• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផលិតផលប្រណីតប្រហិតផ្កាណាំធ្វី

16/11/2020 19:48

ឆ្នាំ ២០១៩ ប្រហិតផ្កាណាំធ្វីបានទទួលស្គាល់ជាផលិត ផល OCOP ផ្កាយ ៤ ចំណាត់ថ្នាក់ខេត្ត និងនៅទាំងបានអ្នកប្រើប្រាស់ជ្រើសរើសជា “មុខទំនិញវៀតណាមគុណភាពខ្ពស់”។

ផលិតផលប្រហិតណាំធ្វី។

        ក្រោយរយៈកាលយូរឆ្នាំ លោកយាយណាំធ្វី ធ្វើការស៊ីឈ្នួលឲ្យមូលដ្ឋានផលិតប្រហិតនៅភូមិឡុងបិញ(បេ) សង្កាត់ទី ៤ ទីក្រុងត្រាវិញ ដល់ឆ្នាំ ១៩៩៩ មូលដ្ឋានផលិតប្រហិតណាំធ្វីក៏ចាប់ផ្តើមបង្កបង្កើតឡើងដោយឡែក។ បើកមូលដ្ឋានផលិតដើម្បីឲ្យមនុស្សក្នុងផ្ទះមានការងារធ្វើ មិនចាំបាច់ទៅធ្វើការស៊ីឈ្នួល ទន្ទឹមនឹងនោះម្ចាស់ការធ្វើអាជីវកម្ម។ នេះជាទង្វើមួយក្នុងបណ្ដាទង្វើជួយឲ្យលោកយាយណាំធ្វីសម្រេចចិត្តផលិតបណ្តាផលិតផលភ្ជាប់ដោយឈ្មោះរបស់ខ្លួន  គឺប្រហិតណាំធ្វី។

      បណ្តាថ្ងៃដំបូង ទើបចាប់ផ្តើមប្រកបមុខរបរ ជាមូលដ្ឋានតូចតាច ផលិតផលធម្មតា ម្ល៉ោះហើយប្រហិតណាំធ្វីក៏ត្រូវភាន់ច្រឡំជាមួយបណ្តាមុខទំនិញប្រហិតផ្សេង។ តាមខ្ញុំ ត្រាវិញជាតំបន់ល្បីល្បាញបង្គួរអំពីរបរផលិតប្រហិត។ “របរបង្រៀនរបរ” មីងង្វៀងធីទ្រុកឡង ម្ចាស់មូលដ្ឋានផលិតប្រហិតណាំធ្វីបានឲ្យដឹង៖ ផ្តើមពីមុខម្ហូបប្រហិតផ្កា ៥ ពណ៌អាស្រ័យបណ្តាអ្នកចម្អិននៅជនបទប៉ិនប្រសប់យកស៊ុតចៀនឲ្យលឿងជាបន្ទះរួចមូរជុំវិញប្រហិតតុបតែងបន្ថែមពណ៌របស់បន្លែ មើមឈើដើម្បីមើលសមភ្នែក។ល។ ផ្តើមពីនោះ មូលដ្ឋានណាំធ្វីបានយកមកមូលដ្ឋានផលិតប្រហិតរបស់គ្រួសារ រួចស្វែងយល់និងច្នៃជាប្រហិតផ្កាដោយរូបភាពថ្មីៗ។ អាស្រ័យហេតុនោះបានជាមុខម្ហូបឆ្ងាញ់តំបន់ជនបទនោះមានមុខនៅទីផ្សារទំនើប និងបានអតិថិជនទាំងចតុទិសចូលចិត្ត។

          ប្រហិតផ្ការបស់មូលដ្ឋានណាំធ្វីពេលចិតជាចំណិតនឹងធ្វើឲ្យអ្នកបរិភោគមានអារម្មណ៍ជក់ចិត្ត។ ដំបូង ផ្តើពីមជ្ឈមណ្ឌលរបស់ចំណិតប្រហិត គឺបណ្តូលផ្កា អ្នកបរិភោគមានអារម្មណ៍ថាឆ្ងាញ់ពិសារនៃចំណែកពណ៌ក្រហមរបស់ពងទាប្រៃ។ បន្ទាប់មកដល់ចំណិតស្បែកជ្រូកស្វិតស្រួយគួបផ្សំនឹងរសក្លិនក្រអូបសាច់ប្រហិតបុកចិញ្ច្រាំម៉ត់លាយជាមួយម្រេចហឺរឆួល។

          ផលិតបានមួយរយៈពេល មូលដ្ឋានណាំធ្វីដាក់ចេញមេរៀនពិបាក។ នោះជាវិធីសាស្រ្តយ៉ាងចាំបាច់សម្រាប់អ្នកប្រកបរបរយុតិ្តធម៌។ ជាពិសេស ក្នុងពេលនោះមានមូលដ្ឋានផលិតប្រហិតជាច្រើនប្រើប្រាស់ជាតិការពារ ហាងថែបានពិនិត្យឃើញ និងត្រូវបដិសេធន៍។ ប្តេជ្ញាផ្លាស់ប្តូរបច្ចេកវិទ្យា លោកយាយណាំធ្វីឲ្យកូនប្រុសទៅរៀនរបៀបច្នៃផលិតប្រហិតដោយបច្ចេកវិទ្យាថ្មី។ ក្រោយមក យាយបានបុលទុនវិនិយោគទិញឧបករណ៍ ម៉ាស៊ីន បើកទូលាយមូលដ្ឋានផលិត។ គិតមកទល់ពេលនេះ ផលិតផលប្រហិតផ្កាអាស្រ័យមូលដ្ឋានណាំធ្វីផលិតសម្រេចទិន្នផលជាង ២០០ តោនក្នុងមួយឆ្នាំ។ ជាពិសេស ក្រៅពីបានទទួលស្គាល់ជាផលិតផលឧស្សាហកម្មជនបទឆ្នើម ឆ្នាំ ២០១៩ បានទទួលស្គាល់ជាផលិត ផល OCOP ផ្កាយ ៤ ចំណាត់ថ្នាក់ខេត្ត ប្រហិតផ្កាណាំធ្វីនៅទាំងបានអ្នកប្រើប្រាស់ជ្រើសរើសជា “មុខទំនិញវៀតណាមគុណភាពខ្ពស់”។ ក្រៅពីនោះ មូលដ្ឋាននៅមានផលិតផលជាច្រើនទៀត ដូចជាប្រហិតរូបត្រី patê មូរស៊ុត។ល។

         មីងង្វៀងធីទ្រុកឡង បានឲ្យដឹងបន្ថែម៖ មូលដ្ឋានរបស់យាយមិនផលិតប្រហិតថ្មីទាំងស្រុងទេ គឺគ្រាន់តែធ្វើឲ្យមុខម្ហូបពិសេសនេះមានប្រជាប្រិយកាន់តែងាយស្រួល និងបានមនុស្សជាច្រើនដឹងឮ។ ពីព្រោះតាមគាត់ បណ្តាបទពិសោធន៍ក្នុងប្រជាប្រិយនោះយើងចេះច្នៃដើម្បីពង្រីកយ៉ាងសមស្រប។

         បច្ចុប្បន្ននេះ គិតជាមធ្យមក្នុងមួយថ្ងៃៗមូលដ្ឋានណាំធ្វីផលិតប្រហិតគ្រប់ប្រភេទសម្រេចជាង ០២ តោន។ ក្រៅពីមូលដ្ឋាននេះ បច្ចុប្បន្ននៅមានបណ្តាមូលដ្ឋានដទៃក្នុងតំបន់ និងបណ្តាខេត្តផ្សេងក៏ចាប់ផ្តើមរៀនសូត្រធ្វើតាមពីទម្រង់ “រកស៊ីមានបាន” របស់លោកយាយណាំធ្វី៕           

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.