• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ពង្រីកកសិកម្មតាមសក្ដានុពល ០៤ អនុតំបន់

16/07/2021 08:31

ដំណាក់កាល ២០២១-២០២៥ ខេត្តត្រាវិញពង្រីកកសិកម្មតាមសក្ដានុពលនៅ ០៤ អនុតំបន់ ដើម្បីទាញយកផលពីសក្តានុពល តម្លាភាពរបស់មូលដ្ឋាននីមួយៗក្នុងខេត្ត។ ស្ថិតលើមូលដ្ឋាននោះ អនុតំបន់ទឹកសាបរួមមានបណ្តាស្រុក៖ កាងឡុង កូវកែ ទីវកឹង និងមួយចំណែកនៅភាគខាងជើងរបស់ស្រុកចូវថាញ់ ថ្កូវ និងសង្កាត់ ឃុំមួយចំនួនរបស់ទីក្រុងត្រាវិញ ខេត្តផ្តុំពង្រីកខ្លាំងក្លាការផលិតស្រូវមុខទំនិញគុណភាពខ្ពស់ ប្រពលវប្បកម្ម ទ្រង់ទ្រាយធំ។ បណ្តាផ្ទៃដីផលិតស្រូវរាត់រាយ ពិបាកចងសម្ព័ន្ធតំបន់ ផ្នែកកសិកម្មចលនាប្រជាជនឲ្យផ្លាស់ប្តូរមកដំណាំផ្សេងឬគួបផ្សំនឹងការចិញ្ចឹមជលផលដើម្បីបង្កើនលទ្ធផល។

ខេត្តក៏ជំរុញទឹកចិត្តឲ្យប្រជាជនកែប្រែ លើកកម្ពស់ បើកទូលាយបណ្តាចម្ការឈើហូបផ្លែពិសេស ដូងក្លាយជាតំបន់ប្រមូលផ្តុំ វប្បកម្ម ទ្រង់ទ្រាយធំ គុណភាពខ្ពស់។ បើកទូលាយទម្រង់ផលិតកសិកម្មគួបផ្សំនឹងការពង្រីកវិស័យទេសចរណ៍ជីវបរិស្ថានចម្ការ ទេសចរណ៍​តំបន់ផ្លូវទឹកនៅបណ្តាស្រុកកាងឡុង កូវកែ និងទីវកឹង។ ទន្ទឹមនឹងនោះ ពង្រីកហ្វូងសត្វចិញ្ចឹមដែលមានព្រៀបដូចជា៖ គោ ជ្រូក ពាហនសត្វតាម​ទិសដៅប្រមូលផ្តុំ សុវត្ថិភាពជីវសាស្រ្ត។ ចិញ្ចឹមបង្កង ត្រីទឹកសាប (សំខាន់គឺចិញ្ចឹមបង្កងសាវទាវ និងត្រីប្រា) ជាពិសេសគឺបើកទូលាយទម្រង់​គួបផ្សំចិញ្ចឹមជលផលក្នុងចម្ការឈើយូរឆ្នាំ។

ទម្រង់ដាំស្រកានាគ។ រូបថត៖ រតនា

ចំពោះអនុតំបន់ទឹកសាប (ភាគច្រើនផ្ទៃដីបណ្តាស្រុកកូវង៉ាង ថ្កូវ និងផ្ទៃដីមួយចំណែករបស់ស្រុកយ្វៀងហាយ ចូវថាញ់ និងទីក្រុងត្រាវិញ) ខេត្តជំរុញមាំផ្លាស់ប្តូរផ្ទៃដីផលិតស្រូវផ្តល់ផលទាបមកដាំដំណាំផ្សេង ឬចិញ្ចឹមជលផល។  ពង្រីកការផលិតស្រូវពិសេស ស្រូវសរីរាង្គ  បណ្តាប្រភេទ​ដំណាំ និងឈើឧស្សាហកម្មខ្លីថ្ងៃ ពង្រីកបណ្តាហ្វូងសត្វចិញ្ចឹមដែលមានព្រៀបដូចជា៖ គោ ជ្រូក ពពែ មាន់ ទា និងបណ្តាពូជសត្វចិញ្ចឹមជលផល​ដែលមានព្រៀប ដូចជា បង្កង បង្កងទឹកភ្លាវ ជាពិសេសគឺពង្រីកខ្លាំងក្លាការចិញ្ចឹមបង្កងប្រពលវប្បកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ភ្ជាប់​ជាមួយអនាម័យបរិស្ថានជីវសាស្រ្ត។

អនុតំបន់ទឹកប្រៃ (ចំណែកផ្ទៃដីខាងត្បូងផ្លូវខេត្តលេខ ៩១៤ តភ្ជាប់ជាមួយសមុទ្រ ស្ថិតនៅក្រៅទំនប់រាំងទឹកប្រៃរបស់គម្រោងការ​ណាមម៉ាំងធិច) ពង្រីកការចិញ្ចឹម ដាំដំណាំ ទាញយកផល និងច្នៃផលិតជលផល។ ការពារ ពង្រឹងនិងពង្រីកបណ្តាតំបន់ព្រៃការពារ​ទឹកប្រៃជន់​លិចគួបផ្សំជាមួយទេសចរណ៍សមុទ្រ។ ទន្ទឹមនឹងនោះ ពង្រីកការចិញ្ចឹមជលផលជីវសាស្រ្ត  តំបន់ព្រៃទឹកប្រៃជន់លិច។ បើកទូលាយបណ្តាទម្រង់៖ ស្រូវ-បង្កង ក្តាម ព្រៃឈើ-បង្កង ​ក្តាម ចិញ្វឹមបង្កងវប្បកម្ម ប្រពលវប្បកម្ម និងផលិតប្រភេទបន្លែបង្កាពិសេសមួយចំនួនដូចជាខ្ទឹមក្រហម ឪឡឹក ដំឡូងជ្វាជប៉ុន។ល។ កន្លែងមួយចំនួនមានលក្ខណៈសមស្រប ទន្ទឹមនឹងនោះពង្រីករបរចិញ្ចឹមពពែ។

ដោយឡែកអនុតំបន់កោះ រួមមានកោះហ្វាមិញ និងឡុងហ្វារបស់ស្រុកចូវថាញ់ បណ្តាកោះរបស់ទីក្រុងត្រាវិញ និងស្រុកកូវង៉ាង ខេត្តពង្រីកការដាំព្រៃការពារ ទប់ស្កាត់ស្រុតបាក់ដី ការពារភោគផលធម្មជាតិតំបន់ច្រកទន្លេ។ មូលដ្ឋានទាំងនេះផ្តុំពង្រីកចិញ្ចឹមជលផលមានព្រៀប ដូចជា៖ ត្រីប្រា បង្កង ក្តាម លៀស គ្រំ។ល។ បើកទូលាយទម្រង់ផលិតស្រូវពិសេស ស្រូវសរីរាង្គ បង្កង-ស្រូវ ជំនាញចិញ្ចឹមបង្កង។

លោកផាមមិញទ្រៀង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹង រយៈពេលខាងមុខ  ផ្នែកកសិកម្មសហការជាមួយបណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធ បណ្តាមូលដ្ឋានជំរុញមាំចងសម្ព័ន្ធតំបន់ក្នុងការពង្រីកការផលិតកសិកម្ម ចាប់តាំងពីផលិតរហូតដល់លក់កសិផល ដើម្បីកសិផលក្នុងខេត្តមានទីផ្សារលក់លំនឹង ពិសេសគឺបណ្តាផលិតផលសំខាន់របស់ខេត្ត។

បច្ចុប្បន្ននេះ តម្លៃដីផលិតដំណាំរបស់ខេត្តក្នុងមួយឆ្នាំសម្រេច ១៣០ លានដុង កើន ១៣,៣ លានដុងបើប្រៀបជាមួយឆ្នាំ ២០១៦។ តម្លៃផលិតដីចិញ្ចឹមជលផលក្នុងមួយឆ្នាំសម្រេច ៣៦០ លានដុងក្នុងមួយហិកតាកើន ១៤៣ លានដុងបើប្រៀបនឹងឆ្នាំ ២០១៦។ ខេត្តដាក់គោលដៅដល់ឆ្នាំ ២០២៥ តម្លៃផលិតគិតជាមធ្យមរបស់ដីដាំដំណាំក្នុងមួយហិកតាសម្រេច ១៤៥ លានដុង និងដីចិញ្ចឹមជលផលក្នុងមួយហិកតាសម្រេច ៣៨០ លានដុង៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.