12/10/2021 08:26
គ្រូពេទ្យចាក់ថ្នាំឲ្យគោត្រូវជ្រាបជំងឺរលាកដុំពកស្បែក។
គិតមកទល់ថ្ងៃទី ២៩ ខែកញ្ញា ជំងឺរលាកដុំពកស្បែកលើក្របី គោបានកើតមានលើភូមិសាស្រ្ត ១៧៤ ភូមិ អនុសង្កាត់នៃ ៤៧/១០៦ ឃុំ សង្កាត់ ទីប្រជុំជនក្នុង ៧/៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុង រួមមាន៖ ថ្កូវ យ្វៀងហាយ កូវង៉ាង ចូវថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ កូវកែ និងទីក្រុងត្រាវិញ។ ឆ្លងតាមរយៈនោះ មានគោ ២.១៧០/៦.៧៨៤ ក្បាលក្នុងចំនួនហ្វូងគោរួមកើតជំងឺរលាកដុំពកស្បែករបស់គ្រួសារចិញ្ចឹម ចំនួន ១.១៩២ គ្រួ។ ផ្នែកជំនាញ និងរដ្ឋអំណាចមូលដ្ឋានបានបំផ្លាញចោលគោចំនួន ១៦៣ ក្បាល ទម្ងន់ ៣២,៦៣ តោន។
ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានបានចាត់តាំងចាក់វ៉ាក់ស៊ីនបង្ការជំងឺរលាកដុំពកស្បែកឱ្យគោបានចំនួន ១៧២.៩២៧/២០២.៨១១ ក្បាលស្ថិតក្នុងចំនួនគោដែលត្រូវចាក់ថ្នាំ សម្រេច ៨៤,៩៦% ជាមួយគ្រួសារចិញ្ចឹមចំនួន ៤៨.៨០៩ គ្រួ។ ផ្តល់ជូនថ្នាំកម្ចាត់មេរោគចំនួន ១៣.៣៨៩ លីត្រដល់បណ្តាមូលដ្ឋាន និងផ្សព្វផ្សាយការបាញ់ថ្នាំកម្ចាត់មេរោគតំបន់ក្រោលចិញ្ចឹមបានចំនួន ៩៧.៥៣២ លើកគ្រួ ជាមួយថ្នាំកម្ចាត់មេរោគចំនួន ៥.៩១៥,២៧ លីត្រ៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។