• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ផលិតកសិកម្មតាមទិសដៅ ភាវូបនីយកម្មទំនើប

06/08/2024 10:15

បច្ចុប្បន្ន ការអនុវត្តន៍យន្តូបនីយកម្មក្នុងការផលិតកសិកម្មកាន់តែមានភាពទូលំទូលាយ។ ក្រៅពីការ ធ្វើដី ប្រមូលផល ដឹកជញ្ជូនដោយគ្រឿងយន្ត មាមីងកសិករនៅទាំងប្រើប្រាស់ដ្រូនហោះបាញ់ថ្នាំទៀតផង ប្រិតសំចៃបានប្រាក់មួយចំណែកក្នុងដំណាក់កាលផលិត។

             យល់ឃើញពីតម្រូវការបាញ់ថ្នាំកម្ចាត់ សត្វដង្កូវ ក្រា មមាច ជំងឺ។ល។ របស់ប្រជាកសិករកាន់តែច្រើន បង ង្វៀងវ៉ាំងទៀង នៅភូមិអំពាំងសាន្ត ឃុំទ្រឿងទ័រ​​ ស្រុកកូវង៉ាង បានវិនិយោគថវិកាជាង ៤០០ លានដុង ទិញដ្រូនមួយគ្រឿង រួមទាំងបណ្ដាឧបករណ៍ប្រើប្រាស់បន្ទាប់បន្សំសម្រាប់បាញ់ថ្នាំឱ្យស្រូវជាង ៦ ហិកតារបស់គ្រួសារ និងទទួលពាក្យបាញ់ថ្នាំស៊ីឈ្នួលដល់មាមីង ដែលមានតម្រូវការ។

លាយថ្នាំឱ្យដ្រូនត្រៀមហោះបាញ់ស្រូវ។

            បង ង្វៀងវ៉ាំងទៀង ឱ្យដឹងថា៖ បច្ចុប្បន្ន គ្រួសារខ្ញុំទទួលបាញ់ថ្នាំស្រូវឱ្យមាមីងដែលមានតម្រូវការដោយតម្លៃ ១៨.០០០ ក្នុងមួយកុង( ១.០០០ ម៉ែត្រក្រឡា) ទាបជាងយ៉ាងច្រើនប្រៀបជាមួយជួលអ្នកបាញ់ថ្នាំដោយធុងម៉ាស៊ីន ដោយធុងប្រើប្រាស់អាគុយ។ ក្នុងមួយថ្ងៃយើងខ្ញុំ(ពីរនាក់) បាញ់ថ្នាំស្រូវតិចបំផុតពី ២០០-២៥០ កុង។ ដំបូងបាញ់ថ្នាំដោយដ្រូន មានអ្នកមកហៅឱ្យបាញ់ត្រឹមតែបន្តិច​បន្តួច ប៉ុន្តែសព្វថ្ងៃមានមាមីងកសិករជាច្រើនបានដឹងឮដោយអាស្រ័យការបាញ់នោះនាំមកប្រសិទ្ធភាពខ្ពស់​ជាងប្រៀបជាមួយបាញ់ដោយប្រើធុងម៉ាស៊ីន។ អាស្រ័យហេតុនោះសេវាកម្មបាញ់ថ្នាំរបស់ខ្ញុំ​មិនត្រឹមតែបម្រើមាមីងនៅក្នុងឃុំប៉ុណ្ណោះទេ នៅទាំងបើកទូលាយទៅមូលដ្ឋានដទៃទៀតផង។

            កាលពីមុន គ្រួសារបង សឺនកើន នៅភូមិផ្នោជើង ឃុំទ្រឿងទ័រ ផលិតស្រូវ និងបង្ការកម្ចាត់ដង្កូវមមាចដោយប្រើប្រាស់ធុងម៉ាស៊ីន ពីព្រោះបងចាត់ទុកថានោះជារបៀបធ្វើសមស្របសម្រាប់បង។ មុនពេលបាញ់ថ្នាំបងអានការណែនាំយ៉ាងហ្មត់ចត់របស់អ្នកផលិតថ្នាំការពាររុក្ខជាតិ បន្ទាប់មកទើបលាយថ្នាំ ចាក់ចូលក្នុងធុងបាញ់ដោយចំនួនទឹកធានាត្រូវតាមការណែនាំនៅលើកញ្ចប់ថ្នាំ។ ប៉ុន្តែប្រសិទ្ធភាពជួនកាលមិនបានខ្ពស់ ហើយត្រូវបាញ់ច្រើនលើកក្នុងរដូវផលិតស្រូវម្ដងៗ។ ដោយបានឃើញ មាមីង មួយចំនួនជួលដ្រូនបាញ់ថ្នាំមិនសូវបង់ខាតប្រាក់ចំណាយ ហើយប្រសិទ្ធភាពក៏ខ្ពស់ជាង ម៉្លោះហើយក្នុងរដូវស្រូវដើមឆ្នាំ ២០២៤ បងសម្រេចចិត្តជួលដ្រូនបាញ់ថ្នាំស្រូវប្រមាណ ៣ ហិកតារបស់គ្រួសារ ។

            បងសឺនកើន ឱ្យដឹងថា៖ ទោះបីបរិមាណទឹកមិនច្រើនដូចបាញ់ដោយធុងម៉ាស៊ីន ធុងប្រើប្រាស់ដោយអាគុយក៏ពិតមែន ប៉ុន្តែបាញ់ថ្នាំដោយដ្រូនជួយឱ្យស្រូវទទឹក ស្មើ ពីចុងដល់គល់ស្រូវ។ បើបាញ់ថ្នាំឱ្យការកម្ចាត់ជំងឺ និងដង្កូវមមាចសែនមានប្រសិទ្ធភាព។ ខ្ញុំធ្លាប់បានពិនិត្យមុនពេលបាញ់ថ្នាំចំពោះស្រូវដែលមានចំនួនមមាចត្នោត មមាចកន្ទក់រោមគល់ស្រូវតាមការប៉ាន់ស្មានពី ៣.០០០-៤.០០០ ក្បាលក្នុងផ្ទៃដីមួយម៉ែត្រក្រឡា បាញ់ថ្នាំរួច ព្រឹកនៃថ្ងៃបន្ទាប់មកទៅពិនិត្យមើលគល់ស្រូវគ្មានឃើញនៅមមាចមួយ។ រយៈពេលជាច្រើន​លើកពិនិត្យដូច្នោះ រួមជាមួយការកាត់បន្ថយបានប្រាក់ចំណាយដូច្នោះ ទើបខ្ញុំសម្រេចចិត្តជួលដ្រូនបាញ់ថ្នាំស្រូវរបស់ខ្ញុំ។

ដ្រូនកំពុងហោះហើរបាញ់ថ្នាំជូនកសិករ។

            លោក ត្រឹងវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័រ មានប្រសាសន៍​ថា៖ ជាឃុំកសិកម្ម ប្រជាជនជាង ៨០% រស់ពឹងផ្អែកលើរបរធ្វើស្រែ ​ដាំដំណាំ ក្នុងនោះមានកសិករខ្មែរជាច្រើនបានផ្លាស់ប្ដូរនីតិវិធីផលិតមានប្រសិទ្ធភាពជាង។ តាមការកត់​សម្គាល់របស់មូលដ្ឋាន ក្នុងដំណាក់កាលផលិតស្រូវ នៅតែការងារឆ្លូកស្រូវប៉ុណ្ណោះធ្វើដោយដៃ ចំពោះការងារតាំងពីធ្វើដី ព្រោះស្រូវ បាចជីរហូតដល់បាញ់ថ្នាំភាគច្រើនសុទ្ធតែប្រើដោយម៉ាស៊ីន។ បច្ចុប្បន្ន ក្នុងការបាញ់ថ្នាំកម្ចាត់ដង្កូវមមាច ជំងឺឱ្យស្រូវក៏បានមាមីងភាគច្រើនប្រើប្រាស់ដ្រូន កាត់បន្ថយបានប្រាក់ចំណាយក្នុងការបាញ់ថ្នាំឱ្យស្រូវប្រមាណ ៥០%។

            បច្ចុប្បន្ន នៅលើផ្ទៃដី ១.០០០ ម៉ែក្រឡា ប្រសិនបើកសិករជួលអ្នកបាញ់ថ្នាំដោយម៉ាស៊ីនមានតម្លៃទាបបំផុតក៏ប្រមាណ ២៥.០០០ ដុងក្នុងមួយធុងដែរ រួចក្នុងផ្ទៃដី ១.០០០ ម៉ែត្រក្រឡាបាញ់តិចបំផុតក៏ជិត ២ ធុងដែលមានចំណុះទឹក ២៥ លីត្រ។ ចំពោះបាញ់ថ្នាំដោយដ្រូនមានតម្លៃត្រឹមតែ ១៨.០០០ ដុង ហើយប្រសិទ្ធភាពនៅតែធានា ជាការនាំមកក្ដីពេញចិត្តសម្រាប់ប្រជាកសិករ។ អាស្រ័យហេតុនោះ បណ្ដាគ្រួសារដែលផលិតស្រូវតិច ពួកគាត់ច្រើនរួបរួមគ្នា និងជួលដ្រូនមកបាញ់ថ្នាំស្រូវរបស់ខ្លួន។

            ក្នុងស្ថានភាពផលិតកសិកម្មនាពេលបច្ចុប្បន្ន កសិករត្រូវប្រឈមមុខជាមួយធាតុអាកាសប្រែ​ប្រួលខុសប្រក្រតី ក្នុងនោះមេឃច្រើនមានភ្លៀង អាស្រ័យហេតុនោះ បាញ់ថ្នាំដោយដ្រូនគឺសំដៅ​បង្រួញពេលវេលា ជៀសវាងការឥទ្ធពលដោយភ្លៀង ជួយឱ្យស្រូវស្រូបយកជាតិថ្នាំការពាររុក្ខជាតិបានល្អ កម្ចាត់បណ្ដាប្រភេទមមាច និងជំងឺមួយចំនួន មានប្រសិទ្ធភាព៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.