• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ប្រើម៉ាស៊ីនក្រឡឹងបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតគ្រឿងឈើវិចិត្រកម្ម

23/04/2021 07:52

កាលពីថ្ងៃទី ០៩ មេសា មជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជកម្មស្ថិតក្រោមឱវាទមន្ទីរឧស្សាហពាណិជ្ជកម្មត្រាវិញសហការជាមួយការិយាល័យសេដ្ឋកិច្ចទីក្រុងត្រាវិញចាត់តាំងទទួលស្គាល់គម្រោងការ “ឧបត្ថម្ភប្រើម៉ាស៊ីនក្រឡឹងបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតគ្រឿងឈើវិចិត្រកម្ម” របស់គ្រួសារអាជីវករឡុងផាក ស្នាក់នៅអនុសង្កាត់លេខ ១ សង្កាត់ទី ៩ ទីក្រុងត្រាវិញ។

 

តំណាងស្វែងយល់អំពីដំណាក់កាលក្រឡឹងគ្រឿងឈើ។ រូបថត៖ ហុងញុង

         គ្រួសារអាជីវករឡុងផាកគឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានធ្វើអាជីវកម្មបណ្តាមុខទំនិញតុបតែងសម្ភារក្នុងផ្ទះដោយគ្រឿងឈើដូចជា៖ តុ កៅអី គ្រែ ទូដាក់ខោអាវ ទូសៀវភៅ។ល។ នេះក៏ជារបរប្រពៃណីមួយនៅខេត្តត្រាវិញ។ បណ្តាផលិតផលភាគច្រើនបានផលិតចេញអំពីឈើធម្មជាតិ មានស្រឡាវជាដើម បានឆ្លាក់ក្បាច់យ៉ាងលម្អិតគួបផ្សំជាមួយការច្នៃប្រតិដ្ឋដើម្បីផលិតចេញជាផលិតផលនីមួយៗ។

       គ្រួសារអាជីវករឡុងផាក បច្ចុប្បន្នផលិតបានបណ្តាផលិតផលមានគុណភាព ប៉ុន្តែជាមួយតម្រូវការពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់របស់អ្នកប្រើប្រាស់ គឺផលិតដោយហត្ថកម្មមិនឆ្លើយតបតាមតម្រូវការអំពីចំនួនដាក់ទិញមុខទំនិញ។ អាស្រ័យហេតុនោះ គ្រួសារអាជីវករឡុងផាកសម្រេចចិត្តវិនិយោគទិញម៉ាស៊ីនទំនើបក្នុងការឆ្លាក់ ក្រឡឹងបង្កើតជាផលិតផលរហ័សជាងដើម្បីឆ្លើយតបតាមលិខិតដាក់ទិញមុខទំនិញក៏ដូចជាចំណាយប្រាក់ជួលកម្មករក្នុងការផលិត។

        ដោយក្តាប់បានតម្រូវការរបស់មូលដ្ឋានឧស្សាហកម្មជនបទ មជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជកម្មត្រាវិញបានពិគ្រោះ និងឧបត្ថម្ភគ្រួសារផ្សព្វផ្សាយអនុវត្តគម្រោងការ “ឧបត្ថម្ភប្រើម៉ាស៊ីនក្រឡឹងបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតគ្រឿងឈើវិចិត្រកម្ម”។ ម៉ាស៊ីនក្រឡឹងបច្ចេកវិទ្យាខ្ពស់ តម្លៃ ៣៨៥ លានដុង(ថវិកាជំរុញឧស្សាហពាណិជ្ជកម្មមូលដ្ឋានឆ្នាំ ២០២១ ឧបត្ថម្ភ ១៨០ លានដុង)។

        ម៉ាស៊ីនទំនើបនេះនឹងជួយគ្រួសារអាជីវករឡុងផាកលើកកម្ពស់គុណភាព រូបភាពផលិតផលសម្បូរបែប រួមចំណែកបង្កើនតម្លៃរបស់ផ្នែកឧស្សាហកម្មសិប្បកម្មនៅក្នុងខេត្ត៕

 ហុងញុង-តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.