• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 04/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

បង្វែរផ្ទៃដីផលិតស្រូវ ១.២១២ ហិកតាមកដាំបណ្តាប្រភេទដំណាំ សត្វចិញ្ចឹមផ្សេង

09/07/2021 08:54

ក្នុង ០៦ ខែដើមឆ្នាំ ២០២១ បណ្តាមូលដ្ឋានក្នុងខេត្ត បង្វែរផ្ទៃដីផលិតស្រូវ ១.២១២ ហិកតាមកដាំបណ្តាប្រភេទដំណាំផ្សេង និងចិញ្ចឹមជលផល ក្នុងនោះ បណ្តាស្រុក៖ ចូវថាញ់ ថ្កូវម្ចាស់ការកែប្រែដីចម្ការ ១២ ហិកតា ដីដាំអំពៅផ្តល់ផលទាប ១២៥,៨ ហិកតាមកដាំដំណាំ ដូង ឈើហូបផ្លែ និងចិញ្ចឹមជលផល។ ចាប់តាំងពីពេលនេះដល់ចុងឆ្នាំ ២០២១ ខេត្តចង្អុលការបណ្តាមូលដ្ឋានផ្តុំអនុវត្តរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញសម្របសម្រួលតាមអាកាសធាតុប្រែប្រួល ផ្លាស់ប្តូរផ្ទៃដីផលិតស្រូវផ្តល់ផលទាប ១.៥៥០ ហិកតាមកដាំដំណាំ ឈើហូបផ្លែ គួបផ្សំជាមួយការចិញ្ចឹមជលផលតាមរដូវកាលសមស្រប។ រក្សា និងបើក ទូលាយផ្ទៃស្រះចិញ្ចឹមជលផល ផ្តុំចិញ្ចឹមជលផលសំខាន់ដូចជា៖ បង្គានាគ បង្កងជើងស ក្តាមសមុទ្រ លៀស គ្រំ (ចិញ្ចឹមបង្កងជើងសកម្រិតខ្ពស់ ពង្រីកបណ្តាតំបន់ចិញ្ចឹមឧស្សាហកម្មប្រមូលផ្តុំ) បណ្តាទម្រង់ផលិតស្រូវ-ចិញ្ចឹមបង្កង និងចិញ្ចឹមបង្កង-ដាំព្រៃឈើ។

 

កសិករថែទាំដាំដំណាំ។ រូបថត៖ រតនា

គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ ផ្ទៃស្រះចិញ្ចឹមជលផលក្នុងទូទាំងខេត្តមាន ៣៥.៩២៧ ហិកតា សម្រេច ៦៣% នៃផែនការ ទាបជាង ៦.៥៥៨ ហិកតាបើប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំមុន បរិមាណផលសម្រេចបាន ៥៤.៤៩៤ តោន កើន ៨,១% បើប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំមុន។ បណ្តាស្រុក៖ យ្វៀងហាយ  ទីផ្សាររួមខេត្តយ្វៀងហាយ រក្សាការចិញ្ចឹមបង្កងជីវបរិស្ថានគួបផ្សំជាមួយការដាំព្រៃឈើជាមួយផ្ទៃដី ៥.៧៥០ ហិកតា។ បណ្តាស្រុក៖ ចូវថាញ់ កូវង៉ាង យ្វៀងហាយរក្សា និងបើកទូលាយទម្រង់ផលិតស្រូវ-ចិញ្ចឹមជលផល ៥.៦០០ ហិកតា។ល។ ផ្តល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។ ផ្ទៃស្រះចិញ្ចឹមបង្កងវប្បកម្មបច្ចេកវិទ្យាខ្ពស់បានបន្តបើកទូលាយ មកទល់ពេលនេះបាន ៤០០ ហិកតា កើន ៥៣ ហិកតាបើប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំមុន ក្នុងមួយហិកតាទិន្នផលសម្រេចពី ៥០-៧០ តោន ប្រមូលផ្តុំនៅបណ្តាស្រុក៖ កូវង៉ាង យ្វៀងហាយ ថ្កូវ និងទីផ្សាររួមខេត្តយ្វៀងហាយ។

ចំពោះផ្ទៃដីផលិតស្រូវ ទូទាំងខេត្តចុះពូជបាន ១៣៣.០៦៤ ហិកតា សម្រេច ៦៨,៥% ផែនការ ប្រមូលផលបាន ០៦៤ ហិកតា ក្នុងមួយហិកតាទិន្នផលផ្ដល់មធ្យម ៦,៣៧ តោន ខ្ពស់ជាង ១,៥៤ តោនបើប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំមុន បរិមាណផលសម្រេចបានខ្ពស់ជាង ១៦៦.០៧០ តោន។ អំពីការដាំដំណាំ ០៦ ខែដើមឆ្នាំ កសិករចុះពូជដំណាំឧស្សាហកម្មខ្លីថ្ងៃ និងដំណាំប្រចាំ ឆ្នាំផ្សេងៗបាន ៣២.១៥៣ ហិកតា សម្រេច ៦២,៣% នៃផែនការ ខ្ពស់ជាង ១,៧% បើប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំមុន ស្មើនឹង ៥២១ ហិកតា។ តំបន់ដាំអំពៅស្ករថយចុះជាបន្ត និងផ្លាស់ប្តូរមកដាំដំណាំ និងចិញ្ចឹមជលផល៕               

ម៉ីញ៉ឹង-តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.