01/01/2021 08:17
កាលពីថ្ងៃទី ២៨ ធ្នូ សមាគមសហព័ន្ធនារីស្រុកថ្កូវសហការជាមួយសមាគមសហព័ន្ធនារីឃុំគីមស៊ើង និងអង្គភាពដំណើរការកសាងចាត់តាំងពិធីបើកការដ្ឋានកសាងស្ពានគមនាគមន៍ជនបទចាប់ឆ្លងព្រែកចាវា នៅភូមិជ្រោយទន្សា ឃុំគីមស៊ើង។ ស្ពានមានប្រវែង ៣៥ ម៉ែត្រ ទទឹង ២,៧ ម៉ែត្រ តភ្ជាប់ឃុំគីមស៊ើងនិងលឺវង៉ីបអាញ់។ សរុបថវិកាកសាង ៣៥០ លានដុង ក្នុងនោះ លោកស្រីត្រឹមធីត្រៀក អតីតលេខាបក្សស្រុកថ្កូវចលនាក្រុមហ៊ុនកាត់ដេរហ្វីបាវ ស្រុកញ៉ាបែ ទីក្រុងហូជីមិញឧបត្ថម្ភ ២៥០ លានដុង មីងត្រឹងធីម៉ាយ អនុសង្កាត់លេខ ០៥ ទីប្រជុំជនថ្កូវឧបត្ថម្ភ ៥០ លានដុង លោកឡេថាញ់បិញ ប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវឧបត្ថម្ភ ១០ លានដុង លោកង្វៀងខាញ់ហ៊ុង អនុសង្កាត់លេខ ០៥ ទីប្រជុំជនថ្កូវឧបត្ថម្ភ ១០ លានដុង លោកថាយហ្វាងដាង អតីតលេខាបក្សឃុំលឺវង៉ីបអាញ់ឧបត្ថម្ភ ១០ លានដុង សមាគមសហព័ន្ធនារីស្រុកថ្កូវឧបត្ថម្ភ ២០ លានដុង ។
ពិធីបើកការដ្ឋានកសាងស្ពានគមនាគមន៍ជនបទ។ រូបថត៖ ខាក់លឿង
តាមការគ្រោងទុកស្ពាននឹងកសាងសម្រេចរួចដាក់ឲ្យប្រើប្រាស់នៅក្នុងឱកាសបុណ្យតេតង្វៀងដាងតឹងសឺវឆ្នាំ ២០២១។ នេះក៏ជាសំណង់មួយក្នុងបណ្ដាសំណង់ជ្រោមជ្រែងបណ្ដាសកម្មភាព “បុណ្យតេតកងទ័ព-ប្រជាជន” ឆ្នាំ ២០២១ របស់សមាគមសហព័ន្ធនារីស្រុកថ្កូវ និងជាសំណង់អំណរមហាសន្និបាតតំណាងសមាគមនារីគ្រប់លំដាប់ថ្នាក់ អាណត្ដិកាល ២០២១-២០២៦ ៕
ខាក់លឿង-លឺវវូ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។