25/09/2020 08:00
សប្តាហ៍កន្លង តំណាងថ្នាក់ដឹកនាំសមាគមកសិករខេត្តត្រាវិញ អង្គភាពឧបត្ថម្ភនៅទីក្រុងហូជីមិញ និងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានសហការចាត់តាំងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានជនបទនៅភូមិផ្នោរអំ្ព ឃុំតឹបង៉ាយ ស្រុកទីវកឹង។
ស្ពាននេះបានកសាងដោយបេតុងឆ្អឹងដែក ប្រវែងគិតទាំងផ្លូវឡើងកាន់ស្ពានជិត ២០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ អាចទ្រទម្ងន់ ២,៥ តោន សរុបថវិកាកសាងជិត ២០០ លានដុង។ ប្រភពថវិកាអាស្រ័យគ្រួសាយុទ្ធជនពលី ត្រឹងវ៉ាំងណេន (ធ្លាប់ហៅថា ត្រឹងក្វឹកថាំង) ឧបត្ថម្ភទាំងស្រុង។ យុទ្ធជនពលី ត្រឹងវ៉ាំងណេន ជាអ្នកមានស្រុកកំណើតនៅភូមិផ្នោរអម្ព ឃុំតឹបង៉ាយ ជាវីរយុទ្ធជនពលីក្នុងសម័យសង្រ្គាមប្រឆាំងអាមេរិករំដោះជាតិឆ្នាំ ១៩៧៥។ បច្ចុប្បន្ននេះ ប្រពន្ធនិងកូនៗរបស់គាត់កំពុងរស់នៅ និងប្រកបការងារនៅទីក្រុងហូជីមិញ។
នាឱកាសនេះ គ្រួសារយុទ្ធជនពលី ត្រឹងវ៉ាំងណេន នៅទាំងជូនអំណោយ ៥០ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រនៅបណ្តាភូមិរបស់ឃុំតឹបង៉ាយ៕
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។