06/08/2021 07:52
យោងតាមនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរប្រធានគណៈកម្មាធិការប្រជាជនបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុងបង្កលក្ខណៈឲ្យឈ្មួញក្នុងខេត្តបានធ្វើដំណើរទៅមករវាងបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុងដើម្បីប្រមូលទិញកសិផល ជលផលរបស់ប្រជាជនដល់ពេលប្រមូលផល។ វិធីសាស្រ្តគ្រប់គ្រងគ្រាន់តែសំណូមពរឲ្យធ្វើរបាយការណ៍សុខាភិបាលនៅពេលដែលទៅប្រមូលទិញនៅកន្លែងណា (ភូមិ ឃុំ សង្កាត់ក្នុងស្រុក ទីផ្សាររួមខេត្ត ក្រុង) យកចេញជម្រាបនូវលទ្ធផលធ្វើកោសល្យវិច័យអវិជ្ជមានវិរុស SARS-CoV-2 អាស្រ័យដោយស្ថាប័នមានសមត្ថកិច្ចផ្តល់ជូននៅមានសុពលភាព (មិនហួសពី ០៣ ថ្ងៃ) យកចិត្តទុកដាក់ត្រួតពិនិត្យឲ្យម៉ត់ចត់ និងវិនិច្ឆ័យម៉ឹងម៉ាត់ចំពោះបណ្ដាករណីដែលធ្វើលិខិតកោសល្យវិច័យក្លែងក្លាយឬលិខិតធ្វើកោសល្យវិច័យដែលមិនមែនស្ថាប័នសមត្ថកិច្ចផ្ដល់ឲ្យ។
ពេលមុខសញ្ញាទាំងនោះវិលមកកាន់មូលដ្ឋានវិញត្រូវរបាយការណ៍សុខាភិបាលនៅដំណាក់សុខាភិបាលឃុំ ប្រសិនបើករណីលិខិតធ្វើកោសល្យវិច័យអវិជ្ជមានវិរុស SARS-CoV-2 អស់កាលកំណត់ (ហួសពី ០៣ ថ្ងៃ) ត្រូវចាត់តាំងធ្វើតេស្តសារជាថ្មីរួចទៅផ្ទះធ្វើចត្តាឡីស័កដោយខ្លួនឯង តាមដានសុខភាព ហើយប្រសិនបើបន្តមានសំណូមពរទៅប្រមូលទិញកសិផល ជលផលនៅក្រៅស្រុកទៀតនោះ ត្រូវជូនដំណឹងដល់ដំណាក់សុខាភិបាលឃុំ និងប្រើប្រាស់លិខិតធ្វើកោសល្យវិច័យអវិជ្ជមានដែលនៅក្នុងពេលកំណត់ដើម្បីទៅកាន់បណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុងក្នុងខេត្ត ទន្ទឹមនឹងនោះ សំណូមពរឲ្យមុខសញ្ញាទាំងនេះត្រូវចុះកិច្ចសន្យាប្រតិបត្តិតាមបណ្ដាសេចក្ដីកំណត់ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជា៖ អនុវត្តល្អសេចក្ដីកំណត់ ៥K របាយការណ៍សុខាភិបាលដោយស្មោះត្រង់។ល។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរឲ្យប្រធានគណៈកម្មាធិការប្រជាជនបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុងចង្អុលការឲ្យបណ្ដាប៉ុស្ដិ៍ត្រួតពិនិត្យម្ចាស់ការ រវាសរវៃ មិនតឹងតែងពេកដើម្បីបង្ការជំងឺមានប្រសិទ្ធភាព និងធានាលំនឹងការផលិត និងជីវភាពរបស់ប្រជាជន៕
ថាច់ហ្វាង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។