• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទម្រង់បំបាត់ភាពក្រីក្ររបស់មាមីងខ្មែរនៅភូមិចុង-ង

10/11/2023 14:55

ទម្រង់ ចិញ្ចឹមគោបន្ធាត់គ្មាននៅជាទម្រង់ថ្មីរបស់មូលដ្ឋានទៀតឡើយ ទោះជាយ៉ាងណាក៏ដោយ ទម្រង់នេះនៅតែជាវិធីចិញ្ចឹម នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ កាត់បន្ថយការចំណាយវិនិយោគ ប្រើប្រាស់អនុផលដែលមានស្រាប់ និងម្ចាស់ការយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ។ ទម្រង់នេះកំពុងបានអភិវឌ្ឍន៍យ៉ាងខ្លាំង នៅភូមិចុង-ង ឃុំហ៊ីវទឺ ស្រុកទីវកឹង និងរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រនៅមូលដ្ឋាន។

ប្រធានគណៈកម្មាធិការប្រជាជនភូមិចុង-ង (កណ្តាល) ទស្សនាទម្រង់ចិញ្ចឹមគោរបស់សមាជិកសមាគមកសិករភូមិ។

     លោក ង្វៀងវ៉ាំងចង (ជនជាតិខ្មែរ) ប្រធានគណៈកម្មការប្រជាជនភូមិចុង-ង បានឲ្យដឹងថា៖ ភូមិចុង-ង មានគ្រួសារជនជាតិខ្មែរចំនួន ៣៥៥ គ្រួ ស្មើនឹង ៥៧% នៃចំនួនប្រជាជនរួមក្នុងភូមិ ។ ចលនា​ចិញ្ចឹម​គោ​បន្ធាត់មាន​ការ​រីកចម្រើនយ៉ាង​ខ្លាំងក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកអាយនេះ។​ នេះ​ជា​ទម្រង ​មាន​ប្រសិទ្ធភាព​សម្រាប់​ការងារ ​កាត់​បន្ថយ​ភាព​ក្រីក្រ។​ បច្ចុប្បន្ន​ ភូមិ​​នៅមាន​គ្រួសារ​ក្រីក្រ​តែ​ ០៤​ គ្រួ​ប៉ុណ្ណោះ។ បច្ចុប្បន្ន ភូមិទាំងមូលមានគោជាង ៧០០ ក្បាល។ ការ​ចិញ្ចឹម​គោបន្ធាត់គឺ សមស្រប​សម្រាប់ជនក្រីក្រក្នុង​ភូមិ។ ដោយសារសត្វគោជាសត្វដែលមិនសូវមានហានិភ័យ ងាយស្រួលចិញ្ចឹម មានតម្លៃអាហារទាប មិនសូវមានជំងឺ ហើយភាគច្រើន រកបានប្រាក់ចំណេញបង្គួរ។ ដើម្បី​ចិញ្ចឹម​គោ​សម្រេច​បាន​លទ្ធផល​ខ្ពស់ ប្រភព​ចំណី​ដូចជាស្មៅ  ចំបើងដែលមានច្រើន អ្នកចិញ្ចឹមគ្រាន់តែដាំស្មៅ រួមផ្សំជាមួយការលាយចំណីចម្រុះមួយចំនួនដូចកន្ទក់ជាដើម​ដូច្នេះ កាត់បន្ថយបានប្រាក់ចំណាយយ៉ាងច្រើន។

     លោក គឹមសម នៅភូមិចុង-ង បានចែករំលែកបទពិសោធន៍ចិញ្ចឹមគោរបស់គ្រួសារ៖ បើចង់ចិញ្ចឹមគោបន្ធាត់ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ មុននឹងទិញគោ ត្រូវជ្រើសរើសគោដែលមានកម្ពស់ខ្ពស់ ឆ្អឹងធំ ជាពិសេសគឺគោបង្កាត់​​ sind, Drough master, Brahman, BBB (3B), Angus, Charolais... បន្ទាប់ពីទិញគោមក ត្រូវតែរកវីធីបញ្ចុះព្រូន ចាក់វ៉ាក់សាំងតាមកាលកំណត់បង្ការជំងឺផ្ដុំឈាម និងអុតក្ដាម។ នៅរដូវប្រាំង ស្មៅស្រស់តែងតែមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យគោ។ ដើម្បីជៀសវាងការខ្វះចំណី យើងតែងរក្សាទុកចំបើង ឱ្យចំបើងដែលមានជីវជាតិខ្ពស់ធម្មតាគេនឹងជ្រើសរើសវីធីរក្សាទុកជាមួយជីអ៊ុយរេ។ វិធីរក្សាទុកមានដូចជា៖ចំបើងចំនួន ១០ គីឡូក្រាម ត្រូវបន្ថែមកំបោរក្តៅ ០១ គីឡូក្រាម ដើម្បីបំបាត់សត្វល្អិតជំងឺ រួចបន្ថែមអ៊ុយរេ ០២ គីឡូក្រាម ម្សៅមី ០១ គីឡូក្រាម លាយជាមួយទឹក ហើយបាញ់ឱ្យស្មើៗគ្នា ដើម្បីឱ្យជ្រាបចូលចំបើង ហើយរក្សាទុកដោយផ្ទាំងកៅស៊ូ បន្ទាប់ពីបាន ០១ សប្តាហ៍យកចំបើងចេញឱ្យគោស៊ី។ ដោយសារវិធីនេះ សត្វគោធំធាត់យ៉ាងឆាប់រហ័ស ឡើងទម្ងន់ក្រោយរយៈពេល ០៤ ខែ។ បើចិញ្ចឹមបានល្អ កសិករអាចលក់គោក្នុងមួយឆ្នាំបាន ០៤ ដង ដូចជាតម្លៃលក់បច្ចុប្បន្នក្នុងមួយក្បាលបានពី ១០-១៣ លានដុង ប្រាក់ចំណេញក្នុងមួយក្បាលជាង ២,៥ លានដុង ។ ក្នុងមួយ​ឆ្នាំ​គ្រួសារ​ខ្ញុំ​ចិញ្ចឹម​គោ​បានប្រមាណ ២០ ក្បាល ហើយ​លក់​បានពី ​៥-១០​ ក្បាល អាស្រ័យ​ឆ្នាំ​នេះ​តម្លៃ​គោ​ធ្លាក់​ចុះ ម៉្លោះហើយប្រាក់ចំណេញ​ពីការចិញ្ចឹមគោបានតែជាង ៥០ ​លាន​ដុង»។

លោក គឹមសម កំពុង​មើល​ថែ​គោ។

     ដូចលោក គឹមសម លោក គឹមតឹងថាញ់ ក៏បានរួចផុតពីការលំបាកដោយសារទម្រង់ចិញ្ចឹមគោបន្ធាត់នេះដែរ លោក ថាញ់ បានឱ្យដឹងថា៖ “ខ្ញុំចិញ្ចឹមគោបន្ធាត់បាន ១៧ ក្បាល បន្ទាប់ពីថែទាំរយៈពេល ០៤ ខែ ចំណេញបាន ជាង ៤២ លានដុង។ គិតតាំង​ពី​ចិញ្ចឹម​គោ​បន្ធាត់មក ជីវភាព​គ្រួសារ​ខ្ញុំ​បាន​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់»។

     បច្ចុប្បន្ន ទម្រង់ចិញ្ចឹមគោបន្ធាត់មានប្រសិទ្ធភាព ប៉ុន្តែតម្លៃគោសាច់ធ្លាក់ចុះទាប ដើម្បីទុកឱ្យការពង្រីកទម្រង់នេះបានទូលាយ កសិករភាគច្រើននៅភូមិចុង- ងបានស្នើដល់ មូលដ្ឋាន ពង្រឹងការបង្កើតក្រុមសហការ សហករណ៍ចិញ្ចឹមគោ ចងសម្ព័ន្ធរកទីផ្សារសម្រាប់ផលិតផលរបស់កសិករ។ ទន្ទឹមនឹងនេះ បង្កើតកន្សោមតម្លៃចាប់ពីការផ្គត់ផ្គង់ច្រកចូល ការចិញ្ចឹម ការប្រមូលទិញ កែច្នៃ និងចុងក្រោយគឺលក់ផលិតផលដល់អ្នកប្រើប្រាស់។ ជាពិសេស ជំរុញការតភ្ជាប់ "ចតុព្ភាគី" ពង្រីករបរចិញ្ចឹមសត្វតាមគម្រោងផែនការ និងការចិញ្ចឹមសត្វទ្រង់ទ្រាយធំដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ការវិនិយោគស៊ីសង្វាក់គ្នាអំពីបច្ចេកវិទ្យា ឧបករណ៍ ពូជ និងចំណី៕

អត្ថបទ -រូបថត៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.