• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផ្សព្វផ្សាយផែនការផលិតស្រូវអង្ករសរីរាង្គមានយីហោឡុងហ្វា-ហ្វាមិញ

09/11/2021 07:57

ស្ថិតក្នុងខ្លឹមសារនៃគម្រោងការ “កសាងការពារនិងគ្រប់គ្រងយីហោសមូហភាពសម្រាប់ផលិតផលស្រូវ អង្ករសរីរាង្គរបស់ស្រុកចូវថាញ់” កាលពីថ្ងៃទី ២៦ ខែតុលា ​នៅគណៈកម្មាធិការប្រជាជនឃុំឡុងហ្វា ស្រុកចូវថាញ់ មន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្តត្រាវិញ សាខានាយកដ្ឋានគ្រប់គ្រងគុណភាពកសិរុក្ខផលនិងជលផល (មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រាវិញ) ចាត់តាំងផ្សព្វផ្សាយផែនការផលិតស្រូវ អង្ករមានយីហោឡុងហ្វា-ហ្វាមិញ។

 

កសិករប្រមូលផលជលផល។ រូបថត៖ ហ៊ឺវហ្វេ

អញ្ជើញចូលរួមមានលោកថាច់ចៀង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន ឃុំឡុងហ្វា ហ្វាមិញ និងសហករណ៍តៀងថាញ់។

មុនពេលចូលរួមអង្គប្រជុំ ក្រុមប្រតិភូបានទៅពិនិត្យជាក់ស្តែងរួមជាមួយសហករណ៍ តៀងថាញ់នៅនឹងគ្រួសារមួយចំនួនដែលជាសមាជិករបស់សហករណ៍​ចូលរួមអនុវត្តទម្រង់ផលិតស្រូវ អង្ករសរីរាង្គមានយីហោឡុងហ្វា ហ្វាមិញ។

បច្ចុប្បន្ន សហករណ៍កំពុងផលិតលើផ្ទៃដី ៤២ ហិកតា (រដូវស្រូវឆ្នាំ ២០២១-២០២២) ក្នុងនោះ មាន ៣៧​ ហិកតាបានចុះកិច្ចសន្យាជាមួយអាជីវកម្មនិង ០៥ ហិកតា កំពុងបានសហករណ៍ប្រមូលទិញ។ ពេលច្រកចេញមានលំនឹង សហករណ៍នឹងធានាផ្ទៃដីផលិតចូលរួមផ្គត់ផ្គង់បរិមាណផលអង្ករសរីរាង្គដល់បណ្តាភាគីពី ២០០-៣០០ ហិកតា។ តំណាងសហករណ៍បានស្នើឲ្យមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឆាប់ផ្សព្វផ្សាយនិងប្រគល់គំរូ យីហោ ឡូហ្គោ ប័ណ្ណទទួលស្គាល់ យីហោសមូហភាព។ល។ ដើម្បីសហករណ៍ចាប់ផ្តើមអនុវត្តឲ្យស្រូវរដូវឆ្នាំ ២០២១-២០២២។

តាមលោកត្រឹងវ៉ាំងអុកតាម នាយករងមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា គិតមកដល់ចុងខែតុលា ឆ្នាំ ២០២១ អង្គភាពបានអនុវត្តសម្រេចការចុះឈ្មោះយីហោសមូហភាព រួមជាមួយបណ្តាបដាផ្សព្វផ្សាយ ពាណិជ្ជសញ្ញាស្រូវអង្ករសរីរាង្គឡុងហ្វា ហ្វាមិញ។ ក្រោយពេលធ្វើសម្រេចសំណុំបែបបទទទួលស្គាល់ពាណិជ្ជសញ្ញាផលិតផលស្រូវអង្ករ សរីរាង្គឡុងហ្វា ហ្វាមិញនោះនឹងបានខេត្តជំរុញការនាំយកផលិតផលទៅប្រសព្វជាមួយទីផ្សារ តាមរយៈការទំនាក់ទំនងពាណិជ្ជកម្មអេឡិចត្រូនិចរបស់មន្ទីរឧស្សាហពាណិជ្ជកម្ម ជំរុញការផ្សព្វផ្សាយទេសចរណ៍និងជំរុញតាមរយៈផ្សារណាត់ចងសម្ព័ន្ធជាមួយ ទីផ្សារក្នុងការប្រមូលទិញផលិតផលជាមួយបណ្តាខេត្ត ទីក្រុងក្នុងប្រទេស និងបណ្តាទីផ្សារណាត់តាំងពិព័រណ៍។ល៕                      

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.