• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផលិតស្រូវរដូវវស្សាកសិករជួបលំបាកពេលតម្លៃជីកើនខ្ពស់

23/11/2021 08:29

ផលិតស្រូវរដូវវស្សាត្រូវរងឥទ្ធិពលដោយ កត្តាជាច្រើនអំពីអាកាសធាតុ អាសន្នជំងឺ នៅលើស្រូវបណ្តាលឱ្យក​សិករត្រូវចំណាយប្រាក់ច្រើនក្នុងដំណាក់កាលផលិត។ រដូវស្រូវវស្សាឆ្នាំនេះ កសិករមិនត្រឹមតែជួបប្រទះបណ្តាកត្តាខាងលើ ទាំងតម្លៃជីក៏កើនឡើង ធ្វើឱ្យកសិករកាន់តែជួបការលំបាកច្រើនជាងទៀត។

កសិករប្រមូលផលស្រូវជាមួយទិន្នផលមិនទៀងទាត់ ប៉ុន្តែតម្លៃជី ថ្នាំការពាររុក្ខជាតិកើនខ្ពស់។

បង ថាច់ធី នៅភូមិបាតីសេ(ស្លែងចាស់) ឃុំតឹបស៊ើង ស្រុកថ្កូវ បានចែករំលែក៖ រដូវស្រូវវស្សាឆ្នាំនេះ គ្រួសារផលិតពូជស្រូវ OM ១៨ ចំនួន ២ ហិកតា។ បច្ចុប្បន្នឈានដល់ដំណាក់កាលប្រមូលផល។ ប្រៀបជាមួយបណ្តារដូវស្រូវមុនៗ បើគិតដល់ដំណាក់កាលត្រៀមប្រមូលផល ជាដំណាក់កាលលែងប្រើប្រាស់ជី ថ្នាំការពាររុក្ខជាតិហើយចំណាយច្រើនបំផុតពី ២៧‑២៨ លានដុងប៉ុណ្ណោះ។ ក្នុងរដូវស្រូវវស្សាឆ្នាំនេះ តម្លៃជីក៏កើន ថ្នាំការពាររុក្ខជាតិក៏កើន គិតមកទល់ពេលនេះក្នុងបញ្ជីតាមដានប្រាក់ចំណាយក្នុងការផលិតរបស់គ្រួសារខ្ញុំគិតត្រួសៗទៅជិត ៤០ លានដុង។ ក្នុងរដូវមុន ជីអ៊ុយរេប្រភេទមានទម្ងន់មួយការុង ៥០ គីឡូក្រាម​មានតម្លៃប្រមាណតែ ៦០០.០០០ ដុងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នកើនឡើងជាង ៩០០.០០០ ដុង ហើយតម្លៃបណ្តាប្រភេទជីដទៃៗទៀតក៏កើនប្រហាក់ប្រហែលដែរ។ កាលពីមុនស្រូវមួយកុងបាញ់ថ្នាំម្ដងចំណាយប្រាក់ច្រើនបំផុតតែប្រមាណ ៤០.០០០ ដុង បច្ចុប្បន្នកើនឡើងដល់ ៧០.០០០ ដុង។ ក្នុងដំណាក់កាលផលិតស្រូវ កសិករប្រើជីតិចបំផុតពី ៤‑៥ លើក។ ជាក់ស្ដែងគឺដំណាក់កាលស្រូវបានប្រមាណ ៧‑៨ ថ្ងៃចាប់ផ្តើមបាចជីលើកដំបូង។ ពេលស្រូវបានប្រមាណ ១៨‑២០ ថ្ងៃបាចលើកទី ២ ក្រោយពេលឆ្លូករួច ស្រូវបានប្រមាណ ២៦‑២៨ ថ្ងៃចាប់ផ្តើមបាចជីលើកទី ៣។ លុះដល់ស្រូវបានប្រមាណ ៤៥‑៥០ ថ្ងៃ បាចយកបង្ហើម (បាចលើកទី ៤)។ ជាមួយរបៀបបាចជីខាងលើ គិតត្រួសៗ ជាមួយផ្ទៃដី ១.០០០ ម៉ែត្រក្រឡា ត្រូវបាចជីលើកដំបូងដល់លើកបាចយកបង្ហើមជាង ៣០ គីឡូក្រាម។ នេះមិនទាន់គិតដល់ការចំណាយសម្រាប់ថ្នាំការពាររុក្ខជាតិនៅដំណាក់កាលស្រូវនីមួយៗផង។ អាស្រ័យហេតុនោះ តម្លៃជីស្ថិតនៅកម្រិតល្មមកសិករមានអារម្មណ៍រីករាយ បើសិនកើនខ្ពស់ពេកដូចសព្វថ្ងៃ នរណាក៏ព្រួយបារម្ភព្រោះគិតឃើញថានឹងត្រូវខាតទុនក្នុងការផលិតស្រូវរដូវវស្សានេះ។

អ្នកស្រី ថាច់ធីសាមី ម្ចាស់ដេប៉ូសម្ភារកសិកម្ម នៅឃុំភឿកហ៊ឹង ស្រុកថ្កូវបានឱ្យដឹង៖ គិតមកទល់ពេលនេះតម្លៃជី ថ្នាំការពាររុក្ខជាតិ កើនឡើងតាមការលាតត្រដាងរបស់ប្រជាកសិករគឺជាការ​ពិត។ ចំពោះដេប៉ូខ្ញុំ ដោយអាស្រ័យបង្កបានប្រជាប្រិយភាព និងបម្រើការត្រឹមត្រូវចំពោះអតិថិជន ទើបដេប៉ូយើងខ្ញុំកាន់តែបើកទូលាយភូមិសាស្រ្តធ្វើអាជីវកម្ម គាប់ជួនមានប្រជាកសិករបណ្តាឃុំ តឹបស៊ើង តឹងស៊ើង អាង ក្វាហ៊ឺវ។ល។ ក៏មករកដេប៉ូខ្ញុំ។ ជាមួយនឹងតម្លៃដូចសព្វ​ខែ អាស្រ័យដេប៉ូថ្នាក់លើបង្កើនតម្លៃ ដេប៉ូខ្ញុំត្រូវលក់ដោយតម្លៃខ្ពស់ជាង​ដែរ។  ខ្ញុំក៏មានបំណងឱ្យរដ្ឋមានវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងតម្លៃឲ្យបានល្អ​ដើម្បីសមស្របជាមួយទឹកចិត្តមាមីងប្រជាកសិករ ។

លោក​ ហាវ៉ាំងញ៉ាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបសុើងបានឱ្យដឹង​ថា៖ ជីវភាពប្រជាជនភាគច្រើនពឹងទៅលើរបរកសិកម្ម បើសិនតម្លៃកសិកម្មកើនឡើងនោះ​តម្លៃផលិតរបស់មាមីងក៏បានកើនឡើង ជីវភាពរបស់មាមីងបានកែលម្អជាង។ ប៉ុន្តែបច្ចុប្បន្ន តម្លៃជី ថ្នាំការពាររុក្ខជាតិកើនខ្ពស់ ប៉ុន្តែតម្លៃផលិតផលមាមីងធ្លាក់ចុះទាបធ្វើឱ្យពិបាកដល់អ្នកស្រែចម្ការ។  យើងខ្ញុំស្នើដល់ផ្នែកពាក់ព័ន្ធប្រញាប់មានវិធានការដើម្បីជួយប្រជាកសិករបន្ថយការលំបាក មានលក្ខណៈផលិតស្រូវរដូវខាងមុខទៀត៕            

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.