• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ប្រសិទ្ធភាពពីទម្រង់ដាំឈូកលក់ក្រឪលើដីស្រែ

05/07/2024 08:40

ផុងភូជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះកររបស់ស្រុកកូវកែ ឃុំស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលស្រុកប្រមាណ ០៧ គីឡូម៉ែត្រ ឃុំមាន ០៦ ភូមិ ជាមួយផ្ទៃដីធម្មជាតិជាង ២.៧៨០ ហិកតា ក្នុងនោះដីកសិកម្ម ២.៣៧៧ ហិកតា ទូទាំងឃុំមានគ្រួសារប្រជាជន ២.៩៦៦ គ្រួ ចំនួនមនុស្សរាយ ១១.៦២៤ នាក់ (ក្នុងនោះ ជនរួមជាតិខ្មែរស្រូបយកអត្រា ៧១,៦៤%)។ ជីវភាពសេដ្ឋកិច្ចរបស់មាមីងក្នុងឃុំសំខាន់គឺប្រកបរបរចិញ្ចឹមសត្វ ដាំដំណាំ និងចិញ្ចឹមជលផល។

            ប៉ុន្មានឆ្នាំកន្លងមកនេះ អនុវត្តកិច្ចបំផុសចលនា “នារីចូលរួមពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី”។ សមាគមសហព័ន្ធន៍នារីឃុំផុងភូបានផ្សព្វផ្សាយអនុវត្តទម្រង់​ជាច្រើនក្នុងការពង្រីកសេដ្ឋកិច្ច ចូលរួមកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ ផ្តើមពីនោះលេចធ្លោគំរូជៀនលឿនជាច្រើនក្នុងការពង្រីកសេដ្ឋកិច្ច លើកកម្ពស់ជីវភាព សម្ភារ ស្មារតីក្នុងកងកម្លាំងសមាជិកា ជាពិសេសគឺចលនានារីនៅជនបទ។ តួយ៉ាងដូចជាទម្រង់ដាំឈូកយកក្រឪរបស់បងស្រីថាច់ធីធារី ប្រធានសាខាសមាគម​នារីភូមិទី ៤ ឃុំផុងភូជាគំរូសមាជិកាជឿនលឿនក្នុងការពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន។

           

បងស្រី ថាច់ធីធារី ប្រមូលផលក្រឪឈូក។ រូបថត៖ ង្វៀងហ៊ឹង

            ដោយមានស្មារតីព្យាយាម ស៊ូទ្រាំលំបាក ស្រាវជ្រាវរៀនសូត្រ កាលពីខែមេសា ឆ្នាំ ២០២២ បងស្រីធារី ម្ចាស់ការវិនិយោគបង្វែរផ្ទៃដីផលិតស្រូវផ្តល់ផលទាប​មកដាំ​ឈូក​យកក្រឪជួយឲ្យគ្រួសារបងស្រីបង្កើនប្រភពចំណូលលើខ្នាតរង្វាស់ផ្ទៃដីតែមួយ ហើយទម្រង់នេះក៏សម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល ចាប់តាំងពីពេលចុះពូជ​រហូត​ដល់​ប្រមូលផលប្រមាណ ០២ ខែ សរុបប្រាក់ចំណាយវិនិយោគឲ្យកែប្រែដីសម្រាប់ដាំ ដូចជាប្រាក់ត្លុក ជ្រួយដី ពូជ និងជី ប្រមាណ ៧០០.០០០-១.០០០.០០០ ដុងក្នុងមួយកុង។ ក្រោយរយៈពេលដាំបាន ០៣ ខែឈូកចាប់ផ្តើមឲ្យប្រមូលផលក្រឪ។ បច្ចុប្បន្ននេះ ជាមួយផ្ទៃដីដាំឈូក ០៥ កុង គិតជាមធ្យមចន្លោះពេល ០២ ថ្ងៃ បងស្រីធារីប្រមូលផលក្រឪឈូកម្តងបរិមាណផលពី ២៥-៣០ គីឡូក្រាម តម្លៃលក់ពី ៣០-៤០ ពាន់ដុងក្នុងមួយគីឡូក្រាម ទូទាត់ប្រាក់ចំណាយរួចបងស្រីនៅចំណេញបានពី ៦០០.០០០-៧០០.០០០ ដុងក្នុងមួយលើក គិតជាមធ្យមក្នុងមួយខែបងស្រីមានប្រភពចំណូលជាង ១០ លានដុង។ ក្រៅពីលក់ក្រឪឈូក ជារៀងរាល់ខែបងស្រីធារីនៅទាំងទទួលបាន​ប្រភពចំណូលបន្ថែមពីការលក់ផ្កាឈូក គ្រាប់ឈូកពី ១-១,៥ លានដុងទៀត។ គិតមកដល់ខែកញ្ញា ឆ្នាំ ២០២៣ បងស្រីកសាងបានទម្រង់ដាំឈូកលក់ក្រឪ ហើយបងស្រីចលនាសមាជិកាបាន ០១ រូប ចូលរួមទម្រង់ដាំឈូកលក់ក្រឪជាមួយ ដើមដំបូងទម្រង់មានសមាជិកាតែ ០២ រូបចូលរួម។ លទ្ធផលចាប់តាំងពីអនុវត្តទម្រង់ដាំឈូកលក់ក្រឪមកទល់ពេលនេះ ទូទាត់រាល់ខ្ទង់ចំណាយវិនិយោគ និងកម្លាំងថែទាំ បងស្រីនៅចំណេញបានជាង ២៤០ លានដុងពីការលក់ក្រឪឈូក ផ្កាឈូក និងគ្រាប់ឈូក។ ដោយឃើញទម្រង់មានប្រសិទ្ធភាព និងចំណេញខ្ពស់ បងស្រីធារីបន្តបង្វែរផ្ទៃដីស្រែបន្ថែមប្រមាណ ០៥ កុងសម្រាប់ដាំឈូកលក់ក្រឪ ដើម្បីលើកកម្ពស់ជីវភាព សេដ្ឋកិច្ចគ្រួសារ។

           

ទម្រង់ដាំឈូកលើដីស្រែផលិតស្រូវផ្តល់ផលទាប។ រូបថត៖ រតនា

            ទម្រង់ដាំឈូកលក់ក្រឪនាំមកប្រសិទ្ធភាព អាស្រ័យប្រាក់ចំណាយវិនិយោគទាប ប៉ុន្តែប្រសិទ្ធភាពសេដ្ឋកិច្ចនាំមកខ្ពស់គ្រាន់បើ សមស្របជាមួយលក្ខណៈរបស់គ្រួសារ​សមា​ជិកាដែលមានដើមទុនតិច ម៉្លោះហើយបងស្រីធារីបានផ្សព្វផ្សាយ ចលនាសមាជិកាដែលមានដីផលិតស្រូវផ្តល់ផលទាប និងស្រះ អណ្តូងជិតខាងចូលរួមអនុវត្តដាំឈូកយកក្រឪ។ គិតដល់ខែមេសា ឆ្នាំ ២០២៤ បងស្រីរួមជាមួយបណ្តាសមាជិកាបង្កើតបានទម្រង់ក្រុមសហការ “ឈូកផុងភូ” រួមមានសមាជិកា ០៧ រូបរបស់ ០២ ភូមិចូលរួម (ភូមិទី ៤ និងភូមិដុងខ្វៀង។ ជាមួយផ្ទៃដីសរុបរួម ១,៣ ហិកតា (ច្នៃដាំលើដីស្រែ និងស្រះ អណ្តូង) ទម្រង់អាស្រ័យបងស្រីធ្វើជាប្រធានក្រុម។ ដើម្បីទម្រង់ធ្វើសកម្មភាពមានប្រសិទ្ធភាព និងគុណភាព បងស្រីសហការស្អិតល្មួតជាមួយសមាគមសហព័ន្ធន៍នារីឃុំ ស្រុកបង្កលក្ខណៈងាយស្រួលឲ្យបណ្តាសមាជិកាក្នុងក្រុមបានចូលរួមបណ្តាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស បង្កលក្ខណៈឲ្យសមាជិកាទៅទស្សនារៀនសូត្របទពិសោធន៍បណ្តាទម្រង់ផលិតមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៕

ង្វៀងហ៊ឹង-តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.