09/10/2020 08:56
លោកយីវហ៊ុងថាំង សមាជិកគណៈអចិន្រៃ្តយ៍បក្សស្រុក អនុប្រធានគណៈកម្មាធិការប្រជា ជនស្រុកកូវកែបានឲ្យដឹង៖ អាស្រាយជះឥទ្ធិពលការរាំងស្ងួត ជ្រាបជាតិជូរប្រៃ ជំងឺប៉េស្ដ ជ្រូកអាហ្រ្វិក និងជំងឺកូវីដ-១៩ ក៏បានធើ្វឲ្យឥទ្ធិពលដល់ការផលិត និងការលក់មុខទំនិញកសិផលរបស់ប្រជាកសិករ។
ដើម្បីបំពេញបន្ថែមតម្លៃដែលស្រុតចុះនោះ ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២០ ស្រុកនឹងផ្តុំកម្លាំងចង្អុលការនិងផ្សព្វផ្សាយវិធីសាស្រ្ដព្រមៗគ្នាជាច្រើនដូចជា កែទម្រង់ផែនការផលិត កសិកម្មនិងជលផលឆ្នាំ ២០២០បើកទូលាយផ្ទៃដីដាំដំណាំ ឈើហូបផ្លែនៅលើបណ្តាផ្ទៃចម្ការ ផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប ដីផ្នោរខ្សាច់ ពង្រីកហ្វូងគោ សាច់បងើ្កនការផ្សព្វផ្សាយ អនុវត្តបណ្តាគម្រោងការវិនិយោគចិញ្ចឹមគោឧបត្ថម្ភដល់គ្រួសារក្រីក្រ ជិតក្រ កោះហៅអាជីវកម្មកសាងកន្សោមតម្លៃសហការរកទីផ្សារលក់គោសាច់ ដល់ចុងឆ្នាំសម្រេច ២០.១០០ ក្បាល កើន ៣.២៨៩ ក្បាលបើប្រៀបនឹងផែនការ។ ពង្រីកការចិញ្ចឹមបសុសត្វតាមទិស ដៅកសិដ្ឋាន ឧស្សាហកម្មនិងចិញ្ចឹមព្រលែងសុវត្ថិភាពជីវសាស្រ្ត ពង្រីកបណ្តាពូជមាន់ស្រែ ទាគុណភាពខ្ពស់ សម្រេច ៩១០.០០០ ក្បាល សម្រេចលើស ៩០.០០០ ក្បាលបើប្រៀបនឹងផែនការ។ល។
តាមការព្យាករណ៍បណ្តាខែចុងឆ្នាំលក្ខណៈផលិតមានការងាយស្រួល តម្លៃមុខទំនិញកសិ ផលមួយចំនួន ដូចជាចិញ្ចឹមសត្វកើនខ្ពស់។ អាស្រ័យហេតុនោះ មូលដ្ឋានអនុវត្តសម្រេចនិងសម្រេចលើសតម្លៃខាតបង់ក្នុងវិស័យកសិកម្ម ក្នុងពេលកន្លង សមត្ថភាពបំពេញបន្ថែមតម្លៃផលិតដែលត្រូវខាតបង់របស់ផ្នែកសម្រេចពី ៣០២,៦ ពាន់លានដុង។
យោងលើមូលដ្ឋាននោះ សរុបតម្លៃដែលត្រូវខាត និងថយចុះតាមការប៉ាន់ស្មានជាង ២៧៥,២ ពាន់លានដុង ក្នុងនោះ តម្លៃផលិតថយចុះ ដូចជាដាំដុះបច្ចុប្បន្ន ១៤០ ពាន់ លានដុង (បរិ មាណផលស្រូវត្រូវខាតជាង ៣០% បន្ថយគុណភាពនិងចុះពូជមិនសម្រេចតាមផែនការថយចុះ ៣០.៦៦៤ តោន ស្មើ ១៤០ លានដុង) តម្លៃផលិតផ្នែកជលផលខាត ៨៤,៦ ពាន់លានដុង អាស្រ័យផ្ទៃដីចិញ្ចឹមត្រីប្រាមិនសម្រេច(ថយចុះ ៦,០៧ ហិកតា បើប្រៀបជាមួយនឹងផែនការ ស្មើនឹងបរិមាណ ៥.១៩៣ តោន) តម្លៃផលិតផែ្នកចិញ្ចឹមសត្វខាត ៥០,៦ ពាន់លានដុង អាស្រ័យបរិមាណផលជ្រូកមិនសម្រេច (ថយចុះ ១៨.២៥៩ ក្បាល បើប្រៀបនឹងផែនការ ថយចុះ ១.៦៤៣,៣១ តោន) ៕
ប្រែសម្រួលៈ ថាច់ហៀង
កសិករប្រមូលផលដូង។ រូបថត៖ រតនា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។