20/04/2021 08:44
កសិករទស្សនាទម្រង់ផលិតស្រូវ។ រូបថត៖ ឌិញកាញ់
សហករណ៍កសិកម្មភូកឹង (ស្រុកទីវកឹង)បានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ជាសហករណ៍មួយក្នុងចំណោម ១៣ សហករណ៍របស់ខេត្តនាពេលបច្ចុប្បន្ន។ ចាប់ពីមានសមាជិក ១២ នាក់តាំងពីដំបូង បច្ចុប្បន្ន សហករណ៍កសិកម្មភូកឹងពង្រីកសមាជិកបាន ១៣៦ នាក់ ប្រាក់កម្រៃពីការផលិតរបស់សមាជិកសហករណ៍ក្នុងរយៈពេល៣ឆ្នាំជិតនេះខ្ពស់ជាងប្រៀបជាមួយក្រៅទម្រង់ពី ១,៥-២,៥ លានដុងក្នុងមួយហិកតា។
លោកង្វៀងវ៉ាំងភឿក ប្រធានក្រុមប្រឹក្សាអភិបាល និងជានាយកសហករណ៍កសិកម្មភូកឹងបានឱ្យដឹងថា៖ សហករណ៍តែងប្រតិបត្តិតាមប្រតិទិនរដូវកាលអាស្រ័យផ្នែកកសិកម្មចេញផ្សាយ។ រដូវសម្រកឆ្នាំ ២០២០-២០២១ សហករណ៍បំផុសចលនាកាត់ផ្តាច់រដូវ មិនផលិតស្រូវរដូវវស្សា បែរមកផលិតស្រូវរដូវសម្រកដើម្បីជៀសវាងការរាំងស្ងួត ការជ្រាបប្រៃ គិតមកទល់ពេលនេះបានប្រមូលផលរួចស្រេច ទិន្នផលផ្ដល់ខ្ពស់បង្គួរ គិតជាមធ្យមសម្រេចពី ៧,៥-៨ តោនក្នុងមួយហិកតា។
តាមសំដីរបស់លោកផាមមិញទ្រៀង កសិករក្នុងខេត្តបានប្រមូលផលប្រហែល ៥០% នៃផ្ទៃដីដែលបានចុះពូជ ទិន្នផលផ្ដល់ជាង ៦ តោនក្នុងមួយហិកតា។ ដើម្បីធានាបរិមាណទឹកបម្រើឱ្យការផលិតស្រូវរដូវសម្រក ផ្នែកកសិកម្មខេត្តត្រាវិញបានចាត់តាំងការជួបធ្វើការជាមួយខេត្តវិញឡុងចំនួន ៤ លើកដើម្បីរកវិធីសាស្រ្តសម្រួលទឹកសាបដល់កម្រិតអតិបរមាតាមបណ្តាលូបាំងបត់ តឹងយិន (ស្រុកកូវកែ) ជួយឱ្យកសិកររក្សាទឹកសាបបម្រើការស្រោចស្រព។ ទន្ទឹមនឹងនោះ ផ្នែកកសិកម្មសហការជាមួយបណ្តាមូលដ្ឋានជំរុញល្បឿនកសាងបណ្តាសំណង់ធារាសាស្រ្តវាលស្រែ ជីកស្តារបណ្តាដងប្រឡាយកម្រិត ១ កម្រិត ២ កម្រិត ៣ ប្រឡាយវាលស្រែដែលរាក់ដើម្បីផ្ទុកទឹក សម្រួល ផ្គត់ផ្គង់ទឹក ទប់ស្កាត់ទឹកប្រៃ បានទាន់ពេល រក្សាទឹកសាបសម្រាប់បម្រើដល់ការផលិតនិងជីវភាពប្រជាជន៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។