17/08/2021 08:56
កសិករប្រមូលផលត្របែក ។ រូបថត៖ ហឺវហ្វេ
តាមការស្ថិតិរបស់ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែ៖ បច្ចុប្បន្ន សរុបផ្ទៃចម្ការក្រូចពោធិ៍សាតនៅមូលដ្ឋានមាន ២.០០០ ហិកតា និងចម្ការត្របែកជិត ៥០០ ហិកតា ដាំឆ្លាស់ក្នុងចម្ការដូង ចម្ការស្វាយ។ល។ ក្នុងមួយហិកតាក្រូចពោធិ៍សាតផ្តល់ទិន្នផលពី ៧០ -៨០ តោន ក្នុងមួយឆ្នាំ ត្របែកផ្ដល់ទិន្នផលពី ១០០-១០៥ តោនក្នុងមួយឆ្នាំ។
ឃុំថាញ់ភូ ជាមូលដ្ឋានមានចម្ការក្រូចពោធិ៍សាតច្រើនបំផុតរបស់ស្រុក ប្រមាណជិត ៩០០ ហិកតា ក្នុងនោះ មាន ៥០០ ហិកតា កំពុងអំណោយផល។ លោក ង៉ូវុាំងស៊ើង ប្រធានគណៈ កម្មាធិការប្រជាជនឃុំថាញ់ភូឲ្យដឹង៖ បច្ចុប្បន្ននេះ ទូទាំឃុំមានក្រូចពោធិ៍សាតប្រមាណ ៤០០ តោនកំពុងស្ថិតក្នុងដំណាក់កាលប្រមូលផល បានឈ្មួញទិញក្នុងមួយគីឡូក្រាមជាមួយតម្លៃ ពី ១៤.០០០ ដល់ ១៦.០០០ ដុង ។ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ តម្លៃលក់ចេញលំនឹង និងបានមូលដ្ឋានបង្កលក្ខណៈងាយស្រួលឲ្យឈ្មួញមកប្រមូលទិញក្រូចក៏ដូចជាពលករប្រមូលផលក្រូចជាអ្នកនៅមូលដ្ឋានដទៃមកគោ រពតាមសេចក្តីប្រកាសព្រមានរបស់ផ្នែកសុខាភិបាល អំពីការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
អ្នកចម្ការ កាវធីធូធ្វី នៅភូមិហ្វាអាង ឃុំអាងភូតឹង មានចម្ការត្របែកជាង ០,៣ ហិកតាឲ្យដឹងថា៖ នៅពេលតម្លៃទាបបំផុតក៏ជាង ៤.៥០០ ដុងក្នុងមួយគីឡូក្រាម (កណ្តាលខែកក្កដា ឆ្នាំ ២០២១) ហេតុដូច្នោះ បច្ចុប្បន្ននេះ តម្លៃត្របែកកើនឡើងវិញ ចំនួនត្របែកមិនគ្រប់ផ្គត់ផ្គង់ទីផ្សារផង។ បច្ចុប្បន្ននេះ តម្លៃផ្លែត្របែកបានឈ្មួញប្រមូលទិញនៅនឹងចម្ការក្នុងមួយគីឡូក្រាមពី ៧.០០០-៧.៥០០ ដុង។ត្របែក ០,១ ហិកតា គ្រួសារទទួលបានប្រភពចំណូលជាង ៤០ លានដុង៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។