09/10/2020 09:04
ទម្រង់ចិញ្ចឹមអន្ទង់គ្មានល្បាប់។ រូបថត៖ ឌិញកាញ់
ផ្ដើមពីទម្រង់ចិញ្ចឹមអន្ទង់ដោយមិនប្រើល្បាប់ក្នុងអាងបេតុងសម្រេចលទ្ធផលខ្ពស់របស់ បងតូភឿកបិញ នៅភូមិចាវ៉ា ឃុំវិញគីមស្រុកកូវង៉ាង ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទកូវង៉ាងកំពុងផ្សព្វផ្សាយអនុវត្តទម្រង់ចិញ្ចឹមអន្ទង់ ២០ កន្លែងទៀតជូនដល់គ្រួសារ ២០ គ្រួ ជាមួយផ្ទៃដី ០៥ ហិកតានៅបណ្ដាឃុំ៖ វិញគីម ហ៊ីបមីដុង មីឡុងណាម ។ បច្ចុប្បន្ននេះ ផ្នែកកសិកម្មបានអនុវត្តទម្រង់ចិញ្ចឹមអន្ទង់ ០៥ កន្លែងជូនដល់គ្រួសារ ០៥ គ្រួជាមួយកូនពូជចំនួន ៧.៤៤០ ក្បាល ជាមួយផ្ទៃដី ៧៦ ម៉ែត្រក្រឡា។ល។ បានដឹងថា រដូវចិញ្ចឹមអន្ទង់ឆ្នាំ ២០១៩ -២០២០ ក្នុងផ្ទៃអាងបេតុង ២០០ ម៉ែត្រក្រឡា បងម៉ាញ់បែងចេជា ១៤ អាងរួចវិនិយោគទុនព្រលែងពូជអន្ទង់ ២១.០០០ ក្បាល ។ ក្រោយពេលចិញ្ចឹមបាន ០៧ ខែ បងបានប្រមូលផលអន្ទង់បានជិត ០៤ តោនលក់ជាមួយតម្លៃពី ១៨០.០០០-១៩០.០០០ ដុងក្នុងមួយគីឡូក្រាម (គិតខ្ទង់ចំណាយរួចស្រេចបងនៅចំណេញជាង ៣៥០ លានដុង ៕
ឌិញកាញ់ - លឺវវូ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។