• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទីវកឹង៖ បង្កើនការគ្រប់គ្រង ប្រើប្រាស់សម្បត្តិធម្មជាតិ ការពារបរិស្ថាន

21/09/2020 13:50

គិតមកដល់ដំណាក់កាលនេះ ស្រុកទីវកឹងសម្រេចគ្រោងផែនការប្រើប្រាស់ផ្ទៃដីធម្មជាតិក្នុងការផលិតកសិកម្ម ១០០% ។ ការងារស្ថិតិដីធ្លីថ្នាក់ឃុំ ថ្នាក់ស្រុក ដកយកដីមកវិញតាមសារប័នសំណង់ គម្រោងការ (៣០ គម្រោង)។ បង្វែរទិសដៅប្រើប្រាស់ដីធ្លីតាមគ្រោងផែនការ ផែនការប្រើប្រាស់ដីធ្លី ។ ទន្ទឹមនឹងនោះផ្តល់លិខិតទទួលស្គាល់កម្មសិទ្ធិលើកដំបូងសម្រេច ៩៩,៥៦% និងគ្រួសារជនជាតិខ្មែរជិត ១០០% នៅលើភូមិសាស្រ្ត មានដីសង់ផ្ទះ លំនឹងជីវភាព។

           

  លោកវ៉តឹងត្រៀង​ ប្រធានការិយាល័យភោគផលធម្មជាតិនិងបងិស្ថានស្រុកទីវកឹងបានឲ្យដឹង៖ ជាក់ស្តែង ការងារគ្រប់គ្រងភោគផលធម្មជាតិនិងការពារបរិស្ថានកន្លងហើយ នៅមានចំណុចអន់ខ្សោយច្រើន កម្មាភិបាលបក្ខជនមិនទាន់បង្កើនការយល់ដឹងនិងស្មារតីទទួលបន្ទុក ។ ប្រព័ន្ធច្បាប់ ឧបករណ៍គ្រប់គ្រងមិនទាន់ស៊ីចង្វាក់គ្នា ផ្ទួនគ្នា អនុវត្តមិនទាន់មានប្រសិទ្ធភាព។ គ្រោងផែនការពង្រីកសេដ្ឋកិច្ច‑សង្គមមួយចំនួនមិនទាន់ភ្ជាប់តាមផែនការនិងស្ថានភាពផ្លាស់ប្តូរអាកាសធាតុ បង្ការ ជំនះគ្រោះធម្មជាតិ ការពារបរិស្ថាន។​ការងារដកយកដីធ្លី រំសាយទីធ្លាសំណង់មួយចំនួន គម្រោងការកសាងសំណង់សំខាន់ៗនៅលើភូមិសាស្ត្រស្រុក រយៈកាលកន្លង នៅជួបបញ្ហាលំបាកច្រើន ដំណើរការកសាងនៅយឺត បណ្តាលឲ្យជះឥទ្ធិពលដល់គុណភាពសំណង់​​រាំងស្ទះការពង្រីកសេដ្ឋកិច្ច‑សង្គមរបស់មូលដ្ឋាន។ ការគ្រប់គ្រងដីធ្លីរដ្ឋនៅឃុំ ទីប្រជុំជនមួយចំនួនមិនទាន់ម៉ឹងម៉ាត់​ ផ្តល់ឱកាសឲ្យប្រជាជនប្រើប្រាស់ដីធ្លីរដ្ឋជាច្រើនឆ្នាំ មិនទាន់បានដោះស្រាយដាច់ស្រេច។ ស្ថានភាពកខ្វក់ក្នុងការផលិតធ្វើអាជីវកម្មនិងគ្រួសារចិញ្ចឹមសត្វបានជះឥទ្ធិពលដល់បរិស្ថានរស់នៅរបស់ប្រជាជន​ នៅកើតមានយ៉ាងច្រើន។ការផ្សព្វផ្សាយ ចាត់តាំងអនុវត្តសារាចរលេខ ១៥​របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តមានពេលខ្លះមិនទាន់ធ្វើបានខ្ជាប់ខ្ជួន។ ប្រជាជនចូលរួមមិនទាន់បានកុះករ ស្ថានភាពលក់ដូរ តាមចិញ្ចើមថ្នល់នៅតែកើតមានឡើង ការងារគ្រប់គ្រងកសាងរបៀបរៀបរយទីក្រុងមិនទាន់សម្រេចបានលទ្ធផលខ្ពស់។ល។

            យោងទៅតាមសភាពការណ៍ជាក់ស្តែងដូចពោលមកខាងលើ លោកវ៉តឹងត្រៀងបានឲ្យដឹងបន្តថា៖ ការរិយាល័យនឹងបន្តកិច្ចសហការជាមួយបណ្តាផ្នែកមូលដ្ឋាន ជំរុញមាំការងារផ្សព្វផ្សាយដល់ប្រជាជនបង្កើនការយល់ដឹងអំពីច្បាប់ដីធ្លី ច្បាប់ធនធានរ៉ែ ច្បាប់ធនធានទឹក ច្បាប់ការពារបរិស្ថាន និងកម្មវិធីអនុវត្ត ទប់ពល់នឹងអាកាសធាតុប្រែប្រួល អភិរ្សពហុជីវសាស្រ្ត បង្កប្រភពកម្លាំងដើម្បីពង្រីកសេដ្ឋកិច្ច‑សង្គមរបស់ស្រុក។ កែប្រែបំពេញបន្ថែមគ្រោងផែនការប្រើប្រាស់ដីធ្លីដល់ឆ្នាំ ២០២៥ ទិសដៅពង្រីកសេដ្ឋកិច្ចតំបន់ សហតំបន់របស់ស្រុកដល់ឆ្នាំ ២០២៥​ ចង្ខុវិស័យ ដល់ឆ្នាំ ២០៣០ ។ គ្រប់គ្រង ទាញយកផលយ៉ាងមានប្រសិទ្ធភាពពីដីដាំដើមឈើជារៀងរាល់ឆ្នាំ។ ជាពិសេសគឺដីដាំឈើស្បៀងអាហារ សម្រេចឯកសារដីធ្លីមូលដ្ឋាន សំណុំឯកសារដីធ្លីតាមច្បាប់កំណត់ ឆ្លើយតបតាមតម្រូវការគ្រប់គ្រងភោគផលដីធ្លីរបស់ស្រុក។​ សម្រេចការងារឡើងគ្រោងផែនការប្រើប្រាស់ដីធ្លីដំណាក់កាល ២០២១‑២០៣០។ ​ផែនការប្រើប្រាស់ដីធ្លីជារៀងរាល់ឆ្នាំ ការងារត្រួតពិនិត្យដីធ្លី កែប្រែគ្រោងផែនការ ពង្រីកសេដ្ឋកិច្ចរបស់បណ្តាផ្នែកមូលដ្ឋាន។​ក្នុងនោះ គប្បីកាត់បន្ថយយ៉ាងពេញទំហឹងជាមួយនឹងបណ្តាផ្នែកដែលផលិតធ្វើអាជីវកម្ម បណ្តាគម្រោងការដែលប្រើប្រាស់ដីធ្លីខុសច្បាប់ ទាញយកផលធម្មជាតិមិនស្របច្បាប់ បណ្តាលឲ្យមានកាកសំណល់ជះឥទ្ធិពលដល់បរិស្ថាន ធ្វើឲ្យក្រខ្វក់បរិស្ថាន បង្កើនគ្រោះធម្មជាតិ​ ជាពិសេសគឺនៅតំបន់ប្រភពដើមផ្លូវទឹក តំបន់ប្រជាជនស្នាក់នៅ។ បង្កើនការត្រួតពិនិត្យ គ្រប់គ្រងរដ្ឋអំពីដីធ្លី គ្រប់គ្រងដីធ្លីរដ្ឋតាមតួនាទីរបស់ខ្លួន។ ទន្ទឹមនឹងនោះបង្កើនការត្រួតពិនិត្យពីការគោរពច្បាប់ការពារបរិស្ថាននៅបណ្តាក្រុមហ៊ុន អាជីវកម្ម មូលដ្ឋានផលិតធ្វើអាជីវកម្មនិងអង្គភាពធ្វើសកម្មភាពទាញយកផល ដឹកជញ្ជូនរ៉ែនៅលើភូមិសាស្រ្តស្រុក។​ផ្សព្វផ្សាយកសាងទីធ្លាចាក់សំរាមរបស់ស្រុកនៅភូមិដៃទទឹង ឃុំតឹបង៉ាយ ដោយមានទ្រង់ទ្រាយ ១,៥ ហិកតា ។ បង្កើនកងកម្លាំងប្រមូលសំរាម វិនិច្ឆ័យកាកសំណល់មានជាតិពុល កាកសំណល់សុខាភិបាល។ ក្រើនរំលឹកអនុវត្តល្អតាមសារាចរលេខ ១៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ការពារបរិស្ថានភ្ជាប់ជាមួយនឹងបង្កើនគុណភាពនិងពង្រីកទម្រង់ដងផ្លូវ ភ្លឺ‑ខៀវ‑ជ្រះ‑ស្អាត បង្កបានទិដ្ឋភាពថ្មីដើម្បីស្រុកទីវកឹងកសាងសម្រេចជោគជ័យ ស័ក្តិសមជាទីក្រុងរបស់ខេត្តក្រោយពីឆ្នាំ ២០២០ នេះ៕ថាញ់ក្វាង‑សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.