• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

បទពិសោធន៍ផលិតស្រូវសុទ្ធរបស់កសិករ ថាច់ណឹម

03/03/2023 08:07

    ជាមួយបទពិសោធន៍ក្នុងការផលិតបណ្ដាប្រភេទពូជស្រូវច្រើនឆ្នាំកន្លង កសិករថាច់ណឹម នៅភូមិផ្នោរអំពក់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង សន្សំបានចំណេះដឹងជាច្រើនក្នុងការផលិតពូជស្រូវសុទ្ធ OM ១៨។ បង ផ្គត់ផ្គង់ពូជចំនួនច្រើនបម្រើដល់តម្រូវការផលិតរបស់មាមីង កសិករនៅមូលដ្ឋាន។

   បងថាច់ណឹម ចែករំលែក៖ ដើម្បីផលិតប្រភេទពូជស្រូវសុទ្ធ ដំបូងបង្អស់ត្រូវយកចិត្តទុកដាក់ដល់ការវិនិច្ឆ័យស្រូវលាយ មុនព្រោះ និងពេលស្រូវចេញស្រុះជាពេលសំខាន់បំផុត ។ វិនិច្ឆ័យស្រូវលាយនៅក្នុងដីមុនពេលព្រោះគឺចាប់ផ្ដើមបូមទឹកចូលស្រែឱ្យលិចស្មើ បន្ទាប់មកបង្ហូតទឹកឱ្យគោក បង្កជាតិសំណើមឲ្យដីដើម្បីឱ្យស្រូវលាយនៅក្នុងដីដុះឡើង ក្រោយមកប្រើប្រាស់ថ្នាំកម្ចាត់ស្មៅ បំផ្លាញឱ្យរលួយស្រូវលាយនោះ រយៈពេលពី ៧-១០ ថ្ងៃក្រោយមក ចាប់ផ្ដើមរៀបចំដីរួចព្រោះស្រូវ។ ដល់ពេលស្រូវចេញជាពេលដែលងាយពិនិត្យឃើញបំផុតពីស្រូវលាយ អាចកាត់ចោលត្រឹមតែកួរស្រូវលាយ ឬក៏ដកទាំងដើម។ ដោយអាស្រ័យមានដំណាក់កាលវិនិច្ឆ័យបានល្អបណ្ដាប្រភេទពូជសុទ្ធ បានជាគ្រួសារខ្ញុំបង្កើតបានពូជស្រូវសុទ្ធសម្រាប់បម្រើឲ្យមាមីងក្នុងតំបន់និង បណ្ដាមូលដ្ឋាន ទៃទៀត។

កសិករ ថាច់ណឹម ពិនិត្យមើលប្រភេទស្រូវសុទ្ធរបស់ខ្លួន។

   បច្ចុប្បន្ន តម្រូវការបរិមាណពូជ របស់មាមីងប្រជាកសិករកាន់តែច្រើន អាស្រ័យហេតុនោះ ការផលិតពូជស្រូវសុទ្ធបានបង ថាច់ណឹមកំណត់ឃើញថាជាការសំខាន់។ បង ថាច់ណឹម បានឱ្យដឹងថា៖ បច្ចុប្បន្ននេះ តម្លៃស្រូវពូជទិញពីមូលដ្ឋានពូជ ទាបបំផុតពី ១២.០០០-១៣.០០០ ដុងក្នុងមួយគីឡូក្រាមដែរ គ្រួសារខ្ញុំលក់ពូជស្រូវសុទ្ធ មានតម្លៃពី ៧.០០០-៨.០០០ ដុងក្នុងមួយគីឡូក្រាម ដោយប្រើពូជមិនលើសពី ១៥ គីឡូក្រាមសម្រាប់ផ្ទៃដី ១.០០០ ម៉ែត្រក្រឡា ធានាអត្រាគ្រាប់ស្រូវដុះជាង ៩០%។ អាស្រ័យហេតុនោះ ស្រូវសុទ្ធរបស់គ្រួសារខ្ញុំ សំខាន់គឺពូជ OM១៨ ក៏សន្សឹមៗបង្កបានប្រជាប្រិយភាពចំពោះមាមីងប្រជាកសិករ។ ក្នុងមួយឆ្នាំ គ្រួសារខ្ញុំផលិត ពូជស្រូវសុទ្ធ ជាង ១,៦ ហិកតា សម្រាប់ផ្គត់ផ្គង់ពូជដល់មាមីងនៅមូលដ្ឋានពី ៨-៩ តោន។

   កសិករ ថាច់ណឹមបានចងសម្ព័ន្ធ ជាមួយម្ចាស់ម៉ាស៊ីនប្រមូលផល ពេលប្រមូលផលស្រូវសុទ្ធត្រូវពិនិត្យធ្វើសម្អាតក្នុងធុងកាត់បោកស្រូវចម្រុះគ្មាននៅស្រូវលាយក្នុងនោះឱ្យសោះទើបឱ្យ ម្ចាស់ម៉ាស៊ីនដំណើរការកាត់បោកស្រូវ របៀបធ្វើនេះគឺសំដៅកាត់បន្ថយដល់កម្រិតទាបបំផុតស្រូវលាយដែលជាប់តាមនៅក្នុងម៉ាស៊ីន ធានាឱ្យប្រភេទពូជស្រូវសុទ្ធបានល្អ។

   លោកសឺនសុភា ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរអំពក់ បានឱ្យដឹង៖ កសិកររថាច់ណឹម ជាអ្នកមានការស្រាវជ្រាវបណ្ដាប្រភេទពូជស្រូវដើម្បីផលិតជាពូជស្រូវសុទ្ធបម្រើដល់តម្រូវការរបស់មូលដ្ឋាន។ លោកជាកសិករមួយរូប ដែលមានការកែប្រែ ច្នៃប្រតិដ្ឋអំពីបច្ចេកទេសក្នុងការផលិត ។ តាមការក្រើនព្រមានរបស់ផ្នែកជំនាញ ស្រូវសុទ្ធគឺផលិតដោយវិធានការស្ទូង ឬក៏ព្រោះជាជួរ។ គ្រាប់ស្រូវសុទ្ធ ជាគ្រាប់ស្រូវបានបង្កើតឡើងពីប្រភេទបរិសុទ្ធខ្ពស់ កម្រិតជ្រះជាង ៩៩% ​កម្រិតបរិសុទ្ធ​ ៩៩,៩៥% អត្រាគ្រាប់ស្រូវដុះពន្លកជាង ៩០% កម្រិតសំណើមទាបជាង ១៣,៥% ចំនួនគ្រាប់ស្មៅទាបជាង ៥ គ្រាប់ក្នុងចំនួនពូជមួយគីឡូក្រាម។ បណ្ដាការក្រើនព្រមានខាងលើ តែងបានកសិករ ថាច់ណឹមអនុវត្តល្អ រួមចំណែកធ្វើឱ្យសម្បូរបែបអំពីពូជ ស្រូវបម្រើដល់កសិករ៕

                                                                                   អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.