• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទម្រង់ដាំឫស្សីយកទំពាំងរបស់គ្រួសារលោកមាគីមជុង

21/09/2021 15:53

ជាមួយទម្រង់ដាំឫស្សីយកទំពាំង កសិករគីមជុង ប្រធានក្រុមសហការដាំបន្លែនៅភូមិកិញឆាង ឃុំហ្វាឡើយ ស្រុកចូវថាញ់មានប្រាក់ចំណូលក្នុងមួយថ្ងៃពី ២០០.០០០ ដល់ ២៥០.០០០ ដុង។ នេះគឺជាទម្រង់មានប្រសិទ្ធភាព ដោយបានកសិករគីមជុង ដាំពិសោធនកម្មដំបូងបង្អស់នៅលើភូមិសាស្រ្តឃុំ បច្ចុប្បន្នមាន ១៣ គ្រួសារចូលរួមអនុវត្តពង្រីកទម្រង់នេះ។

លោកមាជុងបានឲ្យដឹងថា​ ដំបូងគាត់ដាំពិសោធនកម្មតែ ១០ គុម្ព ក្រោយពេលដាំបានជិតមួយឆ្នាំទំពាំងដុះកាន់តែច្រើន ហើយកាត់លក់ឲ្យឈ្មួញនៅរដូវភ្លៀង តម្លៃទំពាំថោក ក្នុងមួយគីឡូក្រាមបានតែពី ១០.០០០ ដល់ ១៤.០០០ ដុង នៅរដូវប្រាំងតម្លៃទំពាំងកើនខ្ពស់ដល់ទៅ ៧០.០០០ ដុង​ ក្នុងមួយគីឡូក្រាម។ ក្រោយមកឃើញថាទម្រង់នេះមិនត្រឹមតែនាំមកតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយនៅទាំងមានច្រកចេញលំនឹង តម្លៃខ្ពស់ ចាប់តាំងពីពេលនោះ លោកមាជុងក៏បង្វែរផ្ទៃដីកសិកម្ម ៣.០០០ ម៉ែត្រក្រឡា ដែលផលិតស្រូវផ្តល់ទិន្នផលទាបមកដាំឫស្សីយកទំពាំងនិងបណ្តុះឫស្សីយកពូជឧបត្ថម្ភដល់សមាជិកក្រុមសហការនៅក្នុងភូមិចូលរួមផលិត គិតជាមធ្យមក្នុងមួយគ្រួសារដាំពី ២.០០០ ដល់ ៣.០០០ ម៉ែត្រក្រឡា។

ក្រៅអំពីផ្ទៃដីខាងលើ បច្ចុប្បន្ន កំពុងប្រមូលផលមធ្យមក្នុងមួយថ្ងៃ ២០ គីឡូក្រាម ហើយលក់ជាមួយតម្លៃ ១០.០០០ ដុងក្នុងមួយគីឡូក្រាម ចំណេញជាង ១០០.០០០ ដុងក្នុងមួយថ្ងៃ លោកមារនៅទាំងដាំបន្ថែមចំនួន ៥០ គុម្ពទៀត ដើម្បីផ្លាស់ប្តូរបណ្តាគុម្ពឫស្សីដែលចាស់ផ្តល់ទិន្នផលទាប ដើម្បីបង្កើនប្រ ភពចំណូលជាប្រចាំ។ ដាំឫស្សីយកទំពាំងត្រូវឧស្សាហ៍ថែទាំនៅរដូវក្តៅ ស្រោចទឹកជាប្រចាំ ដើម្បីរក្សាឫស្សីឲ្យដុះទំពាំងបានលំនឹង នៅរដូវភ្លៀងកាត់រំលស់មែកឲ្យស្រឡះរួចព្រាចជីជាប្រចាំ ដើម្បីទំពាំងដុះមានគ្រប់គុណភាពល្អ។ បើប្រៀបជាមួយបណ្តាបន្លែបង្ការគ្រប់ប្រភេទ ដាំឫស្សីយកទំពាំងចំណាយពេលថែទាំតិច សមស្របជាមួយអ្នកដែលមានវ័យចាស់​ជាពិសេសចំណាយទុនតិច។

នឹកឃើញបណ្តាឆ្នាំទើបដាំទំពាំងដំបូង លោកមាជុងសំណេះសំណាលថា៖ សេដ្ឋកិច្ចគ្រួសារពឹងទៅលើរបរផលិតកសិកម្មគឺដីស្រែដែលឪពុកម្តាយចែកឲ្យកាលប្តីប្រពន្ធទើបតែចេញនៅដោយឡែកបានដីជាង ១ ហិកតា អាស្រ័យមានការឧស្សាហ៍ព្យាយាមរកស៊ី ប៉ុន្តែជីវភាពមិនបានធូរធាសោះឡើយ។ ប៉ុន្តែដល់បណ្តាឆ្នាំក្រោយមក ដោយឃើញរបរផលិតស្រូវមិនអាចធូរធាបាន ហេតុនោះទើបលោកមាបង្វែរផ្ទៃដីកសិកម្ម ២.០០០ ម៉ែត្រក្រឡា​មកដាំដំណាំ មានបន្លែគ្រប់ប្រភេទ មានប្រាក់ចំណូលខ្ពស់ ជាងការផលិតស្រូវពី ០៣​ ដល់ ០៥ ដង តាំងពីពេលនោះ លោកមាក៏បានពង្រីកផ្ទៃដីចម្ការឡើង ០,៥ ហិកតា ដាំបង្វិលជុំជាច្រើនរដូវ ក្នុងមួយឆ្នាំមានប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ។ គិតតាំងពីប្រភពចំណូលនេះ លោកមាជុងទិញបានដីបន្ថែមសម្រាប់ផលិត  បច្ចុប្បន្នគ្រួសារលោកមាមានដីជាង ០២ ហិកតាសម្រាប់ផលិត។ ជាមួយតួនាទីជាប្រធានក្រុមសហការដាំដំណាំរបស់ភូមិ លោកមាតែងចែករំលែកបច្ចេកទេសរួម ក៏ដូចជាឫស្សីពូជ ជួយឲ្យមាមីងកសិករជាច្រើនពង្រីកការផលិត ឈានឡើងធ្វើមាន។ ក្រៅពីនោះ លោកមានៅទាំងចងសម្ព័ន្ធក្នុងការប្រមូលទិញបណ្តាប្រភេទបន្លែរបស់សមាជិកនិងប្រជាជននៅក្នុងភូមិឆ្លើយតបតម្រូវការទីផ្សារដើមទងនៅក្នុងនិងក្រៅខេត្ត។ បច្ចុប្បន្នច្រកចេញកសិផលមិនបានលំនឹង អាស្រ័យការទទួលយកមុខទំនិញពីក្រៅខេត្តជួបការលំបាកព្រោះជំងឺកូវីដ-១៩ នៅប្រែប្រួលស្មុគ្រស្មាញ និងគម្លាតសង្គម ប៉ុន្តែគ្រួសារលោកមានៅតែរក្សាប្រមូលទិញទំនិញកសិផលរបស់បងប្អូន សមាជិកក្នុងក្រុមផ្តល់ឲ្យទីផ្សារដើមទងនៅខេត្តត្រាវិញ និងទីផ្សារសង្កាត់លេខ ១។ ក្រៅពីចំនួនផ្តល់ឲ្យទីផ្សារដើមទងនោះ មុខទំនិញមួយចំនួនទៀតលក់រាយនៅទីផ្សារ ថ្ងៃណាដែលលក់មិនអស់លោកមាឧបត្ថម្ភដល់បណ្តាតំបន់ចត្តាឡីស័ក។

ចំពោះលោកមាគីមជុង សង្ឃឹមថាពេលខាងមុខនេះ បណ្តាផ្នែកនិងមូលដ្ឋានយកចិត្តទុកដាក់បង្កលក្ខណៈឲ្យក្រុមសហការបានបុលទុនអាទិភាព ដើម្បីវិនិយោគទិញមធ្យោបាយសម្រាប់ដឹកនាំមុខទំនិញកសិផលរបស់ក្រុមនិងប្រជាជននៅលើភូមិសាស្រ្តផ្គត់ផ្គង់ទីផ្សារដើមទងនៅក្នុងនិងក្រៅខេត្ត។ ព្រោះ បច្ចុប្បន្ននេះ ភាគច្រើនការដឹកនាំមុខទំនិញ កសិផលរបស់ក្រុមដោយម៉ូតូ ហេតុនោះប្រាក់ ចំណាយខ្ពស់ ក្នុងពេលនោះសមត្ថភាពផ្គត់ផ្គង់បន្លែរបស់ក្រុមសហការនិងកសិករនៅលើភូមិសាស្រ្តបានតែ ០១ លើកក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.