• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផ្លែហ្គឹកជាដំណាំផ្ដល់ប្រាក់ចំណូលខ្ពស់

01/11/2022 14:26

តម្លៃផ្លែហ្គឹកបច្ចុប្បន្ន ដែលបានបណ្ដាមូលដ្ឋាន និងអាជីវកម្មប្រមូលទិញដោយកម្រិតលំនឹងបង្គួរក្នុងមួយគីឡូក្រាមពី ៨.០០០ - ៩.០០០ ដុង ពេលខ្លះឡើងដល់ ១៥.០០០ ដុងក្នុងមួយគីឡូក្រាម។ នេះជាដំណាំដែលសមស្របនឹងបណ្ដាតំបន់ដីដែលទើបឡើងជាចម្ការឬក៏ដីផ្នោរ ដីខ្សាច់នៅជុំវិញផ្ទះ។ល។ ក្រោយពេលដាំបានពី ៨-១០ ខែ ហ្គឹកចាប់ផ្ដើមផ្តល់ផ្លែ។

             លោកថាច់ស៊ុង នៅភូមិលេខ ២ ឃុំផុងភូ ស្រុកកូវកែបានឲ្យដឹងថា៖ គ្រួសារខ្ញុំមានដីស្រែកែប្រែឡើងជាចម្ការដូងបាន ០២ កុង។ ក្នុងរយៈពេល ០៣ ឆ្នាំដំបូង គ្រួសារឆ្លៀតដាំហ្គឹកបាន ៦០ ទង។ បច្ចុប្បន្ននេះ ក្នុងមួយខែៗ គ្រួសារខ្ញុំប្រមូលផលបាន ០៤ លើក ក្នុងមួយលើកៗគិតជាមធ្យមប្រមូលផលបានពី ១០០ - ១២០ គីឡូក្រាម ហើយលក់ជាមួយតម្លៃក្នុងមួយគីឡូក្រាម ៩.០០០ដុង ។ អាស្រ័យការដាំហ្គឹក ចំណាយតែដើមទុនដំបូងសម្រាប់ធ្វើទ្រើង (ពី ០៦ - ០៧ លានដុងក្នុង ០១ កុង) រយៈពេលទទួលផល ០៥ ឆ្នាំ ហើយក្នុងមួយឆ្នាំលោកថាច់ស៊ុងប្រមូលប្រាក់បានជាង ២៥ លានដុង។

លោកថាច់ស៊ុង កំពុងជួសជុលឡើងវិញទ្រើងហ្គឹក។ រូបថត៖ ហ៊ឺវហ្វេ

            បច្ចុប្បន្ន  ហ្គឹកបានដាំច្រើននៅបណ្ដាឃុំ៖ ផុងភូ ហ្វាអឹង ហ្វាតឹង (កូវកែ) ឃុំបិញភូ ភឿងថាញ់ (កាងឡុង) និងនៅឃុំ​មួយចំនួន​នៃ​ស្រុក​ចូវថាញ់ និង​កូវង៉ាង ជាមួយ​ផ្ទៃដី​ជិត​ ៦០ ​ហិ​កតា​។ ក្នុង​នោះ​ ច្រើនបំផុតនៅ​ស្រុកកូវកែ​ជិត ៤៥ ហិកតា។

            តាមថ្នាក់ដឹកនាំការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែ៖ ឆ្លងតាមរយៈគម្រោងការ "ឧប្ថម្ភពង្រីកការដាំហ្គឹក និងឆ្លាស់ ជីរណារក្រោមទ្រើងហ្គឹកតាមទិសដៅកសិកម្មស្អាត ភ្ជាប់ជាមួយនឹងកន្សោមតម្លៃ ភ្ជាប់ការផលិតជាមួយនឹងការលក់ផលិតផល" ទ្រង់ទ្រាយអន្តរឃុំ (ឃុំផុងភូ និងហ្វាអឹង) បានវិនិយោគផ្សព្វផ្សាយដាំនៅឆ្នាំ ២០២១។ នេះជាគម្រោងការដើម្បីជួយដល់គ្រួសារ​ដែលមានផ្ទៃដីផលិតស្រូវមិនសូវបានផល មានតម្រូវការបង្វែរមកដំណាំផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិត និងបង្កើនប្រភពចំណូល ជាមួយផ្ទៃដី ២០ ហិកតា (ឃុំផុងភូមាន ២៩ គ្រួសារដាំលើផ្ទៃដី ៦,៨ ហិកតា ឃុំហ្វាអឹងមាន ៤៣ គ្រួសារដាំបាន ១៣.២ ហិកតា)។

            តាមប្រសាសន៍របស់លោកឡឺញ៉ឹកត្រឿង ភូមិយ៉ុងឡើង ឃុំហ្វាអឹង ស្រុកកូវកែ​បាន​ឱ្យដឹងថា៖ ដើម្បីដាំហ្គឹកទទួលបានទិន្នផលខ្ពស់ កាត់បន្ថយការបំផ្លាញនៃ​សត្វ​ល្អិត។ល។អ្នកដាំ ត្រូវធ្វើអនាម័យទ្រើងហ្គឹក និងវិនិច្ឆ័យឲ្យអស់ផ្លែដែលខូចជ្រុះ។ ចំពោះបង្គោលធ្វើទ្រើងឲ្យហ្គឹកត្រូវរឹងមាំ (អាចប្រើសសរថ្មឬសសរបេតុង) មិនគប្បី​ប្រើប្រាស់បង្គោលឫស្សី ពីព្រោះក្នុងដំណាក់កាលនៃការលូតលាស់របស់ហ្គឹក និង​ផ្លែវានឹងធ្វើឲ្យទ្រើងងាយបាក់រលំឬទ្រេត។ល។ ទិន្នផលគិតជាមធ្យមចំពោះផ្ទៃដី​សម្រាប់ដាំតែហ្គឹកមួយមុខ (កម្រិតដាំពី ១.០០០ - ១.២០០ គល់ក្នុងមួយហិកតា) អាចផ្ដល់ផលបានពី ៣០-៣៥ តោនក្នុងមួយហិកតាក្នុងមួយឆ្នាំ។ ចំពោះផ្ទៃដីដាំឆ្លាស់ជាមួយដំណាំផ្សេង (ពី ៤៥០ - ៥០០ គល់ក្នុងមួយហិកតា) អាចប្រមូលផលបានពី១៥ - ១៧ តោនក្នុងមួយហិកតា ក្នុង​នោះ ​ប្រាក់ចំណាយសម្រាប់ទិញថ្នាំការពាររុក្ខជាតិ និង​ជី​​ប្រមាណ ០៥% នៃ​ប្រាក់ចំណូល​រួម។

ឈ្មួញប្រមូលទិញផ្លែហ្គឹក។ រូបថត៖ ហ៊ឺវហ្វេ

            បានដឹងថា បច្ចុប្បន្ននេះ ផ្លែហ្គឹកនៅតំបន់ស្រុកកូវកែបានប្រមូលទិញច្រើនតាមរយៈក្រុមហ៊ុនឯកជនទំនួលខុសត្រូវមានកំណត់ពាណិជ្ជកម្ម‑សេវាកម្មទ្រុកឡាង (កឹងធើ) និងសហករណ៍កសិកម្មវៀតថាញ់ (ឃុំហ្វាអឹង ស្រុកកូវកែ)។

            និយាយអំពីទម្រង់ចងសម្ព័ន្ធក្នុងការផលិតសម្រាប់ប្រជាជននៅលើភូមិសាស្រ្តឃុំលោកគាងតាំ នាយកបញ្ជាការសហករណ៍កសិកម្មវៀតថាញ់មានប្រសាសន៍ថា៖ក្រៅពីគម្រោងការ ឧប្ថម្ភពង្រីកការដាំហ្គឹកដែលអនុវត្តដោយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកនៅឆ្នាំ ២០២១ កាលពីឆ្នាំ ២០១៩ សហករណ៍ក៏បានចូលរួមតាមរយៈការឧប្ថម្ភគម្រោងការសម្របសម្រួលនឹងការប្រែប្រួលនៃធាតុអាកាសនៅតំបន់វាលរាបទន្លេគឺវឡុង ខេត្តត្រាវិញ (AMD ត្រាវិញ) បានវិនិយោគទុនឲ្យ ១០០ គ្រួសារដាំ ២០ ហិកតា។ដូច្នេះហើយ បច្ចុប្បន្ននេះ នៅឃុំហ្វាអឹងមានផ្ទៃដីដាំហ្គឹក  ៣៥ ហិកតា ហើយបានសហករណ៍ប្រមូលទិញ គិតជាមធ្យមក្នុងមួយខែៗ ទិញផ្លែហ្គឹកពី ០៧-០៨ តោន។ ជាមួយនឹងតម្លៃហ្គឹកបច្ចុប្បន្ន ក្នុងមួយឆ្នាំៗ មាមីងកសិករដាំហ្គឹកទទួលបានប្រាក់ចំណូលពី ២០០-២៥០ លានដុងក្នុងមួយហិកតា៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.