចុប្បន្ននេះ តម្លៃម្ទេស ៣០.០០០ ដុងក្នុងមួយគីឡូក្រាម តាមការប៉ាន់ស្មានអាចចំណេញ ៨០ លានដុងក្នុង ០,១ ហិកតា។

     អាចនិយាយថា ការពង្រីកតួនាទីជាអ្នកឈានមុខនៅតាមភូមិស្រុក បណ្តាសមណស័ក្តិនៃសាសនានៅមូលដ្ឋាន និងអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចបានសកម្មចូលរួមក្នុងបណ្តាសកម្មភាព និងបានបំពេញជាក់ស្តែងក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋាន៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.