• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ធ្វើមានពីទម្រង់ផលិតចម្រុះ

19/01/2024 07:54

ដោយអាស្រ័យមានចរិតឧស្សាហ៍ ស៊ូទ្រាំនឹងការលំបាក មានភាពរវៀសរវៃក្នុងការអនុវត្តន៍ទម្រង់ផលិតចម្រុះ ផ្ដើមពីគ្រួសារក្រីក្រ គ្រួសារបងស្រី ថាច់ធីធ្វី នៅភូមិចុង-ង ឃុំហ៊ីវទឺ ស្រុកទីវកឹងមិនត្រឹមតែឆ្លងផុតភាពក្រីក្រឡើយ នៅទាំងក្លាយជាគ្រួសារធូរធា មានបានរបស់ភូមិទៀតផង។

            កាលទើបបង្កើតអាជីពដំបូង ប្ដីប្រពន្ធបង គឹមសម បងស្រី ថាច់ធីធ្វី បានម្ដាយឪពុកចែកដីស្រែឱ្យចំនួន ៣ កុងសម្រាប់ផលិត។ ជីវភាពជួបការលំបាក ប្ដីប្រពន្ធបងធ្វី ត្រូវលៃលកពេលវេលាកាត់ស្រូវស៊ីឈ្នួលឱ្យអ្នកនៅមូលដ្ឋាន។ ក្រោយរយៈពេល ៣ ឆ្នាំ សន្សំសំចៃ  ឆ្នាំ ២០០៦ ប្ដីប្រពន្ធបងទិញបានគោមួយក្បាលមក​ចិញ្ចឹម។

បងគឹមសម ថែទាំហ្វូងគោរបស់គ្រួសារ។

            បងស្រី ថាច់ធីធ្វី ចែករំលែកពីបទពិសោធន៍ការចិញ្ចឹមគោរបស់គ្រួសារ៖ ចង់ចិញ្ចឹមគោបន្ធាត់សម្រេចប្រសិទ្ធភាពសេដ្ឋកិច្ច មុនពេលទិញគោយកមកចិញ្ចឹមត្រូវពិនិត្យ​គោមានជំហរមាឌធំខ្ពស់ ឆ្អឹងធំ  ដូចជាពូជបង្កាត់ស៊ីន Drough master, Brahman, BBB (3B) Angus, Charolais ។ល។ បន្ទាប់ពីយកគោមក ត្រូវ បញ្ចុះព្រូនឲ្យគោ ចាក់ថ្នាំបង្ការជំងឺផ្ដុំឈាម ជំងឺអុតក្ដាមតាមការកំណត់។ នៅក្នុងរដូវប្រាំង ប្រភពស្មៅស្ងួតច្រើនមិនគ្រប់ផ្ដល់ឱ្យគោ ដើម្បីជៀសវាងស្ថានភាពខ្វះចំណីសម្រាប់គោ យើងរក្សាចំបើងទុក។ ដើម្បីឱ្យចំបើងមានជាតិអាហារូបត្ថម្ភខ្ពស់ ជាធម្មតាច្រើនផ្អាប់ចំបើង​ជាមួយជីអ៊ុរ៉េ រួចក្រោយរយៈពេលមួយសប្ដាហ៍យកចំបើងឱ្យគោស៊ី។ ដោយហេតុនោះ គោធំធាត់រហ័ស សម្រេចទម្ងន់បានលក់ក្រោយរយៈពេលចិញ្ចឹម ៤ ខែ។

            ក្នុងមួយឆ្នាំ គ្រួសារបងស្រីចិញ្ចឹមគោប្រមាណ ២០ ក្បាល និងមានគោសម្រាប់លក់ ៥-១០ ក្បាល។ អាស្រ័យឆ្នាំ ២០២៣ តម្លៃគោចុះថោកពី ១០-១៥ លានដុងក្នុងមួយក្បាល ម៉្លោះហើយប្រាក់កម្រៃទទួលបានតែជិត ៥០ លានដុង។ ដោយឡែកក្នុងបណ្ដាឆ្នាំ តម្លៃគោកើនខ្ពស់ គ្រួសារបងស្រីទទួលបានប្រាក់កម្រៃឡើងដល់ជិត ១០០ លានដុង។

            លោក ង្វៀងវ៉ាំងចង(ជនជាតិខ្មែរ) ប្រធានគណៈកម្មការប្រជាជនភូមិចុង-ង បានឱ្យដឹងថា៖ ចលនាចិញ្ចឹមគោបន្ធាត់មានការរីកចម្រើនយ៉ាងខ្លាំងក្នុងបណ្ដាឆ្នាំមកអាយនេះ  គ្រួសារបងស្រី ថាច់ធីធ្វី ជាគ្រួសារមួយក្នុងបណ្ដាគ្រួសារចិញ្ចឹមគោដោយចំនួនច្រើន និងចាកផុតភាពក្រីក្រពីទម្រង់ចិញ្ចឹមគោគួបផ្សំជាមួយការផលិតស្រូវ ប្រមូលទិញចំបើងបម្រុងទុកធ្វើជាចំណីឱ្យគោ។ នេះជាទម្រង់បន្ថយភាពក្រីក្រមានប្រសិទ្ធិ​ភាព រួចបានមូលដ្ឋានពង្រីកទូលាយ។ ទូទាំងភូមិមានគោជាង ៧០០ ក្បាល។

បងស្រី ថាច់ធីធ្វី ថែទាំស្រូវរបស់គ្រួសារ។

            មិនត្រឹមជួយឧបត្ថម្ភវិធីសាស្រ្តចាកផុតភាពក្រីក្រដល់អ្នកមិនសូវសម្បូរដីពង្រីកទម្រង់ចិញ្ចឹមគោនៅមូលដ្ឋានឡើយ គ្រួសារបងស្រី ថាច់ធីធ្វីនៅទាំងធ្វើជាគំរូក្នុងចលនារៀនសូត្រ និងធ្វើតាមអ៊ំទៀតផង។ បងគឹមសម (ប្ដីបងស្រីធ្វី) ចែករំលែក៖ ដើម្បីលើកកម្ពស់កម្រិតជីវភាពជនរួមជាតិខ្មែរនៅក្នុងភូមិ ផ្ដើមពីចលនារៀនសូត្រ និងធ្វើតាមសីលធម៌ ឥរិយាបថហូជីមិញ ឆ្នាំ ២០២០ សាខាបក្សភូមិចុង-ង កសាងទម្រង់ “ជីកស្ដារ ប្រឡាយវាលស្រែដើម្បីធានាទឹកបានគ្រប់គ្រាន់ស្រោចស្រពឱ្យដីកសិកម្ម​របស់ភូមិ” រីឯគ្រួសារខ្ញុំមានការព្រមព្រៀងតាម។ ពេលមូលដ្ឋានមកបំផុសចលនាបរិច្ចាគដីជាង ០,៥ កុងដើម្បីជីកធ្វើជាប្រឡាយនាំយកទឹកបម្រើឱ្យការផលិត ខ្ញុំស្ម័គ្រចិត្តបរិច្ចាគ។

            ជាមួយស្មារតីពុះពារការលំបាក ចេះលៃលករបៀបចាយប្រើ ប្រិតសំចៃសមស្រប ក្រោយរយៈពេល ២០ ឆ្នាំ​កសាងគ្រួសារ ប្ដីប្រពន្ធបងធ្វី មិនត្រឹមតែកសាងបានកសិដ្ឋាន​ចិញ្ចឹមគោប៉ុណ្ណោះឡើយ នៅទាំងសន្សំសំចៃទិញដីស្រែបាន ១៥ កុងផលិតស្រូវបាន ៣ រដូវក្នុងមួយឆ្នាំទៀតផង៕

អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.