• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផលិតដំណាំរដូវភ្លៀង៖កសិករគប្បីទប់ទល់ និងបង្ការទឹកលិច

25/05/2021 09:56

សំណេះសំណាលជាមួយយើងខ្ញុំ លោកដាំងថាញ់តឹម នាយកស្ថានីយព្យាករណ៍ ឧតុនិយមជលសាស្ត្រខេត្តបានឲ្យដឹង៖ បច្ចុប្បន្នឈានចូលរដូវភ្លៀង (ចាប់ពីថ្ងៃទី ១៤ មេសា ឆ្នាំ ២០២១) អាស្រ័យដោយភ្លៀងដើមរដូវមានខ្យល់ព្យុះច្រើន និងផ្លេក បន្ទោររន្ទះផង ហេតុនោះពេលកសិករចេញទៅវាលស្រែគប្បីយកចិត្តទុកដាក់ដល់ខ្យល់ព្យុះ ផ្លេកបន្ទោររន្ទះ មិនត្រូវជ្រកក្រោមដើមឈើធំខ្ពស់នៅវាលស្រែ។ ក្នុងការផលិតកសិកម្ម ចំពោះបណ្តាតំបន់ដីទំនាប នឹងត្រូវលិចទឹក ម៉្លោះហើយគប្បី ម្ចាស់ការជីកស្តារផ្លូវទឹក ក្រោយពេលមេឃក្ដៅរាំងស្ងួត។ល។

            ក្នុងការផលិតកសិកម្មនាពេលបច្ចុប្បន្ន បណ្តាផ្ទៃដីផលិតដំណាំភាគច្រើនដូចជា ឪឡឹក ល្ពៅចុះពូជក្នុងជើងស្រែ (រដូវសម្រក) នៅបណ្តាស្រុកកូវង៉ាង និងយ្វៀងហាយ នឹងត្រូវជះឥទ្ធិពលអាស្រ័យភ្លៀងដើមឆ្នាំ បណ្តាលឱ្យបណ្តាផ្ទៃដីដាំដំណាំភាគច្រើនជាតំបន់ទំនាប ​ប្រព័ន្ធបង្ហូតទឹកយឺត។ គិតដល់ចុងខែមេសា ឆ្នាំ ២០២១ ក្នុងទូទាំងខេត្តចុះពូជដំណាំបានជាង ២៦.៤០៤ ហិកតា ភាគច្រើនគឺពោត ២.១០៤ ហិកតា ដំឡូងជ្វា ២៧៥,៨ ហិកតា​ ដំឡូងមី ២៦៨ ហិកតា​ ដំណាំធញ្ញជាតិផ្សេងៗ  ១៧៥ ហិកតា​ ដំណាំគ្រប់ប្រភេទ ១៥.០០០ ហិកតា សណ្តែកដី ៣.៥០០ ហិកតា។ល។ ផ្ទៃដីប្រមូលផលបាន ១៦.០០០ ហិកតា។​ ស្រូវរដូវដើមឆ្នាំ ២០២១ ចុះពូជបាន ១២.៧៨៩ ហិកតា សម្រេច ១៧,២៨% នៃផែនការ រដូវស្រូវសម្រកប្រមូលផលបាន ៥៦.០៨០ ហិកតា ​ស្រូបយកអត្រា ៩៣,៨៨% នៃផ្ទៃដីចុះពូជ​ ទិន្នផលគិតជាមធ្យមក្នុងមួយហិកតាសម្រេចបាន ៦,៦ តោន (ប្រៀបជាមួយនឹងពេលជាមួយគ្នា នៃឆ្នាំកន្លងក្នុងមួយហិកតាកើនជាង ១,៧២ តោន)។

កសិករកំពុងថែដំណាំ។ រូបថត៖ ហ៊ឺវហ្វេ

          តាមប្រសាសន៍លោកត្រាងតឹង នាយកសាខានាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិស្ថិតក្រោមឱវាទមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ៖ បច្ចុប្បន្នឈានចូលរដូវភ្លៀង ចំពោះដំណាំមួយចំនួន ដូចជាឈើហូបផ្លែ និងផលិតស្រូវមានការងាយស្រួល ដើម្បីកសិករផ្តុំកម្លាំងវិនិច្ឆ័យ និងស្តារឡើងវិញជាតិបំប៉នឲ្យដំណាំ ជាពេលដើម្បីយកទឹកសាបនិងជម្រះជាតិជូរប្រៃក្នុងវាលស្រែ ដើម្បីបម្រើការផលិត និងជីវភាពប្រជាជន។ ថ្វីត្បិតដូច្នោះក្ដី នេះក៏ជាការលំបាកចំពោះដំណាំមួយចំនួនកំពុងស្ថិតក្នុងដំណាក់កាលចេញផ្កា ផ្លែ ងាយជះឥទ្ធិពលដូច ជាឪឡឹក និងពោត។ រយៈកាលធន់នឹងទឹកលិចរបស់ដំណាំនេះតែប្រមាណ ០១ ថ្ងៃ ​ប្រសិនជាមិនបង្ហូតទឹកបានទាន់ពេលទេនោះ​ ដំណាំនឹងត្រូវងាប់ដើម។ ហេតុនោះកសិករគប្បីអនុវត្ត ល្អការបង្ការទប់ស្កាត់ទឹកលិចដោយអន្លើ បង្ហូតផ្លូវទឹក និងភាគច្រើនផ្ទៃដីដាំដំណាំក្នុងរដូវសម្រក ច្រើនបានផលិតនៅក្នុងជើងស្រែទំនាប។ល។

          កត់សម្គាល់អំពីការជះឥទ្ធិពល អាស្រ័យដោយភ្លៀងដើមរដូវលើដំណាំនៅស្រុកកូវង៉ាង នេះជាមូលដ្ឋានរីកចម្រើនខ្លាំងក្លាទម្រង់ដាំដំណាំរដូវប្រាំងនៅក្នុងជើងស្រែ។ នៅឃុំម៉ីឡុងបាក់ ក្នុងខែមេសា ឆ្នាំ ២០២១ បណ្តាផ្ទៃដីដាំដំណាំបានមាមីងកសិករផលិតច្រើនគឺឪឡឹក​ និងពោតនៅបណ្តាភូមិហាញ់ម៉ី បេនកិញ បេនកាក។ល។

            តាមប្រសាសន៍លោកត្រឹងមិញអៀង​ ប្រធានគណៈកម្មាធិការប្រជាជនឃុំម៉ីឡុងបាក់, ស្រុកកូវង៉ាង៖ អាស្រ័យភាគច្រើនផ្ទៃដីផលិតដំណាំនៅវាលស្រែ និងខាងក្នុងទំនប់ តំបន់នេះទាប ទើបលើកភ្លៀងកន្លងហើយ​បង្កឲ្យទឹកលិចនិងការបង្ហូតទឹកជួបលំបាកខ្លាំង។ ឆ្លងតាមនោះ មានត្រឡាច ឪឡឹកប្រមាណ ២០៣ ហិកតាត្រូវលិចទឹកអន្តរាយពី ៨០-៩០%។ មានកសិករជាច្រើនត្រូវប្រមូលផលមុន​​​​និងបោះបង់ចោល។

             នៅស្រុកកូវកែ អ្នកចម្ការរីករាយអាស្រ័យភាគច្រើនផ្ទៃដីដាំមង្ឃុតនិងសាវម៉ាវកំពុងឈានចូលរដូវប្រមូលផល។ ប៉ុន្តែក្នុងរយៈកាលនេះ (ពីពាក់កណ្តាលខែកុម្ភៈ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ​ ២០២១) មិនទទួលបានទឹកសាបសម្រាប់បូមឡើងចម្ការឈើហូបផ្លែ ញ៉ាំងឲ្យដើមឈើមិនលូតលាស់ និងការដាក់ជីឲ្យដើមឈើក៏ជួបលំបាក។ បណ្តាលើកភ្លៀងដើមរដូវបានធ្វើឲ្យដើមឈើលូតលាស់រហ័ស អ្នកចម្ការចាប់ផ្តើមថែទាំដើមឈើដំណាក់កាលចេញផ្លែ។ អ្នកចម្ការដូវ៉ាំងតាយ នៅភូមិតឹងគ្វី ១ ឃុំអាងភូតឹង ស្រុកកូវកែបានឲ្យដឹង៖ អស់រយៈកាលយូរថ្ងៃ មេឃក្តៅអូសអន្លាយ មានចម្ការឈើហូបផ្លែជាច្រើនជួបការលំបាក ពេលបូមទឹកពីទន្លេស្រោចស្រព ព្រោះទឹកពីទន្លេហូវមានកម្រិតជាតិប្រៃខ្ពស់។ ដោយ កន្លងហើយ មានភ្លៀងធំបង្គួរបានជួយឲ្យដើមឈើលូតលាស់ល្អជាងមុន និងផ្គត់ផ្គង់គ្រប់ចំនួនទឹកឲ្យបណ្តាដើមឈើដែលកំពុងចេញផ្លែ ធ្វើឲ្យផ្លែឈើរលើបរលោង ធំរហ័ស៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.