• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ប្រសិទ្ធភាពនីតិវិធីបច្ចេកទេសសង្គ្រោះដើមត្របែកដែលងាប់ដោយមិនដឹងច្បាស់មូលហេតុ

04/06/2024 09:28

កូវកែជាមូលដ្ឋានមួយក្នុងបណ្តាមូលដ្ឋានមានចលនាដាំដើមត្របែកច្រើនប្រភេទរីកចម្រើនចាប់តាំងពីឆ្នាំ ២០១៥-២០១៦ ។ ក្នុងអំឡុងពេល ១០ រីកចម្រើន ពីឆ្នាំ ២០២១ មកដល់បច្ចុប្បន្ននេះ មានត្របែករាប់សិបហិកតាមានជំងឺហើយងាប់ព្រមៗគ្នា បណ្ដាលឲ្យខាតដើមទុនរបស់អ្នកចម្ការយ៉ាងច្រើន។

វិស្វករង្វៀងវ៉ាំងឌើម(ខាងឆ្វេង)រួមជាមួយនឹងអ្នកចម្ការពិនិត្យវាយតម្លៃត្របែកត្រូវជំងឺ។ រូបថត៖ ហ៊ឺវហ្វេ

     អ្នកចម្ការ កាវវ៉ាំងលុង នៅភូមិអាងហ្វា ឃុំអាងភូតឹង ស្រុកកូវកែឲ្យដឹង៖ គ្រួសារគាត់មានចម្ការត្របែកជាង ០១ ហិកតា ផ្តល់ទិន្នផលជាង ៥០ តោនក្នុងមួយឆ្នាំ។ ដើមឆ្នាំ ២០២៣ ត្របែកក្នុងចម្ការមានបាតុភូតងាប់សន្សឹមៗ។ តាសមការពិគ្រោះរបស់បណ្តាវិស្វករកសិកម្មឲ្យដឹងថា ត្របែកកើតជំងឺនៅត្រង់ឫស។ បច្ចុប្បន្ន ចម្ការត្របែកទាំងមូលត្រូវជ្រាបជំងឺ ហើយបានកាប់ចោលទាំងអស់ ខាតដើមទុនជាច្រើនរបស់គ្រួសារ។

     តាមការស្ថិតិរបស់សមាគមអ្នកចម្ការស្រុកកូវកែ គិតដល់ដើមឆ្នាំ ២០២៤ ទូទាំងស្រុកមានចម្ការត្របែកជាង ៧០០ ហិកតាបានដាំច្រើនបំផុតនៅបណ្តាឃុំ៖ អាងភូតឹងជិត ២៥០ ហិកតា តាមង៉ាយជិត ២៨០ ហិកតា និញថើយជាង ១០០ ហិកតា។ល។ គិតជាមធ្យមក្នុងមួយហិកតាបរិមាណផលសម្រេចពី ៤០ - ៤៥ តោនក្នុងមួយឆ្នាំ តម្លៃត្របែកនាពេលបច្ចុប្បន្ននេះពី ៥.០០០- ៦.៥០០ ដុងក្នុងមួយគីឡូក្រាម។

     វិស្វករកសិកម្ម ង្វៀងវ៉ាំងឌើម ប្រធានក្រុមវិស្វករមជ្ឈមណ្ឌលបច្ចេកទេសសេវាកសិកម្មស្រុកកូវកែសំណេះសំណាល៖ ចំពោះស្ថានភាពដើមត្របែកកើតជំងឺងាប់ព្រមៗគ្នានោះ  មានអ្នកចម្ការជាច្រើនក៏បានវិនិច្ឆ័យ គួបផ្សំជាមួយបណ្តាវិធានការកម្ចាត់ជំងឺ ប៉ុន្តែគ្មានប្រសិទ្ធភាពឡើយ។ កន្លងហើយ មជ្ឈមណ្ឌលបានអនុវត្តទម្រង់វិសោធនកម្មក្នុងការបង្ការ ទប់ស្កាត់ជំងឺដើមត្របែក ជំហានដំបូងទទួលបានជោគជ័យ អត្រាដើមត្របែក ដែលមានជំងឺធ្ងន់ (ជាង ៤០%) អាច ព្យាបាលឲ្យរស់ឡើងវិញសម្រេច​ ៧០% អត្រា ត្របែកដែលកើតជំងឺក្រោម ២៤% រស់ឡើងវិញ ១០០%។ វិស្វករង្វៀងវ៉ាំងឌើម ឲ្យដឹងបន្ថែម៖ មជ្ឈមណ្ឌលបានវិនិយោគថវិកា ដើម្បីផ្សព្វផ្សាយទម្រង់វិសោធនកម្មបង្ការ ទប់ស្កាត់ជំងឺលើដើមត្របែក។

     អ្នកចម្ការង្វៀងវ៉ាំងឡើយ នៅភូមិហោយអាង ឃុំហ្វាតឹង ស្រុកកូវកែបានឲ្យដឹង៖ គ្រួសារបងដាំត្របែកបាន ១២៦ ដើមប្រមូលផលបាន ០២ ឆ្នាំ ហើយ។ ចាប់តាំងពី ឆ្នាំទី ០៣ ត្របែកចាប់ផ្តើមកើតជំងឺ ហើយមានបាតុភូតស្ងួតមែក រួចរាលដាលពេញដើម ឫសឡើងពករួចស្អុយបន្តិចម្ដងៗរហូតដល់ចុងខែមីនា ឆ្នាំ ២០២៤។ មជ្ឈមណ្ឌលបច្ចេកទេសសេវាកសិកម្មស្រុកកូវកែ បានផ្សព្វផ្សាយអំពីបច្ចេកទេសថែទាំ និងរបៀបបង្ការទប់ស្កាត់ជំងឺលើដើមត្របែកអាស្រ័យដោយវិស្វករ ង្វៀងវ៉ាំងឌើម អនុវត្តផ្ទាល់នៅនឹងចម្ការរបស់គ្រួសារ។ គិតមកទល់បច្ចុប្បន្ននេះ របៀបព្យាបាលក៏បានបញ្ចប់ ហើយចម្ការត្របែកក៏បានរស់ និងលូតលាស់ល្អឡើងវិញ រួចចេញផ្កា អត្រារស់ឡើងសម្រេចជាង ៧០%។

     នីតិវិធីបច្ចេកទេសដែលបានអនុវត្តរួមមាន ០៦ ជំហាន៖ (១) ព្រាចកំបោរម្សៅត្រង់គល់ត្របែក និងលើផ្ទៃថ្នាលដាំត្របែក។ (២) វិច្ឆ័យដោយថ្នាំកម្ចាត់មេរោគនិងផ្សិតនៅត្រង់គល់។ (៣) វិនិច្ឆ័យដោយជាតិសរីរាង្គរាវ (Mixer)។ (៤) វិនិច្ឆ័យដោយថ្នាំសម្រួលការលូតលាស់គឺរោយនៅត្រង់គល់។ (៥) បាញ់ថ្នាំបំប៉នលើស្លឹកឲ្យចេញត្រួយ+ថ្នាំកម្ចាត់ដង្កូវ។ (៦) ក្រោយពេលដើមត្របែក រស់ឡើងវិញ បង្កើនការប្រើជីសរីរាង្គមួយចំនួន និងថ្នាំរំញោច។

     តាមវិស្វករង្វៀងវ៉ាំងឌើម នៅពេលខាងមុខ បើមានការឧបត្ថម្ភរបស់គណៈកម្មាធិការប្រជាជនស្រុក និងផ្នែកកសិកម្ម មជ្ឈមណ្ឌលនឹងបន្តបើកទូលាយទម្រង់ផ្ទៃដី និងតំបន់ផលិតដើម្បីផ្សព្វផ្សាយនីតិវិធីខាងលើ និងចាត់តាំងសិក្ខាសាលា វាយតម្លៃពីផ្នែកគ្រប់គ្រងថ្នាក់លើ៕

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.